អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ការ​ព្យាករណ៍​​ថ្មី៖ ​មហា​អំណាច​​ផុត​លេខ​​​នៅ​អាស៊ី​ឆ្នាំ​២០៤០​ មិន​មែន​ចិន​ទេ​ ចុះ​​ប្រទេស​ណា?​

​ការ​ព្យាករណ៍​​ថ្មី៖ ​មហា​អំណាច​​ផុត​លេខ​​​នៅ​អាស៊ី​ឆ្នាំ​២០៤០​ មិន​មែន​ចិន​ទេ​ ចុះ​​ប្រទេស​ណា?​

កង​កម្លាំង​ជប៉ុន​

ប្រ​ភព៖​​ Reuters/Kim Kyung Hoon

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ Business Insider ​បាន​ព្យាករណ៍​ថា​ នៅ​ឆ្នាំ​២០៤០​ ​ជប៉ុន​នឹង​ងើប​ឡើង​វិញ​​ និង​​ក្លាយ​​ជា​មហា​អំណាច​ផុត​លេខ​ម្ដង​ទៀត​ប្រចាំ​ទ្វីប​អាស៊ី​ដោយ​ផ្អែក​ទៅ​លើ​ អនាគត​នៃ​ភូមិសាស្ត្រ​នយោបាយរបស់​ខ្លួន។ ​​ផ្អែក​ទៅ​លើ​កត្តា​អ្វី​ខ្លះ​ដែល​គេ​ហ៊ាន​អះអាង​បែប​នេះ?​

១)​​ សង្កេត​មើល​សេដ្ឋកិច្ច​របស់​ចិន​ឡើង​វិញ៖ ​​​សេដ្ឋកិច្ច​ចិន​ត្រូវ​បាន​បែង​ចែក​ជា​ ៤​តំបន់​ធំ​ (តំបន់​ដែល​រួម​ចំណែក​ដល់​ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប)​ មាន​ដូច​ជា​ ​​តំបន់​ខាង​លិច​ តំបន់​កណ្ដាល​​តំបន់​ខាង​កើត​ និង​តំបន់​ខាង​ជើង។ តំបន់​ខាង​​កើត​ មាន​ទំហំ​សេដ្ឋកិច្ច​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​តំបន់​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ចិន។ ​​តំបន់​កណ្ដាល​ និង​តំបន់​ខាង​លិច​ ​​គឺ​មាន​ចំណែក​ ២០%​ម្នាក់​​ខណៈ​តំបន់​ខាង​​ជើង​មាន​ទំហំ​មិន​ដល់​ ៦%​ផង។ ​ចុះ​ពិនិត្យ​មើល​ឱ្យ​ច្បាស់?​​ ​បើ​និយាយ​ពី​ផ្ទៃ​ដី​​តំបន់​ខាង​លិច​ មាន​ទំហំ​ធំ​ជាង​គេ​ពោល​គឺ​លើស​ពី​ពាក់​កណ្ដាល​នៃ​ផ្ទៃ​ដី​ប្រទេស​ចិន​ទាំង​មូល។

​តែ​បើ​និយាយ​ពី​សេដ្ឋកិច្ច​វិញ តំបន់​នេះ​​​មិន​សម​នឹង​មាន​ចំណែក​សេដ្ឋកិច្ច​បែប​នេះ ព្រោះ​ថា​សកម្មភាព​សេដ្ឋកិច្ច​​នៃ​តំបន់​នេះ​ គឺ​សម្បូរ​ទៅ​ដោយ​​ឧស្សាហកម្ម​​​ធន់​ធ្ងន់​ ហើយ​ប្រហែល​តំបន់​នេះ​​ស្ថិត​នៅ​ក្រោម​សម្ពាធ​ដោយ​សារ​តែ​ចិន​​ប៉ុន​ប៉ង​បង្កើន​​តម្រូវ​ការ​​​ក្នុង​ស្រុក​ ​និង​កាត់​បន្ថយ​ការ​ពឹងពាក់​មក​លើ​ការ​នាំ​ចូល។

២) ភាព​ក្រីក្រ​គឺ​ជា​ចំណុច​ខ្សោយ​​ធំ​បំផុត​របស់​ចិន៖ ​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​នៅ​ប្រទេស​ចិន​មាន​ទំហំ​ធំ។ ​កាល​ពី​ឆ្នាំ​​ ១៩៨១​ ​មាន​ប្រជាជន​ ១​ពាន់​លាន​នាក់​ គឺ​រស់​នៅ​​មាន​ប្រាក់​ចំណូល​តិច​ជាង​ ៣.១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ​របាយការណ៍​​របស់​ធនាគារ​​ពិភពលោក​បាន​​បង្ហាញ​ថា ​ចំនួន​ប្រជាជន​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​គឺ​ធ្លាក់​មក​នៅ​ ៣៦០​លាន​នាក់ (ឆ្នាំ​២០១០)។ ​តាម​ភូមិសាស្ត្រ​នៃ​សេដ្ឋកិច្ច​ ​តំបន់​ដែល​ជោគជ័យ​ខ្លាំង​ គឺ​តំបន់​ឆ្នេរ​សមុទ្រ មិន​មែន​ទូទាំង​ប្រទេស​ចិន​នោះ​ទេ។

