អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​មានសុបិន្ត​ចង់​ក្លាយ​ជា​អ្នក​ការទូតតែមិនដឹងធ្វើយ៉ាងណា?​ ​ជំហានទាំង៥នេះអាចជួយអ្នកបាន

​មានសុបិន្ត​ចង់​ក្លាយ​ជា​អ្នក​ការទូតតែមិនដឹងធ្វើយ៉ាងណា?​ ​ជំហានទាំង៥នេះអាចជួយអ្នកបាន

ប្រ​ភព៖​​ acgnow

តាំង​ពី​ទំនាក់ទំនង​មិន​ផ្លូវការ​ប្រចាំ​ថ្ងៃ​រវាង​អ្នក​ជាមួយ​មិត្តភ័ក្ដិ​ឬ​ក្រុម​គ្រួសារ រហូត​ឆ្លង​ទៅ​ដល់​ទំនាក់ទំនង​កិច្ចការ​ប្រទេស​ជាតិ តួនាទី​របស់​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​បាន​ចង​ភ្ជាប់​មនុស្ស​យើង​ម្នាក់ៗ​មិន​ឲ្យ​ដាច់​ពី​គ្នា​ដោយ​មិន​អាច​ខ្វះ​បាន។ នៅ​ក្នុង​ការ​រួម​ចំណែក​ពន្លឿន​ការ​អភិវឌ្ឍ​របស់​សង្គម​ជាតិ​មួយ អ្នក​ការទូត​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ចូលរួម​សម្រេច​បាន​នូវ​គោលដៅ​នេះ។ ហេតុនេះ ដើម្បី​ដុសខាត់​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​អ្នក​ការទូត​ដ៏​ចំណាន​មួយ​រូប​បាន តើ​បុគ្គល​ម្នាក់​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ដូចម្ដេច​ខ្លះ ? 

១) ជំនក់​ចិត្ត​ដ៏​ក្លៀវក្លា៖ ទស្សនវិទូ​ក្រិក អារីស្តូត​បាន​លើកឡើង​ថា “ភាព​ពេញចិត្ត​នឹង​ការងារ​បង្កើត​នូវ​ភាព​ល្អឥតខ្ចោះ​ទៅលើ​លទ្ធផល​របស់​វា”។ អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ជាមួយ​ខ្លួនឯង​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​បូជា​កម្លាំងកាយ​ចិត្ត​និង​ពេលវេលា​របស់​អ្នក​ដើម្បី​ធ្វើ​វា ព្រោះ​ថា​អ្វី​ក៏​ដោយសារ​ក៏​មិន​ងាយស្រួល​សម្រាប់​អ្នក​ដែល​មិន​ចង់​ធ្វើ​វា​ដែរ។ ដូច្នេះ បើ​អ្នក​ពេញចិត្ត​នឹង​ធ្វើ​វា នោះ​អ្នក​នឹង​មាន​ឆន្ទៈ​ព្យាយាម​ដុសខាត់​សមត្ថភាព​របស់​ខ្លួន​បន្តិច​ម្ដងៗ​ឲ្យ​ខ្ពស់​ហួស​ពី​ឧបសគ្គ​នៃ​ការងារ​នោះ។

