អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មេរៀនអំពីការផ្លាស់ប្ដូរខ្លួនឯងពីសៀវភៅ”ឧបនិស្ស័យ​៧ប្រការ​សម្រាប់​បុគ្គល​ឆ្នើម” របស់បណ្ឌិត ស្ទីហ្វិន ខូវិយ៍ (Stephen R.Covey)

មេរៀនអំពីការផ្លាស់ប្ដូរខ្លួនឯងពីសៀវភៅ”ឧបនិស្ស័យ​៧ប្រការ​សម្រាប់​បុគ្គល​ឆ្នើម” របស់បណ្ឌិត ស្ទីហ្វិន ខូវិយ៍ (Stephen R.Covey)

ប្រ​ភព៖​​ patheos

គតិបណ្ឌិត​មួយ​នា​សម័យកាល​នៃ​ទស្សនវិជ្ជា​ដ៏​មាន​អរិយធម៌​របស់​ក្រិក​របស់​ទស្សនវិទូ ផ្លាតុង មាន​សេចក្ដី​ថា “ជ័យជម្នះ​លើ​ខ្លួនឯង​គឺជា​ជ័យជម្នះ​ដំបូង​និង​ថ្លៃថ្លា​ជាងគេ​បង្អស់”។ ត្រង់​ទស្សនវិជ្ជា​នេះ ស្នាដៃ​និពន្ធ​របស់​កវី​និពន្ធ​សញ្ជាតិ​អាមេរិក​ប្រកប​ដោយ​ការ​យល់ដឹង​ពី​អត្ថន័យ​នៃ​ជីវិត​ដ៏​ស៊ីជម្រៅ​មួយ​រូប ដែល​ត្រូវ​បាន​មនុស្ស​ទូទាំង​សកលលោក​ស្គាល់​លោក​ជា បណ្ឌិត ស្ទីហ្វិន ខូវិយ៍ (Stephen R.Covey) ក្នុង​សៀវភៅ​ចំណង​ជើង​ថា “ឧបនិស្ស័យ​៧ប្រការ​សម្រាប់​បុគ្គល​ឆ្នើម” បាន​ដាស់តឿន​មនុស្ស​ក្នុង​សម័យកាល​នេះ ឲ្យ​ភ្ញាក់​រលឹក​ងាក​មក​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ប្រើប្រាស់​ជីវិត​របស់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ ដែល​ជា​លទ្ធផល​នៃ​សេចក្ដី​ទុក្ខ​និង​ភាព​មិន​សម​បំណង​ទាំងឡាយ​របស់​ខ្លួន។

បើ​ទោះ​ជា​លោក​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ឆ្នាំ​២០១២​ទៅ​ហើយ​ក្ដី ក៏​ស្នាដៃ​និពន្ធ​មួយ​ក្បាល​នេះ​របស់​លោក​នៅ​តែ​មាន​វិញ្ញាណ​រស់​រវើក​ជានិច្ច ដែល​បាន​ជាប់​ក្នុង​តារាង​ជា​សៀវភៅ​ដែល​លក់​ដាច់​បំផុត​ក្នុង​ពេល​២៥០​សប្ដាហ៍​ជាប់​គ្នា និង​មាន​កំណត់ត្រា​លក់​បាន​លើស​ពី​២៥​លាន​ច្បាប់ និង​បកប្រែ​ជា​ភាសា​ផ្សេងៗ​ចំនួន​៤០​ភាសា​នៅ​ជុំវិញ​ពិភពលោក ហើយ​លោក​ក៏​ត្រូវ​បាន​ទស្សនាវដ្ដីTime Magazine ទទួល​ស្គាល់​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ទាំង​២៥​រូប​របស់​អាមេរិក​ផង​ដែរ។

តើ​ខ្លឹមសារ​នៃ​សៀវភៅ​នេះ​មាន​អ្វី​ពិសេស​ទើប​ធ្វើឲ្យ​អ្នក​អាន​ជា​ច្រើន​នាក់​បាន​ផ្លាស់ប្ដូរ​ជីវិត​ប្រែ​ជា​វិជ្ជមាន​បែប​នេះ ?

