អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុផល​សំខាន់ៗ​ ដែល​នាំ​ឲ្យ​​ប្តី​ប្រពន្ធ​ភាគច្រើន​លែងលះ​គ្នា

ហេតុផល​សំខាន់ៗ​ ដែល​នាំ​ឲ្យ​​ប្តី​ប្រពន្ធ​ភាគច្រើន​លែងលះ​គ្នា

ប្រ​ភព៖​​ pixabay

គ្មាន​នរណា​ម្នាក់​ចង់​ជួប​រឿង​បែកបាក់​ស្នេហា ជា​ពិសេស​គឺ​​លែង​លះ​គ្នា​រវាង​ប្ដី​ប្រពន្ធ​​នេះ​ឯង​។ ហេតុ​នេះ​ហើយ បាន​ជា​​អ្នក​គួរ​តែ​ដឹង​ខ្លះ​ថា តើ​មូលហេតុ​ចម្បង​អ្វី បាន​ជា​​បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ ឆាប់​លែងលះ​គ្នា?

១) គូ​ស្នេហ៍​ដែល​មិន​សូវ​ចេះ​និយាយ​ស្ដី​៖ សម្រាប់​គូ​ស្នេហ៍ មិន​សូវ​ចេះ​មាត់​ក​រក​គ្នា ភាគ​ច្រើន​នៅ​ជាមួយ​គ្នា​មិន​សូវ​បាន​យូរ​ឡើយ។ គ្មាន​អ្នក​ណា​ដែល​គ្នា​បញ្ហា​ឡើយ ដូច​នេះ​ចូរ​កុំ​ខ្លាច បើ​សិន​ជា​មាន​បញ្ហា​ក្នុង​ចិត្ត អ្នក​គួរ​បើក​ចំហ​ ហើយ​ចេះ​ប្រាប់​គ្នា​ថា​អ្នក​ចង់​បាន​អ្វី ហើយ​ត្រូវ​កែ​ប្រែ​អ្វី​។ ធ្វើ​បែប​នេះ​ទើប​អាច​នៅ​ជាមួយ​គ្នា​បាន​យូរ។

២) មាន​បញ្ហា​រឿង​លុយ​៖ លុយ​ គឺ​ជា​បញ្ហា​ធំ ដែល ធ្វើ​ឲ្យ​គ្រួសារ​បែក​បាក់​គ្នា​។ ហេតុ​នេះ​ហើយ មុន​សម្រេច​ចិត្ត​នៅ​ជាមួយ​គ្នា អ្នក​គួរ​ធានា​ថា អ្នក​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​រួម​រស់​ជាមួយ​គ្នា មិន​មែន​រស់​សម្រាប់​តែ​ប៉ុន្មាន​ឆ្នាំ​ទេ តែ​រស់​រហូត​ដល់​ពេល​អ្នក​មាន​កូន​ៗ ទៀត​ឯណោះ។

៣) ចំណង់ ចំណូល​ចិត្ត​ខុសគ្នា​ស្រលះ​៖ វា​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​ដែរ ព្រោះ​ថា​បើ​ការ​ចូលចិត្ត​ផ្ទុយ​គ្នា​ហើយ អ្នក​តែង​មាន​ភាព​រកាំរកូស​ ជា​ប្រចាំ​តែ​ម្ដង។ ហេតុ​នេះ​គឺ​នៅ​ជាមួយ​គ្នា​មិន​​បាន​យូរ​ឡើយ។

៤) រវល់​តែ​រឿង​ការងារ​ជ្រុល​៖ អ្វី​ដែល​ល្អ​គឺ​«គ្រួសារ​មុន» មិន​មែន«​ការងារ​មុន​ទេ​»។ អ្នក​ខំ​ធ្វើ​ការ​រាល់​ថ្ងៃ ក៏​ដើម្បី​ លុយ និង​សុភមង្គល​គ្រួសារ​ដែរ ។ តែ​បើ​គិត​តែ​ពី​ការងារ​ជ្រុល​ហួស​ហេតុ​ពេក អ្នក​ក្លាយ​ជា​មនុស្ស​មុខ​លុយ ហើយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ power of positivity

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930