អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​ផ្នត់​គំនិត​៤​យ៉ាង​ ដែល​ត្រូវ​បណ្ដុះ​ក្នុង​ខ្លួន ​ទើប​ជីវិត​​អាច​ឆ្ពោះ​ទៅមុខ​ ទោះ​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ

​​ផ្នត់​គំនិត​៤​យ៉ាង​ ដែល​ត្រូវ​បណ្ដុះ​ក្នុង​ខ្លួន ​ទើប​ជីវិត​​អាច​ឆ្ពោះ​ទៅមុខ​ ទោះ​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ

ប្រ​ភព៖​​ pexel.com

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ជីវិត​របស់​អ្នក​លែង​ដើរ​ទៅ​មុខ​ទៀត​ទេ? អាក្រក់​ជាង​នេះ​​ទៅ​ទៀត អ្នក​មាន​អារម្មណ៍​ថា​ជីវិត​ដើរ​ថយ​ក្រោយ​ទៀត​ផង។ មិន​ថា​អ្នក​ធ្វើ​អ្វី​ លទ្ធផល​គឺ​ដដែល។ សម្រាប់​មនុស្ស​មួយ​ចំនួន​ វា​អាច​នឹង​ពិបាក​ប្រសិន​ជា​ពួក​គេ​ចង់​មាន​ការ​រីក​ចម្រើន។ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន៖

១) ក្រេប​យក​ចំណេះ​​ដឹង៖ អ្នក​ត្រូវ​កំណត់​ខ្លួន​ឯង​ឲ្យ​រៀន​អ្វី​មួយ​ថ្មី​ជា​រៀង​រាល់​ថ្ងៃ។ ចំណេះ​ដឹង​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ អ្នក​អាច​បាត់​បង់​អ្វី​ៗ​នៅ​ក្នុង​ជីវិត​នេះ​បាន ប៉ុន្តែ​អ្នក​មិន​អាច​បាត់​បង់​ចំណង់​រៀន​អ្វី​ថ្មី​នោះ​ទេ។

២) បង្កើត​គម្រោង៖ គម្រោងគឺជាផែនទីដែល​ចង្អុុលផ្លូវថា យើងគួរទៅទីណាឲ្យប្រាកដ។ ផ្ទុយទៅវិញ បើគ្មានគម្រោងច្បាស់លាស់ទេ នោះមួយថ្ងៃនឹងកន្លងផុតទៅយ៉ាងផុយៗ ដោយមិនដឹងថា ខ្លួនបានធ្វើអ្វីខ្លះដែលសំខាន់ និង មាន​ប្រយោជន៍។ អ៊ីចឹងហើយ ត្រូវតែចាំថា ត្រូវតែបង្កើតគម្រោងទោះបីជាពេលខ្លះវាហាក់ដូចជា ស្មុគស្មាញបន្តិចក្តី។

៣) តើ​អ្នក​អាច​ធ្វើ​ល្អ​ជាង​នេះ​យ៉ាងដូច​ម្តេច​ទៅ? ៖ មិនថា​អ្នក​ធ្វើ​អ្វី​ក្នុង​ជីវិត​នោះ​ទេ វា​តែង​តែ​មាន​ចំណុច​ដែល​អ្នក​អាច​រីក​ចម្រើន​និង​ធ្វើ​ល្អ​ជាង​នេះ។ ទោះ​បី​ជា​វា​​ទាម​ទារ​ពេល​វេលា​របស់​អ្នក​ជា​ច្រើន​ក៏​ដោយ ពេល​វេលា​មិន​សំខាន់​នោះ​ទេ សំខាន់​គឺ​លទ្ធផង។

៤) ត្រូវ​ហ៊ាន​បរាជ័យ៖ ពេល​ខ្លះ អ្នក​​ត្រូវ​​ស្គាល់​ភាព​បរាជ័យ​ដែរ។ ភាព​បរាជ័យ​មិន​ត្រឹម​តែ​នាំ​យក​បទពិសោធន៍​ថែម​ទាំង​ការ​ឈឺ​ចាប់។ ហើយ​ការ​ឈឺ​ចាប់​នេះ​នឹង​ជំរុញ​អ្នក​ឲ្យ​ល្អ​​ជាងនេះ៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930