អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​​​វិធីសាស្ត្រ​​បណ្ដុះវិន័យ​ចំពោះ​ខ្លួនឯង​ (Self-Discipline) ​ដើម្បី​ឲ្យ​ជីវិត​ស្គាល់​តែ​ភាព​​រុងរឿង

​​​​វិធីសាស្ត្រ​​បណ្ដុះវិន័យ​ចំពោះ​ខ្លួនឯង​ (Self-Discipline) ​ដើម្បី​ឲ្យ​ជីវិត​ស្គាល់​តែ​ភាព​​រុងរឿង

ប្រ​ភព៖​​ www.cerecdoctors.com

អ្នក​គ្មាន​ថ្ងៃ​សម្រេច​គោលដៅ​ឬ​ទទួល​បាន​ភាព​ជោគជ័យ​ឡើយ​ប្រសិន​​​បើ​​គ្មាន​វិន័យ​ក្នុង​ខ្លួន។ វិន័យ​ក្នុង​ខ្លួន​ គឺ​ជា​ផ្នែក​មួយ​យ៉ាង​ធំ​ដែល​​​នាំ​អ្នក​សម្រេច​កិច្ច​ការ​យ៉ាង​ល្អ  និង  អស្ចារ្យ។ តើ​វិន័យ​ក្នុង​ខ្លួន​ជា​អ្វី? វិន័យ​ក្នុង​ខ្លួន​គឺ​ជា​សមត្ថភាព​មួយ​ដែល​អ្នក​គ្រប់​គ្រង​​អារម្មណ៍ ការ​ចង់​បាន​របស់​អ្នក ​ឬ​ឥរិយាបថ។ ការមានវិន័យចំពោះខ្លួនឯង (self-discipline) ​នឹង​ជំរុញ​អ្នក​​ដើរ​ទៅ​ដល់​គោលដៅ។ ចាប់​ផ្តើម​ចំណុច​ខាង​ក្រោម​នេះ អ្នក​នឹង​មាន​វិន័យ​​នៅ​ក្នុង​ខ្លួន​៖

១)​ ចាប់​ផ្តើម​ជំហាន​តូចៗ៖ គ្មាន​ការ​រីក​ចម្រើន​ណា​កើតឡើង​ភ្លាម​ៗ​នោះ​ទេ​។ ឧទាហរណ៍​ថា៖ អ្នក​ចង់​​មាន​សាច់​ដុំ អ្នក​ប្រហែល​ជា​ត្រូវ​ការ​ពេល​មួយ​រយៈ​ដើម្បី​ទទួល​បាន​សាច់ដៅ ហើយ​អ្នក​ត្រូវ​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង​គឺ​ថា​ ត្រូវ​ហ្នឹកហាត់​ឱ្យ​បាន​ទៀតទាត់​ទើប​បាន។ វា​​ អ្នក​ត្រូវ​ការ​ពេលវេលា​ក្នុង​ការ​កសាង​ទម្លាប់​​មួយ​នេះ។

២) បង្កើត​ទម្លាប់៖ ប្រសិន​ជា​អ្នក​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ក្នុង​ជីវិត​ហើយ អ្នក​ត្រូវ​មាន​ទម្លាប់​ច្បាស់លាស់​មួយ​ដែល​ជួយ​អ្នក​ដើរ​ទៅ​ដល់​គោលដៅ។ ​ឧទាហរណ៍​ថា​៖ អ្នក​ចង់​ស្រក​គីឡូ ដូច្នេះហើយ​អ្នក​ត្រូវ​ញាំ​បន្លែ​ឬ​ធ្វើ​លំហាត់​ប្រាណ។ ការ​គ្រប់​គ្រង​ខ្លួន​ឯង​មិន​ឲ្យ​ញាំ​អ្វី​ដែល​ផ្អែម​ឬ​ញាំ​ច្រើន​គឺ​ជា​វិន័យ​មួយ​ដែល​អ្នក​កំណត់​លើ​ខ្លួន​ឯង។

៣) ស្រមៃ​ពី​រង្វាន់​ដែល​អ្នក​នឹង​ទទួល​បាន៖ វា​គ្មាន​អ្វី​ដែល​អស្ចារ្យ​ជាង​​សម្រេច​គោលដៅ​របស់​អ្នក​ទេ។ ​ការ​ស្រមៃ​ពី​ភាព​ជោគជ័យ​​​ ​នឹង​ជួយ​អ្នក​​ឲ្យ​មាន​វិន័យ​ក្នុង​ខ្លួន​ និង​មាន​កម្លាំង​ចិត្ត​​ ពី​ព្រោះ​ថា​​មនុស្ស​តែង​តែ​ធ្វើ​គ្រប់​យ៉ាង​ឲ្យ​តែ​សម្រេច​គោលដៅ​បាន។ ប្រសិន​ជា​អ្នក​ចង់​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង អ្នក​ចាំ​បាច់​ត្រូវ​តែ​មាន​វិន័យ​នៅ​ក្នុង​ខ្លួន៕

ដោយ៖​អឹុង មុយយូ
ប្រភព៖ www.essentialskillcom​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930