អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > និស្សិត​​តែងទទួលបាន​និទ្ទេស​A ​ភាគ​ច្រើន​មិន​ដែល​មើល​រំលង​កត្តា​ទាំង​នេះ​ទេ​!

និស្សិត​​តែងទទួលបាន​និទ្ទេស​A ​ភាគ​ច្រើន​មិន​ដែល​មើល​រំលង​កត្តា​ទាំង​នេះ​ទេ​!

ប្រ​ភព៖​​ pixabay.com

សិស្ស​និស្សិត​​ ជា​ច្រើន​ ចាប់​ផ្ដើម​ខ្វាយ​ខ្វល់​ លើ​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​របស់​ខ្លួន​ហើយ ។ គ្មាន​សិស្ស​ឯណា​ដែល​មិន​ចង់​បាន​និទ្ទេស​ល្អ នោះ​ទេ ព្រោះ​ថា​អ្នក​​ដែល​មាន​និទ្ទេស​ល្អ ពួក​គេ​មាន​ឱកាស​បាន​ធ្វើ​ការ​ល្អ ព្រម​ទាំង​អាច​ជា​ភស្តុតាង​មួយ​ដើម្បី​ដាក់​អាហារូបករណ៍​រៀន​ក្រៅ​ស្រុក​បាន​ទៀត​។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ ប្រសិនបើចង់បានលទ្ធផលល្អក្នុងការសិក្សា៖

១) មាន​ផែនការ​ច្បាស់លាស់​៖ ផែន​ការ​ល្អ ការងារ​ដែល​អ្នក​ធ្វើ​ក៏​ល្អ ទៅ​តាម​ហ្នឹង ។ ផែនការ​នោះ​គួរ​មាន​​ជា​ផែនការ​ប្រចាំ​ថ្ងៃ ប្រចាំ​អាទិត្យ ​ប្រចាំ​ខែ ហើយ​វា​គួរ​បង្ហាញ​ថា​អ្នក​គួរ​ធ្វើ​​អ្វី​ខ្លះ ពេល​ណា​ ថ្ងៃ​ណា​ដែរ។

២) ត្រូវ​កត់​ចំណាំ​មេរៀន​៖ សិស្ស​ពូកែ​ ទាំង​អស់ តើ​មួយ​ណា​ដែល​ថា​មិន​ដែល​កត់​មេរៀន​ទុក? ទោះ​បី​អ្នក​ ជា​សិស្យ​ពូកែ​ស្ដាប់​និង​មាន​ការ​ចងចាំ​ខ្ពស់​​កម្រិត​ណា​ក៏​ដោយ បើ​អ្នក​មិន​ដែល​កត់​ចំណាំ​មេរៀន​​ទេ ​មេរៀន​ទាំង​អស់​​នឹង​ត្រូវ​​រសាត់​ចេះ​ពី​ខួរក្បាល​អ្នក​ទាំង​អស់​ដដែល​។

៣) រៀន​ដោយ​យក​ចិត្ត​ទុក​ដាក់​៖ មុន​នឹង​មក​រៀន​ អ្នក​ត្រូវ​តែ​តាំង​ចិត្ត​រៀន មិន​មែន​មក​ឲ្យ​បាន​តែ​​ពាក្យ​ថា​សិស្ស ហើយ​ទៅ​ផ្ទះ​វិញ​គ្មាន​ពាំនាំ​អ្វី​ទាល់​តែ​សោះ​នោះ​ទេ។

៤) មក​រៀន​ឲ្យ​ជាប់​៖ មិន​ថា​អ្នក​ចេះ​កម្រិត​ណា​​ឡើយ បើ​​អ្នក​ឧស្សាហ៍​អវត្តមាន​ពេក​ នោះ អ្នក​ក៏​មិន​ងាយ​នឹង​ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​គ្រូ ឬ​សាស្ត្រាចារ្យ​អ្នក​ដែរ។ មេរៀន​ចេះ​តែ​រំលង​ទៅ​មុខ ហើយ​អ្នក​នឹង​មិន​យល់​ថា​គ្រូ​​អ្នក បាន​ពន្យល់​ពី​អ្វី​ខ្លះ​។​

៥) ពេល​មិន​ចេះ​ត្រូវ​សួរ​៖ ពេល​ដែល​មិន​ចេះ​ អ្នក​ត្រូវ​សួរ​នាំ​គេ​ឯង​។​ ការ​ចង់​ចេះ​ចង់​ដឹង នឹង​​ជួយ​បង្កើន​ចំណេះ​ដឹង​របស់​អ្នក​ឲ្យ​កើន​ឡើង​ជា​លំដាប់​។ ​

៦) ធ្វើ​កិច្ចការ​ដែល​អ្នក​មាន​ដោយ​កុំ​ចេះ​តែ​ពន្យារ​៖ ការ​ពន្យារពេល​គឺ​ជា​ទម្លាប់​របស់​សិស្ស​កម្ជិល ​តែ​ប៉ុណ្ណោះ​។ ដូចនេះ​បើ​ចង់​ក្លាយ​ជា​សិស្ស​ពូកែ ទម្លាប់​ពន្យារពេល​នេះ​គួរ​កុំ​អនុវត្ត​អី​។

៧) ផ្ដល់​តម្លៃ​លើ​ការ​សិក្សា​មុន​គេ​​ជានិច្ច​៖ មិន​ថា​អ្នក​មាន​ការងារ​អ្វី​ត្រូវ​​ធ្វើ​នោះ​ទេ អ្នក​ត្រូវ​ផ្ដល់​តម្លៃ​លើ​ការ​សិក្សា​ឲ្យ​មាន​តម្លៃ​និង​សំខាន់​ជាង​គេ​បំផុត។ ពេល​អ្នក​ស្គាល់​ពី​តម្លៃ​វា​ហើយ អ្នក​នឹង​មាន​មហិច្ឆតា​ចង់​ទទួល​បាន​ចំណេះដឹង​នោះ​កាន់​តែ​ច្រើន​​ឡើង​ច្រើន​ឡើង​​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹង​វា​​តាមរយៈ​វិធី​​ទាំង​៦​ចំណុច​នេះ​!​

​អ្នក​ប្រាជ្ញ​ជនជាតិ​ក្រិក​ ​​​លោក​ អារីស្តូត​៖ ​​«​ឫសគល់​នៃ​ការ​អប់រំ​ ​គឺ​​ល្វីង​​ ​ប៉ុន្តែ​​​ផ្លែផ្កា​នៃ​ការ​អប់រំ​វិញ ​គឺ​ផ្អែម​`»

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?

​អ្នក​ប្រាជ្ញ​ចិន​ ខុង​ជឺ​៖ ​«​​មនុស្ស​ដែល​​ហ៊ាន​សួរ​​នឹង​ល្ងង់​តែ​មួយ​នាទី ​តែ​បើ​មិន​ហ៊ាន​សួរ​វិញ ​នឹង​ល្ងង់​មួយ​ជីវិត​»

អត្ថបទពាណិជ្ជកម្ម​

ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT» សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

NYC Alpha Serum ព្យាបាលមុខមុន ស្នាមជ្រួញ ធ្វើអោយមុខសភ្លឺថ្លាតឹងរលោងក្នុងមួយសប្តាហ៍​

ត្រៀមកូនៗចូលប្រកួតក្នុងពិព័រណ៍កុមារហើយឬនៅ?

មកមើលការបញ្ចុះតម្លៃដ៏អស្ចារ្យលើផលិតផលកុមារនិងគ្រួសារជាង៥០០០មុខក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦!!!

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031