អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​រឿង​៥​យ៉ាង​ ​ប្រហែល​ជា​អ្នក​មិន​ដឹង​ពី​ប្រទេស​អាល្លឺម៉ង់​​​ អតីត​បងធំ​សង្គ្រាម​លោក​​លើក​ទី២

​រឿង​៥​យ៉ាង​ ​ប្រហែល​ជា​អ្នក​មិន​ដឹង​ពី​ប្រទេស​អាល្លឺម៉ង់​​​ អតីត​បងធំ​សង្គ្រាម​លោក​​លើក​ទី២

ប្រ​ភព៖​​ https://pixabay.com/

ប្រទេស​អាល្លឺម៉ង់​គឺ​ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​បំផុត​លំដាប់​ទី​២​ក្នុង​សមាគម​អឺរ៉ុប​បន្ទាប់​ពី​ប្រទេស​អ៊ុយក្រែន បារាំង អេស្ប៉ាញ និង​ស៊ុយអែត ជាមួយ​នឹង​ផ្ទៃដី​សរុប​ចំនួន៣៥៧,០២២គីឡូម៉ែត្រ​ការ៉េ។ ចាប់តាំង​ពី​មាន​ការ​បង្រួបបង្រួម​សារ​ជា​ថ្មី​មក សមាជិក​របស់​សមាគម​អឺរ៉ុប​មួយ​នេះ មាន​រដ្ឋ​សហព័ន្ធ​ទាំងអស់​ចំនួន​១៦ រដ្ឋ​ឯករាជ្យ​ចំនួន​៣ និង​តំបន់​ចំនួន​១៣ ព្រម​ទាំង​មាន​ព្រំប្រទល់​ជាប់​នឹង​៩​ប្រទេស។ ចំពោះ​អ្នក​កាន់​សាសនា​របស់​ប្រទេស​អាល្លឺម៉ង់​វិញ មាន​២​ភាគ​៣​នៃ​ប្រជាជន​សរុប​ជា​អ្នក​កាន់​សាសនា​គ្រិស្ត ដែល​បែងចែក​ជា​ពីរ​មែកធាង​គឺ​ភាគច្រើន​ពួក​ខាង​ជើង​នៃ​ប្រទេស​ជា​ប្រូតេស្តង់ និង​ភាគច្រើន​ពួក​ខាង​កើត​នៃ​ប្រទេស​ជា​កាតូលិក និង​មាន​ពួក​ម៉ូស្លីម​៤​លាន​នាក់ ឯ​១០​មឺុន​នាក់​ទៀត​ជា​ជនជាតិ​ជ្វីស។ ក្រៅ​ពី​ព័ត៌មាន​ទូទៅ​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​១​របស់​សមាគម​អឺរ៉ុប​មួយ​នេះ ថា​តើ​លក្ខណៈ​ពិសេស​សំខាន់ៗ​អ្វី​ផ្សេង​ទៀត​ដែល​ប្រទេស​មួយ​នេះ​មាន ?
១) ទឹកក្រូច​ហ្វាន់តា​មាន​ដើម​កំណើត​ពី​ប្រទេស​អាល្លឺម៉ង់​ចេញ​ពី​មូលហេតុ​នៃ​សង្គ្រាម​លោក​លើក​ទី​២៖ ដោយសារ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ការ​បិទ​ច្រក​ធ្វើ​ពាណិជ្ជកម្ម​បាន​ប៉ះពាល់​ដល់​ការ​នាំ​ចូល​ទឹកក្រូច​កូកាកូឡា​ចូល​ទៅ​ក្នុង​ប្រទេស ជាហេតុ​នាំ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​កូកាកូឡា​ក្នុង​ស្រុក​ក៏​មាន​គំនិត​បង្កើត​ទឹកក្រូច​ហ្វាន់តា​ឡើង​ដោយ​ប្រើ​គ្រឿង​ផ្សំ​ដែល​នៅ​សេសសល់ ដើម្បី​បំពេញ​តាម​តម្រូវការ​ប្រជាជន។ មក​ទល់​ពេល​បច្ចុប្បន្ន ទឹកក្រូច​ហ្វាន់តា​បាន​ក្លាយ​ជា​ម៉ាក​យីហោ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​លំដាប់​ទី២​របស់​ក្រុមហ៊ុន​កូកាកូឡា និង​ជា​ភេសជ្ជៈ​ដ៏​ល្បី​ឈ្មោះ​ជាង​គេ​លំដាប់​ទី២​នៅ​ក្រៅ​សហរដ្ឋអាមេរិក ដោយ​ត្រូវ​បាន​ទទួល​ទាន​ចំនួន​១៣០​លាន​ដង​ជា​រៀងរាល់​ថ្ងៃ​ជុំវិញ​ពិភពលោក។
២) ប្រទេស​អាល្លឺម៉ង់​ធ្លាប់​បែងចែក​ជា​ក្រុម​នៃ​អាណាចក្រ​តូចៗ​ជា​ច្រើន​គ្រប់គ្រង​ដោយ​ស្ដេច៖ កាល​ពី​អតីតកាល​អាល្លឺម៉ង់​ធ្លាប់​បែងចែក​ការ​គ្រប់គ្រង​ជា​ក្រុម​តូចៗ​ជា​ច្រើន តែ​ក្រោយ​មក​ក៏​រួបរួម​គ្នា​វិញ​ជាThe German Reich (Deutsches Reich) ក្នុង​ឆ្នាំ​១៨៧១។ បន្ត​មក​ក្នុង​របប​គ្រប់គ្រង​ដោយ​គណបក្ស​ណាសីុ ក៏​ប្ដូរ​មក​ជា The Weimar Republic តែ​ក្នុង​ឆ្នាំ​១៩៤៩​ក៏​បាន​បែងចែក​ជា​ពីរ​វិញ​ទៀត