២) មាន​ចំណេះដឹង​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​អន្តរជាតិ​និង​ប្រវត្តិសាស្ត្រ៖ នៅ​ពេល​អ្នក​ទៅ​ចរចា​ជាមួយ​ប្រទេស​ដទៃ​ទៅលើ​កិច្ចការ​ឫ​ផែនការ​ឫ​គោលនយោបាយ​ផ្សេងៗ អ្នក​ប្រៀប​បាន​នឹង​អ្នក​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន និង​ប្រជាជន​ទាំងអស់​របស់​ខ្លួន​ដូច្នោះ។ បើ​អ្នក​តំណាង​ដ៏​សំខាន់​យ៉ាង​នេះ មិន​សូវ​យល់​ដឹង​ស៊ីជម្រៅ​ពី​ប្រទេស​ជាតិ​ខ្លួន និង​ប្រទេស​ជាតិ​ដែល​ជា​ភាគី​ទំនាក់ទំនង​ម្ខាង​ទៀត តើ​អ្នក​នឹង​អាច​សង្ឃឹម​ពី​សម្ពន្ធភាព​ដ៏​រលូន​ដែល​នឹង​ផ្ដល់​ផ្លែផ្កា​ដល់​កិច្ចការ​ប្រទេស​ជាតិ​យ៉ាង​ដូចម្ដេច​បាន ?
៣) ទុក​ពេល​ត្រិះរិះ​វិភាគ​មុន​នឹង​បញ្ចេញ​គំនិត៖ សង្គម​នឹង​ឲ្យ​តម្លៃ​កាន់តែ​ខ្លាំង​ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​អាច​បញ្ចេញ​គំនិត​យោបល់​របស់​ខ្លួន​ទៅលើ​បញ្ហា​អ្វី​មួយ​បាន​ឆាប់​រហ័ស ព្រោះ​វា​បង្ហាញ​ពី​ភាព​រហ័សរហួន​និង​ភាព​ឈ្លាសវៃ​និង​ការ​យល់ដឹង​ច្រើន​របស់​ពួកគេ។ ដោយឡែក ការ​បញ្ចេញ​គំនិត​ដោយ​មិន​បាន​វិភាគ ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​យកចិត្តទុកដាក់​ស្ដាប់​ភាគី​ពិភាក្សា​ជាមុន​សិន​ទេ​នោះ វា​នឹង​នាំ​មក​នូវ​ការ​ធ្វេស​ប្រហែស​ដែល​នាំ​ទៅ​រក​កំហុស​ឆ្គង​ដោយ​មិន​អាច​ចៀស​បាន​ទៅវិញ។

៤) កំណត់​គោលការណ៍​ឲ្យ​ខ្លួនឯង​នូវ​ការ​ចរចា​ដ៏​មាន​វិន័យ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព៖ ការ​ចរចា​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​អ្នក​ការទូត​ដ៏​ចំណាន​មួយ​រូប មិនមែន​កំណត់​នៅ​ត្រង់​ថា​តើ​សំណើ​ពួកគេ​ទទួល​បាន​ការ​យល់​ព្រម​ឬ​អត់​នោះ​ទេ។ អ្វី​ដែល​សំខាន់​នៅ​ត្រង់​ថា​តើ​ខ្លឹមសារ​នៃ​ការ​ចរចា​របស់​អ្នក ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​សង្គម​ជាតិ​របស់​អ្នក​ដូចម្ដេច​ខ្លះ ហើយ​វា​ចាំបាច់​ឲ្យ​អ្នក​ត្រូវ​ដឹង​ផង​ដែរ​ថា ពេល​ណា​គួរ​បដិសេធ​និង​ពេល​ណា​គួរ​យល់ព្រម​តាម​សំណើ​ភាគី​ម្ខាង​ទៀត។

៥) បទពិសោធន៍​ការងារ៖ ការ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជាមួយ​នឹង​ប្រព័ន្ធ​អប់រំ​ដ៏​មាន​កម្រិត​ខ្ពស់​នៅ​សាលា មិន​មែន​មានន័យ​ថា​អ្នក​មាន​សមត្ថភាព​គ្រប់គ្រាន់​ស័ក្ដិសម​នឹង​បម្រើ​ការងារ​នៅ​ក្នុង​ផ្នែក​ណាមួយ​ដោយ​អាជីព​នោះ​ទេ។ ទ្រឹស្ដី​ខ្លះ​មិន​ដូច​ការ​អនុវត្ត​ជាក់ស្ដែង​នោះ​ឡើយ ដូច្នេះ​អ្នក​ត្រូវ​ហាត់​ពត់​លត់​ដំ​ខ្លួនឯង​ជាមួយ​នឹង​ការងារ​ផ្នែក​ការទូត​នេះ​នៅ​តាម​ស្ថាប័ន​ផ្សេងៗ​ដោយ​ជាក់ស្ដែង​ជាមុន​សិន សឹម​គិតគូរ​ប្រឡូក​ការងារ​អាជីព៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ belfercenter

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031