អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុអ្វី​បាន​ជា​គ្រូ​ត្រូវ​យល់​ដឹង​ពី​ការ​រីក​ចម្រើន​​របស់​សិស្ស (​Child Development) ?

ហេតុអ្វី​បាន​ជា​គ្រូ​ត្រូវ​យល់​ដឹង​ពី​ការ​រីក​ចម្រើន​​របស់​សិស្ស (​Child Development) ?

ប្រ​ភព៖​​ All Education Schools

ទោះ​បី​ជា​ការ​អភិវឌ្ឍន៍​របស់​សិស្ស​កើត​មាន​ឡើង​តាម​រយៈ​គ្រួសារ​ឬ​​ការ​ជះ​ឥទ្ធិពល​ពី​មនុស្ស​ជុំវិញ គ្រូ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ការ​អប់​រំ​និង​ណែនាំ​ដល់​សិស្ស។ តាម​រយៈ​ការ​យល់​ដឹង​ពី​ការ​រីក​ចម្រើន​​របស់​ក្មេង គ្រូ​អាច​រៀប​ចំ​កិច្ច​តែង​ការ ​(Lessons Plan) បាន​ល្អ​ជាង​មុន ដែល​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​នា​ថ្ងៃ​អនាគត។ ខាង​ក្រោម​នេះ​ជា​ហេតុផល​ដែល​គ្រូ​ត្រូវ​យល់​ដឹង​​ការ​រីក​ចម្រើន​​របស់​សិស្ស (​Child Development) ៖

១) ជួយ​ដល់​ការ​បង្រៀន៖ ដោយ​សារ​តែ​ក្មេង​​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល ​(stages of live)ជា​ច្រើន​ក្នុង​ជីវិត របៀប​នៃ​ការ​រៀន​របស់​ពួក​គេ​ក៏​ខុស​គ្នា​ផង​ដែរ។ ដូច្នេះ​ហើយ​ ប្រសិន​ជា​គ្រូ​នោះ​យល់​ដឹង​ច្បាស់​ពី​ការ​អភិវឌ្ឍន៍​របស់​សិស្ស គ្រូ​អាច​រៀប​ចំ​គម្រោង​កិច្ច​តែង​ការ​បាន​ល្អ​ជាង​មុន​និង​ជួយ​​ឲ្យ​ពួក​គេ​រៀន​បាន​ល្អ។

២) បញ្ហា​ក្នុង​ថ្នាក់៖ គ្រូ​ដែល​មិន​យល់​ពី​វដ្ដ​​​អភិវឌ្ឍន៍​របស់​សិស្ស​​​​អាច​នឹង​មាន​បញ្ហា​ជា​មួយ​សិស្ស​​។ ឧទាហរណ៍​ថា​៖ សិស្ស​A គឺ​ជា​សិស្ស​ដែល​រៀន​បាន​ពិន្ទុ​ទាប​​ជាង​សិស្ស​ដទៃ​ឬ​ក៏​ជា​សិស្ស​ដែល​ចាប់​មេរៀន​យឺត​ជាង​សិស្ស​ដទៃ ​ប្រសិន​ជា​គ្រូ​នោះ​​គ្មាន​ការ​យល់​ដឹង​ហេតុអ្វី​បាន​ជា​សិស្ស​​Aមាន​លទ្ធផល​អីចឹង គាត់​អាច​ចាត់​ទុក​សិស្ស​​A​ជា​សិស្ស​ដែល​អាក្រក់​។ ​ជា​លទ្ធផល​វា​នឹង​ប៉ះពាល់​ដល់​ការ​បង្រៀន​របស់​គ្រូ​និង​សិស្ស​ដែល​រៀន​ជា​មួយ​គាត់​ផ្ទាល់។

៣) ការ​គិត​របស់​សិស្ស៖ គ្រូ​​ពិត​ជា​មាន​ការ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​គិត​របស់​សិស្ស។ គ្រូ​ដែល​យល់​ច្បាស់​ពី​ការ​អភិវឌ្ឍន៍​របស់​សិស្ស​អាច​ផ្តល់​ដំបូន្មាន​ឬ​ការ​​លើក​ចិត្ត​តាម​អាយុ​របស់​ពួក​គាត់។

ដូច្នេះ​ហើយ ការ​យល់​ពីការ​​អភិវឌ្ឍន៍​របស់​សិស្ស​ពិត​ជា​មាន​សារៈសំខាន់​ដែល​គ្រូ​ត្រូវ​​ដឹង ពី​ព្រោះ​ថា​គ្រូ​ដើរ​តួ​មួយ​ផ្នែក​នៃ​ភាពជោគជ័យ​របស់​សិស្ស​និង​ណែនាំ​ឲ្យ​ពួក​គាត់​មាន​ឥរិយាបថ​ល្អ​នៅ​ក្នុង​សង្គម៕

ប្រែ​សម្រួល៖អឹុង មុយយូ
ប្រភព៖ hubpages.com​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031