៣) ​ដាវ​មុខ​ពីរ៖ ​​ចិន​មាន​ប្រជាជន​ច្រើន​ជាង​​គេ​បំផុត​ក្នុង​លោក ហើយ​មាន​ផ្ទៃ​ដី​ធំ​ជាប់​លេខ​ ៤​ក្នុង​លោក។ ​នេះ​​គឺ​ជា​ប្រភព​នៃ​អំណាច​ដ៏​ធំ​ ប៉ុន្តែ​វា​មាន​ដាវ​មុខ​ពីរ។ យើង​ទទួល​ស្គាល់​ថា​ វា​មាន​អត្ថប្រយោជន៍​​ដ៏​ច្រើន។ ​ចិន​ ​អាច​ដាក់​​ពង្រាយ​កង​ទ័ព​បាន​យ៉ាង​ច្រើន។ ​ចិន​មាន​ផ្ទៃ​ដី​ធំ​ធេង​​ និង​មនា​គ្រប់​មធ្យោបាយ​ទំាង​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក។ ​​បើ​និយាយ​ពី​​ទំហំ​​​​មូលធន​មនុស្ស​វិញ​ គឺ​គ្មាន​ប្រទេស​ណា​ធ្វើ​បាន​នោះ​ទេ។ រឿង​មុខ​ពីរ​នោះ​គឺ​ថា​ ចិន​ចំណាយ​ច្រើន​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​​ផ្ទៃក្នុង​ គឺ​ចំណាយ​មក​លើ​កង​ទ័ព​រំដោះប្រជាជន​ចិន។ ចិន​ ​កំពុង​គ្រប់គ្រង​​តំបន់​ជា​ច្រើន​ ដែល​​អំបូរ​ជនជាតិ​ផ្សេង​ពី​ជនជាតិ​ហាន​រស់​នៅ​ ដែល​មួយ​ចំនួន​កំពុង​ទាមទារ​សុំ​ឯករាជ្យ​ពី​ចិន។ ​ចិន​ ត្រូវ​ចំណាយ​ និង​ធ្វើ​កិច្ចការ​ជា​ច្រើន​ និង​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ដើម្បី​ការពារ​ព្រំដែន​របស់​ខ្លួន​បាន។

និយាយ​បែប​ខ្លី​ ចិន​ខ្លាំង​ផ្នែក​ជើង​គោក​ ​ប៉ុន្តែ​ជើង​ទឹក​មិន​ទាន់​រាប់​បញ្ចូល​ថា​ខ្លាំង​នៅ​ឡើយ។ ​​​​

​៣) ងាក​មក​មើល​ចំណែក​សេដ្ឋកិច្ច​របស់​ជប៉ុន៖ ​ជប៉ុន​មាន​ប្រជុំ​កោះ​ធំ​ៗ​ចំនួន​ ៤​ គឺ​ Kyūshū, Shikoku, Honshu​ និង​ Hokkaido។ ​​ប្រជុំ​កោះ​​ ៣​គឺ​ ​ Kyūshū, Shikokuនិង​ Hokkaido ​មាន​តំបន់​ផ្ទាល់​ខ្លួន។ ដោយ​ឡែក ​Honshu​ ​ដែល​ជា​ប្រជុំ​កោះ​មាន​ទំហំ​ជាង​គេ​ ​និង​មាន​ប្រជាជន​ច្រើន​​បំផុត​នៅ​ជប៉ុន​ ត្រូវ​បាន​បែង​ចែក​ជា​ ៥​តំបន់​ផ្សេង​​ទៀត។ ​តំបន់​កោះ​ទាំង ៥​ ​នៃ​ប្រជុំ​កោះ​ Honshu ​មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ​ ៨៧%​នៃ​ទំហំ​សេដ្ឋកិច្ច​សរុប (ប្រហែល​ ៤៣%​ នៃ​សេដ្ឋកិច្ច​បាន​ពី​តំបន់​សេដ្ឋកិច្ច​ Kanto Region)។

ផែន​ទី​ខាង​ក្រោម​នេះ​ ​បង្ហាញ​ពី​តំបន់​សេដ្ឋកិច្ច​សំខាន់​ៗ​នៅ​ទីក្រុង​តូក្យូ។ តំបន់​សេដ្ឋកិច្ច​ត្រឹម​តែ​នៅ​ទីក្រុង​តូក្យូ​មាន​ទំហំ​ត្រឹម​តែ​ជាង​ ១៨%​ប៉ុណ្ណោះ។ ​យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ OECD នៅ​ឆ្នាំ​២០១២​ ទីក្រុង​មាន​ទំហំ​ GDP ធំ​ជាង​គេ​បំផុត​ក្នុង​លោក​គឺ​ទំហំ​ប្រមាណ​ ១,៤៨​ទ្រីលាន​ (ពាន់​ពាន់​) លាន​ដុល្លារ (ខណៈ​ទីក្រុង​សេអ៊ូល​ជាប់​លេខ​ ២​មាន​ទំហំ​តិច​ជាង​ពាក់​កណ្ដាល​នៃ​ទំហំ​សេដ្ឋកិច្ច​ទីក្រុង​តូក្យូ)។