នៅ​ក្នុង​ខ្លឹមសារ​សៀវភៅ​នេះ បុគ្គល​ឆ្នើម​ម្នាក់​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​ឧបនិស្ស័យ​ទាំង​៧​ជាមុន​សិន។ ឧបនិស្ស័យ​៣​ដំបូង​បង្អស់ ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​ផ្លាស់ប្ដូរ​ខ្លួនឯង​ដែល​ជា​ជ័យជម្នះ​លើ​ខ្លួនឯង​នេះ​តែ​ម្ដង ទើប​ឧបនិស្ស័យ​៣​បន្ទាប់​ជា​ជ័យជម្នះ​លើ​អ្នកដទៃ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស និង​ឧបនិស្ស័យ​ចុងក្រោយ​ជា​ការ​សំលៀង​ឲ្យ​មុត​ឡើង​វិញ​ជា​ប្រចាំ​នូវ​ឧបនិស្ស័យ​ទាំង​៦ខាង​ដើម។ យ៉ាងណាមិញ នៅ​ទីនេះ​នឹង​ផ្ដោត​ជា​សំខាន់​ទៅលើ​ជ័យជម្នះ​លើ​ខ្លួនឯង​សិន​តែ​ប៉ុណ្ណោះ។

គាត់​មិនមែន​ផ្ដោត​សំខាន់​ជា​ដំបូង​ទៅលើ​ជ័យជម្នះ​លើ​ខ្លួនឯង​ជាមួយ​ឧបនិស្ស័យ​៣​ដោយ​គ្មាន​មូលហេតុ​នោះ​ឡើយ។ មនុស្ស​យើង​តែង​ធ្វើការ​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ​ដោយ​ផ្ដើម​ពី​ក្រៅ​ចូល​ទៅ​ក្នុង។ ពួកគេ​បន្ទោស​មេឃ បន្ទោស​ដី មក​ពី​អ្នក​នេះ អ្នក​នោះ ស្ថានការណ៍​នេះ​ឬ​នោះ ប៉ុន្តែ​មិន​ដែល​បន្ទោស​ខ្លួនឯង ឫ​ចង់​ឲ្យ​ខាងក្រៅ​ផ្លាស់ប្ដូរ ប៉ុន្តែ​មិន​គិត​ផ្លាស់ប្ដូរ​ខ្លួនឯង​នោះ​ទេ។ នេះ​ហើយ​ដែល​គេ​កំពុង​ផ្លាស់ប្ដូរ​ជីវិត​ខ្លួនឯង​ដោយ​ផ្ដើម​ពី​ក្រៅ​ចូល​ទៅ​ក្នុង​នោះ ហើយ​វា​គ្រាន់តែ​បង្ខាត​ពេលវេលា​និង​កម្លាំង​ខ្លួនឯង​ចោល​ដោយ​ឥត​ប្រយោជន៍​ប៉ុណ្ណោះ។

មនុស្ស​ដែល​ខ្វះ​សមត្ថភាព បើ​ទោះ​ជា​ស្ថានការណ៍​ខាងក្រៅ​អំណោយផល​ល្អ​ដល់​គេ​ប៉ុណ្ណា ក៏​ពួកគេ​នៅ​តែ​ធ្វើ​មិន​បាន​ល្អ​នោះ​ដែរ។ ការ​មិន​ទទួល​ស្គាល់​ការ​ពិត​ពី​ភាព​ល្ងង់ខ្លៅ និង​កំហុស​របស់​ខ្លួន​គឺ​ជា​រឿង​គ្រោះថ្នាក់​បំផុត ដែល​រារាំង​ភាព​រុងរឿង​ចូល​មក​ដុះ​ផ្លែផ្កា​ក្នុង​ជីវិត​ពួកគេ​ដោយ​ខ្លួនឯង។ សូក្រាត​ក៏​បាន​និយាយ​ដែរ​ថា “ជីវិត​ដែល​មិន​មាន​ការ​ត្រួត​ពិនិត្យ​ពិចារណា​ទេ​នោះ វា​គ្រាន់តែ​ជា​ការ​រស់នៅ​ដែល​ឥត​មាន​តម្លៃ​ប៉ុណ្ណោះ”។ បើ​អ្នក​មើល​មិន​ឃើញ និង​ថែម​ទាំង​មិន​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ទេ អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​រីកចម្រើន និង​សម្រេច​ដល់​គោលដៅ​បាន​ឡើយ។