មួយ​គ្រប់គ្រង​ដោយ​ពួក​សូវៀត​ដែល​គាំទ្រ​ពួក​អាល្លឺម៉ង់​ខាង​កើត ជា​ពួក​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​របស់​អាល្លឺម៉ង់ និង​មួយ​ទៀត​គ្រប់គ្រង​ដោយ​ពួក​ប្រជាធិបតេយ្យ​របស់​អាល្លឺម៉ង់​ខាង​ជើង ជា​ពួក​សាធារណរដ្ឋ​សហព័ន្ធ​របស់​អាល្លឺម៉ង់។ ជា​ចុងក្រោយ​នៅ​ថ្ងៃ​ទី​៣​ខែ​តុលា​ឆ្នាំ១៩៩០ ការ​រួបរួម​នៃ​ប្រទេស​អាល្លឺម៉ង់​ក៏​កើត​មាន​ម្ដង​ទៀត​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។
៣) Munichជា​អាកាសយានដ្ឋាន​ដ៏​ធំ​បំផុត​ដែល​មាន​ភាព​ទៀងទាត់​(ពេលវេលា)ជាង​គេ​លំដាប់​ទី​២​ក្នុង​ពិភពលោក៖ អាកាសយានដ្ឋាន​ដ៏​ធំ​បំផុត​របស់​ទីក្រុង​Munich​នៃ​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ នៅ​ចាញ់​ប្រៀប​របស់​អាកាសយានដ្ឋាន​ទីក្រុង​តូក្យូ​ដែល​ឈរ​នៅ​លំដាប់​ទី​១​ជា​អាកាសយានដ្ឋាន​ដ៏​ធំ​បំផុត​ដែល​មាន​ភាព​ទៀងទាត់​(ពេលវេលា)ជាង​គេ​ក្នុង​ពិភពលោក នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​OAG។
៤) ប្រទេស​អាល្លឺម៉ង់​ជា​មហាអំណាច​សេដ្ឋកិច្ច​កំពូល​របស់​សមាគម​អឺរ៉ុប៖ ជាមួយ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ចំនួន​៣.៤៩​ពាន់​លាន​អឺរ៉ូ ស្មើ​នឹង​៣.៨៤​ពាន់​លាន​ដុល្លារ​អាមេរិក គ្រាន់តែ​ឈរ​នៅ​លំដាប់​ទី​៤​ចាញ់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ពិភពលោក​ដទៃ​ទៀត​ដូចជា អាមេរិក ចិន និង​ជប៉ុន​ប៉ុណ្ណោះ។
៥) ប្រទេស​អាល្លឺម៉ង់​ជា​ប្រទេស​ដែល​មាន​ប្រជាជន​សរុប​ច្រើន​ជាង​គេ​បំផុត​របស់​សមាគម​អឺរ៉ុប៖ ក្រៅ​ពី​ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​បំផុត​លំដាប់​ទី​២​របស់​សមាគម​អឺរ៉ុប​ហើយ ប្រទេស​នេះ​នៅ​មាន​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​សរុប​ច្រើន​ជាង​គេ​បំផុត​របស់​សមាគម​អឺរ៉ុប​ទៀត ជាមួយ​នឹង​ប្រជាជន​សរុប​ប្រមាណ​៨០.៩​លាន់​នាក់ ក្នុង​នោះ​មាន​៣.៤​លាន់​នាក់​រស់នៅ​ក្នុង​រដ្ឋធានីBerlin។ យ៉ាងណាមិញ បើ​គិត​លើ​២​ផ្ទះ​ក្នុង​ចំណោម​៥​ផ្ទះ គឺ​ជា​ប្រជាជន​ដែល​រស់នៅ​ម្នាក់​ឯង​តែ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​អាល្លឺម៉ង់​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ដែល​មាន​អត្រា​កំណើត​ទាប​ជាង​គេ​បំផុត ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​រំពឹង​ទុក​នូវ​តួលេខ​ចំនួន​ប្រជាជន​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​៦៧​លាន​នាក់​ត្រឹម​ឆ្នាំ២០៦០​ផង​ដែរ។ ជា​មធ្យម​របស់​ស្ត្រី​អាល្លឺម៉ង់ ផ្ដល់​កំណើត​ឲ្យ​កូន​ដំបូង​នៅ​វ័យ​២៩​ឆ្នាំ និង​តាម​ស្ថិតិ​មាន​កូន​ចំនួន​១.៤​នាក់ រីឯ​១​ភាគ​៣​ទៀត​គឺ​ជា​ស្ត្រី​មេម៉ាយ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ expatica

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930