អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​កំហុសឆ្គង​៥​យ៉ាង ​​​​ធ្វើ​ឲ្យ​​អ្នក​​មាន​វិប្បដិសារី​​ធ្ងន់ធ្ងរ​​ ​នៅ​ពេល​ខ្លួន​​ចាស់​​!​

​កំហុសឆ្គង​៥​យ៉ាង ​​​​ធ្វើ​ឲ្យ​​អ្នក​​មាន​វិប្បដិសារី​​ធ្ងន់ធ្ងរ​​ ​នៅ​ពេល​ខ្លួន​​ចាស់​​!​

​កំហុសឆ្គង​៥​យ៉ាង ​​​​ធ្វើ​ឲ្យ​​អ្នក​​មាន​វិប្បដិសារី​​ធ្ងន់ធ្ងរ​​ ​នៅ​ពេល​ខ្លួន​​ចាស់​​!​

មនុស្ស​​ភាគច្រើន​​​តែង​ធ្វើ​រឿង​ជាច្រើន​ ​ដែល​ខ្វះ​ការ​ពិចារណា​ ​ដែល​អាច​បង្ក​ផលវិបាក​ជាច្រើន​ទៅ​ថ្ងៃ​ក្រោយ​។ ​​នៅ​ពេល​ពូក​គេ​មាន​វ័យ​ក្មេង​ ​គឺ​មិន​​សូវ​ខ្វល់​​អ្វី​នោះ​ទេ ​ព្រោះ​កម្លាំង​កាយ​នៅ​មាន​​ ​ប៉ុន្តែ​នៅ​ពេល​ឈាន​ដល់​វ័យ​ចាស់​បន្តិច​ ​ទើប​សោកស្តាយ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លង​មក​។​ ខាងក្រោម​នេះ គឺ​ជា​រឿង​សំខាន់ៗ​៥​យ៉ាង​ដែល​ ​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​មាន​វិប្បដិសារី​នៅ​ពេល​ចាស់​ទៅ​៖

​១) ​​ស្តាយ​មិន​បាន​ធ្វើ​អ្វី​ដែល​​ខ្លួន​ពេញ​ចិត្ត​៖ ​នៅពេល​មាន​វ័យ​ចាស់ ​​មនុស្ស​​ភាគច្រើន​តែង​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ខ្លាំង​ណាស់​ ​ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត ​​ព្រោះ​​មក​ដល់​ដំណាក់​កាល​នេះ​មិន​ងាយ​នឹង​អាច​ត្រលប់​ក្រោយ​បាន​ឡើយ​ ​ដូច្នេះ​ហើយ​មាន​តែ​ទ្រាំ​រស់​​ទៅ​មុខ​ទៀត​ ​ទម្រាំ​ដល់​ថ្ងៃ​សូន្យ​ប៉ុណ្ណោះ​។

២) ​ធ្វើ​ការ​ហួសកម្លាំង​ពេក​៖ ​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ហួស​កម្លាំង​ ​ដោយ​ភ្លេច​គិត​អំពី​សុខ​ភាព​នោះ​ ​តែង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​មាន​វ័យ​ចាស់​បន្តិច​។ ​នេះ​ជា​រឿង​មួយ​ដែល ​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្ថិត​ក្នុង​វ័យ​នេះ​មាន​វិប្បដិសារី​ខ្លាំង​ ​ព្រោះ​ថា ​ទោះ​បី​ជា​មាន​លុយ​ច្រើន​ក្តី ​​ប៉ុន្តែ​​ជីវិត​មនុស្ស​មិន​អាច​ទិញ​បាន​ដោយ​ងាយ​ឡើយ​។