ចំណុច​សំខាន់​មួយ​ទៀត​អំពី​ខ្លឹមសារ​ដែល​លោក ស្ទីហ្វិន​ចង់​ដាស់តឿន​ដល់​មនុស្សលោក​គឺជា​ការ​មិន​ចេះ​បែងចែក​ឲ្យ​បាន​ត្រឹមត្រូវ​ថា​កិច្ចការ​អ្វី​ដែល​សំខាន់ និង​អ្វី​ដែល​ត្រឹមតែ​ជា​កិច្ចការ​បន្ទាន់។ ដូចជា​អ្នក​ខ្លះ​ឲ្យ​អាទិភាព​ទៅលើ​ការងារ​របស់​ខ្លួន​និង​ប្រឹងប្រែង​រក​លុយ​តែ​ម្យ៉ាង ដោយ​យល់​ច្រឡំ​ថា​ទ្រព្យសម្បត្តិ​នឹង​នាំ​សុភមង្គល​មក​គ្រួសារ​របស់​ពួកគេ។ ប៉ុន្តែ​វា​មិនមែន​បែប​នេះ​នោះ​ទេ តែ​ជា​ពេលវេលា​ដែល​ពួកគេ​លះបង់​ដើម្បី​ចំណាយ​ជាមួយ​គ្រួសារ​ទៅវិញ​ទេ ទោះ​តិច​ក្ដី ទើប​ធ្វើឲ្យ​ពួកគេ​មាន​សុភមង្គល​ពិត​ប្រាកដ។ តែ​គួរ​ឲ្យ​សោកសង្រេង​ណាស់​ដែល​មាន​មនុស្ស​មិន​តិច​ទេ​ដែល​កំពុង​ឈ្លក់​វង្វេង​នឹង​ការ​រស់នៅ​ជីវិត​របស់​ខ្លួន​ក្នុង​របៀប​បែប​នេះ។

នៅ​ពេល​ដែល​អ្វី​មួយ​ដែល​ទាក់ទាញ​ចិត្ត​ពួកគេ​ជា​រឿង​ខុស ឬ​មានន័យ​ថា​ពួកគេ​ផ្ដល់​អាទិភាព​ទៅលើ​រឿង​មិន​ត្រឹមត្រូវ​ហើយ នោះ​អ្វីៗ​ដែល​មក​តាម​ក្រោយ​ក៏​នឹង​រត់​ចូល​មក​ក្នុង​ជីវិត​ពួកគេ​មិន​ត្រឹមត្រូវ​ដូច​គ្នា តួយ៉ាង​ដូច​មនុស្ស​ខាងលើ​ដែល​ឲ្យ​តម្លៃ​លើ​លុយ​ជាង​ទំនាក់ទំនង​ជាមួយ​មនុស្ស​សំខាន់​ដូច្នោះ។ វា​គឺជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ណាស់​ដែល​មនុស្ស​ជាច្រើន​ចង់​យក​ឈ្នះ​អ្នកដទៃ ទាំង​ដែល​ពួកគេ​ខ្លួនឯង​មិន​ទាន់​ទាំង​អាច​យក​ឈ្នះ​លើ​ខ្លួនឯង​មុន​ផង​នោះ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ yourstory

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

វីង និង ឌី អេហ្វ អាយ សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031