អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

ប្រ​ភព៖​​ pixabay.com

លោក Thomas Jefferson បិតាស្ថាបនិករបស់សហរដ្ឋអាមេរិកបាន​លើកឡើងថា៖ «​បើ​អ្នក​ខឹង​ល្មម​ៗ អ្នក​គួរ​រាប់​លេខ​ឲ្យ​ដល់​១០ រួច​សឹម​និយាយ តែ​បើ​ខឹង​ខ្លាំង​ដល់​កំពូល​ហើយ គួរ​រាប់​ឲ្យ​ដល់​លេខ​​១០០ រួច​ចាំ​និយាយ»។ វា​គឺ​ជា​ឃ្លាដ៏​មាន​ន័យ​បំផុត ព្រោះ​ថា អ្នក​អាច​ឲ្យ​ពេលវេលា​មក​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​វិញ​បាន តែ​អ្នក​មិន​អាច​ឲ្យ​ពេលវេលា មក​ជួសជុល​ពាក្យ​ដែល​អ្នក​បាន​និយាយ​ទាំង​កំហឹង​នោះ កើត​ទេ។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង ថា​តើ​ពេល​ខឹង​មិន​គួរ​ធ្វើ​អ្វី​ខ្លះ​៖

១) លាក់​អារម្មណ៍​ខឹង​៖ កុំ​ព្យាយាម​លាក់​កំហឹង​ ដែល​អ្នក​មាន ព្រោះ​ថា​ វា​មិន​ល្អ​ឡើយ​សម្រាប់​សុខភាព។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា « អ្នក​ងាយ​នឹង​ប្រឈម​មុខ​ នឹង​ជំងឺ​បេះដូង បើ​ អ្នក​ចូលចិត្ត​បៀម​ទុក្ខ និង​លាក់​អារម្មណ៍​ខឹង​។»

២) ចូល​គេង​ទាំង​ចិត្ត​នៅ​ខឹង​៖ តាម​ពិត​ទៅ ចូល​គេង​ទាំង​ខ្លួន​មិន​ទាន់​បាត់​ខឹង គឺ​វា​កាន់​តែ​ធ្វើ​ឲ្យ​កំហឹង​អ្នក​​ងំ​​លើស​ដើម​។ ហេតុ​នេះ​ហើយ បើ​អ្នក​​នៅ​មាន​​កំហឹង អ្នក​គួរ​និយាយ​គ្នា​ដោះស្រាយ​​បញ្ហា​ឲ្យ​បាន​ហើយ ឬ​មួយ​ទៅ​ធ្វើ​អ្វី​មួយ​ដើម្បី​រំសាយ​កំហឹង​ឲ្យ​បាត់​សិន​ទៅ​ទើប​ល្អ​។

៣) កុំ​បន្ត​ការ​ឈ្លោះ​គ្នា​ទៀត​៖ មនុស្ស​ដែល​ខឹង គឺ​និយាយ​តាម​តែ​ចិត្តខឹង​ទេ។ ហេតុ​នេះ​ហើយ​បើ​អ្នក​នៅ​មាន​ចិត្ត​ខឹង​នៅ​ឡើយ កុំ​បន្ត​ការ​ឈ្លោះ​គ្នា​ទៅ​មុខ​ទៀត​អី។ ពេល​ខ្លះ​អ្នក​អាច​ធ្លោយ​មាត់​និយាយ​អ្វី​ដែល​អ្នក​មិន​គួរ​និយាយ​​ក៏​ថា​​បាន​។

៤​​) កុំ​ឲ្យ​ចិត្ត​បិសាច​មក​ក្រប​ដណ្ដប់​អ្នក​បាន​៖ រាល់​ពេល​ដែល​អ្នក​ខឹង​អ្វី​មួយ អ្នក​គួរ​រៀន​ប្រាប់​ខ្លួន​ឯង​ថា ក្នុង​នាម​អ្នក​ជា​មនុស្យ​ម្នាក់​​ដែរ អ្នក​មិន​គួរ​ណា​ឲ្យ​ចិត្ត​បិសាច​មក​បញ្ជា​អ្នក​ និង​គ្រប​ដណ្ដប់​អ្នក​បាន​​ស្រួល​យ៉ាង​នេះ​ទេ។

៥) កុំ​ព្យាយាម​នៅ​តែ​ម្នាក់​ឯង​អី​៖ កុំ​ព្យាយាម​នៅ​តែ​ឯង អ្នក​គួរ​រក​មិត្ត​ គ្រួសារ​ឬ​ក៏​អ្នក​ណា​ក៏​បាន​ដើម្បី​និយាយ​ពី​កំហឹង​ដែល​អ្នក​មាន ដើម្បី​ឲ្យ​វា​បាន​ធូរ​ខ្លះ​។ ថា​មិន​បាន​ពួក​គេ​អាច​​ជួយ​ដោះ​ស្រាយ​បញ្ហា​អ្នក​ឲ្យ​ធូរ​ស្រាល​ជាង​មុន​ទៀត​ក៏​ថា​បាន​។

៦) កុំ​ដាច់​ចិត្ត​សេព​គ្រឿង​ស្រវឹង ៖ វា​ហាក់​ដូច​ជា​ដាក់​សម្ពាធ ហើយ​ធ្វើ​បាប​ខ្លួន​ជាង​មុន​ទៀត។ អ្នក​មិន​អាច​ពិបាក​ទាំង​ចិត្ត ហើយ ខាត​​សុខភាព​ហើយ អស់​ថវិកា​ទៀត​នោះ​ទេ។ នេះ​គេ​ហៅ​ថា ទុក្ខ​លើ​ទុក្ខ​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.chasejarvis.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031