៣) ​ស្តាយ​ក្រោយ​ចំពោះ​ការ​សាង​អាក្រក់​៖ ​កាល​ពី​នៅ​​ក្មេង​មាន​កម្លាំង​ ​មនុស្ស​ភាគច្រើន​មិន​សូវ​គិត​អ្វី​ល្អ​ ​ឬ​ ​អាក្រក់​នោះ​ឡើយ​ ​ពោល​គឺ​​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ខ្លួន​បាន​ចំណេញ​។ ​ប៉ុន្តែ​នៅ​ពេល​ឈាន​ដល់​វ័យ​ចាស់ ​កម្លាំង​ក៏ ស្រុត​ចុះ​ ​ហើយ​ការ​គិត​ពិចារណា​អំពី​ផ្លូវ​ជីវិត​ក៏​ចេះ​តែ​កើត​ឡើង​ ​រហូត​ដឹង​ច្បាស់​ថា ​​ខ្លួន​គួរ​តែ​សាង​អ្វី​ដែល​ល្អៗ​ឲ្យ​បាន​ច្រើន ​សម្រាប់​មនុស្ស​ទូទៅ​ ​មុន​ពេល​ស្លាប់​ ​​ព្រោះ​អំពើ​ល្អ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​។

​​​​​៤) ​មិន​​ផ្តល់​ភាព​កក់ក្តៅ​គ្រប់គ្រាន់​ដល់​គ្រួសារ​៖ ​កាល​ពី​នៅ​ក្មេង​ ​​មនុស្ស​មួយ​ចំនួន​រវល់​តែ​រឿង​ធ្វើការ​ ​និង រកស៊ី​ផ្សេងៗ​ ​រហូត​ភ្លេច​គិត​អំពី​ការ​សាង​ភាព​កក់ក្តៅ​នៅ​ក្នុង​គ្រួសារ​ឲ្យ​បាន​ច្រើន​។ ថ្វីត្បិត​តែ​លុយ​សំខាន់​ ​ប៉ុន្តែ​វា​មិន​អាច​​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​មូល​មាន​ភាព​រីករាយ​​​បាន​ឡើយ ​ទាល់តែ​សមាជិក​ម្នាក់ៗ​​ចេះ​​បង្កើត​បរិយាកាស​ល្អៗ​ ​និង ​ធ្វើ​យ៉ាង​ណា​ផ្តល់​សេចក្តី​សុខ​ផ្លូវ​ចិត្ត​ឲ្យ​គ្នា​​ទៅវិញ​ទៅ​មក​។ ប៉ុន្តែ​បើ​​មិន​បាន​ធ្វើ​កិច្ចការ​សំខាន់ៗ​ទាំង​នេះ​ទេ ​នោះ​ដល់​ពេល​ចាស់​ទៅ​ទើប​ដឹង​ថា ​សុភមង្គល​ក្នុង​គ្រួសារ​គឺ​ពិត​ជា​សំខាន់​ ​​ហើយ​ទម្រាំ​តែ​ដឹង​ ​គឺ​សឹង​តែ​ហួស​ពេល​អស់​ទៅ​ហើយ​។

៥) ​ជ្រើសរើស​ដៃគូ​ខុស​៖ ​គូជីវិត​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​​ដូច្នេះ​បើ​ជ្រើសរើស​ខុស​ហើយ ​នោះ​វា​នឹង​បង្ក​នូវ​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត​រាប់​មិន​អស់​ ​រហូត​ដល់​ថ្ងៃ​ស្លាប់​ក៏​មាន​​ ​ព្រោះ​តែ​ការ​មិន​យល់​ពី​គ្នា ​និង ​ការ​មិន​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​។ ​ ​ដូច្នេះ​ហើយ ​​បើ​បរាជ័យ​ក្នុង​ការ​ជ្រើសរើស​ដៃគូ​ជីវិត ​​​នឹង​ធ្វើ​ឲ្យ​មាន​ការ​សោកស្តាយ​ខ្លាំង​ ​នៅ​ចាស់​ទៅ​៕

​ដោយ​៖ ​រតនា​ ​វិចិត្រ
ប្រភព៖ www.businessinsider.com & wallstreetinsanity.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930