៤) ឧត្ដមភាព​របស់​ជប៉ុន
ខុស​ពី​ចិន ​​ផល​លាភ​សេដ្ឋកិច្ច​នៃ​ប្រទេស​ជប៉ុន​គឺ​ធ្លាក់​ដល់​ដៃ​ប្រជាជន​ភាគច្រើន។ គិត​តាម​បែប​សាមញ្ញ​ ​វា​ងាយ​ស្រួល​ក្នុង​ការ​បែង​ចែក​​ផល​លាភ (wealth) របស់​ប្រទេស​ទៅ​ដល់​ប្រជាជន​ ១២៧​លាន​នាក់​ជា​ជាង​ ប្រជាជន​ ១,៣​ពាន់​លាន​នាក់។ ទោះ​ជា​គម្លាត​នៃ​ការ​ទទួល​បាន​ផល​លាភ​នៃ​សេដ្ឋកិច្ច​នៅ​ជប៉ុន​គឺ​ពិត​ជា​មាន​ ប៉ុន្តែ​មិន​មែន​ធំ​ដូច​នៅ​ចិន​នោះ​ទេ។

៥) បញ្ហា​ប្រឈម​ធំ​បំផុត​របស់​ជប៉ុន​
ចំណុច​ខ្សោយ​ធំ​បំផុត​របស់​ជប៉ុន​ គឺ​ការ​ពឹង​ពាក់​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​អាហារ​ និង​វត្ថុ​ធាតុ​ដើម។ ​អនុបាត​នៃ​ទិន្នន័យ​ផលិតផល​អាហារ​សរុប​ដែល​ប្រទេស​ទាំង​មាន​អាច​ផ្គត់ផ្គង់​ប្រជាជន​ខ្លួន​គ្រប់គ្រាន់​គឺ​មាន​ត្រឹម​តែ ៣៩%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៥​។ ​ក្រៅ​ពី​អាហារ​ជប៉ុន​ក៏​ពឹងពាក់​ខ្លាំង​ដែរ​ទៅ​លើ​​ការ​នាំ​ចូល​ថាមពល​ ទោះ​បីជា​ខ្លួន​មាន​ថាមពល​នុយក្លេអ៊ែរ​ក៏​ដោយ។ ​កាល​ពី​ឆ្នាំ​២០១១​ ​​ជប៉ុន​ពឹង​ផ្អែក​ទៅ​លើ​ការ​នាំ​ចូល​ថាមពល​ប្រមាណ ៨០%​​ ខណៈ​ឆ្នាំ​២០១២​ ​កើន​ឡើង​ដល់​ ៩០%។

ប៉ុន្តែ​ជប៉ុន​​មាន​ជម្រើស​របស់​ខ្លួន​
ត្រូវ​ដឹង​ថា​ ជប៉ុន​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​អ្នក​វិនិយោគ​ច្រើន​បំផុត​​មួយ​នៅ​ក្នុង​វិស័យ​ស្រាវជ្រាវ​ ​ស្វ័យប្រវត្តិកម្ម​ ​និង​មនុស្សយន្ត​ដើម្បី​រក្សា​បាន​នូវ​ផលិតភាព​ក្នុង​វិស័យ​ផលិតកម្ម។

​ចំណុច​ចុង​ក្រោយ៖
ជប៉ុន​ ជា​ប្រទេស​មាន​​ផ្ទៃដី​ទំហំ​ស្ថិត​នៅ​​លេខ​រៀង​ទី​ ៦២​ និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​​​ស្ថិត​នៅ​លេខ​រៀង​ទី​ ១១​ ប៉ុន្តែ​កត្តា​​ផ្ទៃដី​ និង​ចំនួន​ប្រជាជន​មិន​អាច​ធ្វើ​ឱ្យ​អំណាច​សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់​ចុះ​នោះ​ទេ។ ​ខុស​ពី​ចិន ​ជប៉ុន​គ្មាន​សត្រូវ​​ជាប់​ដី​គោក​នោះ​ទេ​ព្រោះ ថា​ជប៉ុន​ហ៊ុម​ព័ទ្ធ​ដោយ​មហាសមុទ្រ។

ទោះ​ជា​យ៉ាង​ណា​​ ការ​ស្រាវជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ Business Insider ​​ទទួល​ស្គាល់​ថា​ ​សេដ្ឋកិច្ច​​ចិន​នា​ពេល​បច្ចុប្បន្ន​គឺ​ខ្លាំងក្លា​មែន​ទែន​ ក៏​​ប៉ុន្តែ​ អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​គឺ​បង្ហាញ​ពី​បញ្ហា​ប្រឈម​​នៃ​សេដ្ឋកិច្ច​​មក​លើ​បញ្ហា​នយោបាយ​ប៉ុណ្ណោះ​​ ហើយ​កត្តា​នេះ​នឹង​ធ្វើ​ឱ្យ​មាន​​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​នា​ពេល​អនាគត៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031