អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > កំហុស​ធំ​ៗ​ ២យ៉ាង​ដែល​មនុស្ស​​ភាគ​​ច្រើន​មាន​ក្នុង​​រឿង​​ស្នេហា​ដែល​ឈាន​ដល់​បំផ្លាញ​ជីវិត​ខ្លួន​ឯង!

កំហុស​ធំ​ៗ​ ២យ៉ាង​ដែល​មនុស្ស​​ភាគ​​ច្រើន​មាន​ក្នុង​​រឿង​​ស្នេហា​ដែល​ឈាន​ដល់​បំផ្លាញ​ជីវិត​ខ្លួន​ឯង!

ប្រ​ភព៖​​ pexel.com

​ប្រសិន​បើ​អ្នក​មាន​ស្នេហា​ ​អ្នក​ច្បាស់​ជា​​ចង់​ថែ​រក្សា​វា​ឱ្យ​នៅ​​គង់​វង់​យូរ​អង្វែង។ ប៉ុន្តែ ក្រោយ​ពេល​ដែល​អ្នក​តាំង​ចិត្ត បញ្ហា​ចាប់​ផ្តើម​មាន​គ្រាន់​តែ​តិច​ឬ​ច្រើន​ និង​តូច​ឬ​ធំ​តែ​ប៉ុណ្ណោះ ​ហើយ​មាន​ពេល​ខ្លះ​អ្នក​អាច​នឹង​​យំ​ឬ​តូច​ចិត្ត​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង​ក៏​មាន។ ប្តី​ប្រពន្ធ​ជា​ច្រើន​បាន​លែង​លះ​គ្នា​នា​ពេល​​សព្វថ្ងៃ​នេះ​ ​ដោយ​សារ​តែ​កំហុស​ខ្លះ​ៗ​ដែល​ពួក​មាន​ដោយ​មិន​ដឹង​ខ្លួន​។ អ្នក​ត្រូវ​ជៀស​​វាង​កំហុស​ទាំង​ពីរ​ខាង​ក្រោម​នេះ​​ឱ្យ​បាន​ប្រសិន​ជា​អ្នក​មិន​ចង់​ឈឺ​ចាប់​ ឈាន​ដល់​​បំផ្លាញ​ជីវិត​ខ្លួន​ឯង៖

១) មាន​ស្នេហា​ដោយ​សារ​តែ​អ្នក​ត្រូវ​ការ​​​​ស្នេហា​ មិន​មែន​​អ្នក​ចង់​មាន​វា​នោះ​ទេ៖ មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​រវាង​តម្រូវ​ការ​និង​សេចក្ដី​​ចង់​បាន។ នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​នរណា​ម្នាក់ អ្នក​មាន​ស្នេហា​ដោយ​សារ​តែ​អ្នក​ខ្លាច​នៅ​ម្នាក់​ឯង​ ឬ​ចង់​មាន​​ជីវិត​គូ​សក្រ​សម្រាប់​​កំដរ​ជីវិត។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ចង់​បាន​នរណា​ម្នាក់ មិន​ថា​វា​លំបាក​យ៉ាង​ណា​នោះ​ទេ អ្នក​នឹង​ព្យាយាម​នៅ​ជា​មួយ​គ្នា​ហើយ​វា​រឹត​តែ​ពិសេស​បើ​គេ​ចង់​នៅ​ជា​មួយ​យើង​នោះ​ដែរ។ នោះ​ជា​ក្តី​ស្រឡាញ់​ពិត​ប្រាកដ។ ​
២) ប៉ះប៉ូវ​នូវ​ភាព​ខ្វះ​ខាត៖ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​ប៉ះប៉ូវ​នូវ​ភាព​ខ្វះខាត​​កើត​មាន​ឡើង​ដោយ​សារ​តែ​ខួរ​ក្បាល​​​​របស់​អ្នក​នៅ​ចង់​បាន​សង្សារ​ចាស់​​ត្រលប់​មក​វិញ​។ អ្នក​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​ការ​នរណា​ម្នាក់​មក​បំពេញ​​កន្លែង​សង្សារ​ចាស់​​។​ ប៉ុន្តែ ប្រសិន​ជា​អ្នក​ធ្វើ​បែប​នេះ នោះ​អ្នក​កំពុង​តែ​ធ្វើ​បាប​ខ្លួន​ឯង​និង​ដៃ​គូ​ថ្មី​របស់​អ្នក៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728