អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើប្រទេសស្វីសអាចក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងជាងគេបានយ៉ាងដូចម្ដេច ?

តើប្រទេសស្វីសអាចក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងជាងគេបានយ៉ាងដូចម្ដេច ?

ប្រ​ភព៖​​ switzerlandtourism10

របាយការណ៍​រវាង​ឆ្នាំ​២០១៦​ដល់​២០១៧​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ទើប​នឹង​បាន​ចាត់​ថ្នាក់​ប្រទេស​ស្វីស​ឲ្យ​ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​មាន​ការ​ប្រកួតប្រជែង​បំផុត​របស់​សកលលោក ដែល​តំណែង​នេះ​ត្រូវ​បាន​ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ដណ្ដើម​យក​បាន​៨​ឆ្នាំ​ជាប់ៗ​គ្នា​រួច​មក​ហើយ។

កង្វះខាត​នូវ​វត្ថុធាតុ​ដើម​ដែល​ជា​ភាព​មិន​អំណោយផល​នៃ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ស្វីស បាន​ធ្វើឲ្យ​ពិភពលោក​កោតសរសើរ​និង​ស្រប​ជាមួយ​គ្នា​ដែរ​ក៏​មាន​ការ​ងឿងឆ្ងល់ ថា​តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ប្រទេស​ស្វីស​សម្រេច​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​បាន ?

តាំង​ពី​ដើម​មក​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ស្វីស គឺជា​ប្រទេស​ដ៏​អព្យាក្រឹត​មួយ​ដែល​ប្រកាស​មិន​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ជា​ហេតុ​នាំឲ្យ​ប្រទេស​មួយ​នេះ​មិន​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ធ្ងន់ធ្ងរ​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ដែល​ប្រកូកប្រកាស​ចូល​ខ្លួន​ក្នុង​ភ្លើង​សង្គ្រាម​នោះ​ឡើយ។ ប្រការ​នេះ​នាំឲ្យ​ប្រទេស​ស្វីស​អាច​ទទួល​ផល​ប្រយោជន៍​បាន​យ៉ាង​ច្រើន​មហាសាល​ពី​ការ​នាំ​ចេញ​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ទាំងឡាយ​ដែល​ហិនហោច​ពី​សង្គ្រាម​និង​ដែល​កំពុង​ខិតខំ​ស្ដារ​ប្រទេស​របស់​ខ្លួន​ឡើង​វិញ។

ភាព​រឹងមាំ​នៃ​គោលជំហរ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​គ្រប់គ្រង​តាម​បែប​ប្រព័ន្ធ​អំណាច​បែងចែក​មួយ​នេះ អាច​បញ្ជាក់​បាន​នៅ​ត្រង់​ចំនួន​ប័ណ្ណ​កម្មសិទ្ធិ​បញ្ញា​ដែល​ត្រឹម​តែ​ក្នុង​ឆ្នាំ​២០១៤​ម្នាក់​ឯង មាន​រហូត​ដល់​ទៅ​ជាង​៤៣,០០០​ឯណោះ។

មួយ​វិញ​ទៀត​គឺជា​កត្តា​លំហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍ ដែល​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្ហាញ​ថា​តើ​ប្រទេស​នេះ​អាច​ស្ថិត​ក្នុង​លំដាប់​កំពូល​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​បំផុត​ម្ដេច​បាន។ ចាប់​តាំង​ពី​សតវត្ស​ទី​១៦​រហូត​ដល់​ទី​១៨ ក្រុម​សាសនា​ប្រូតេស្តង់​របស់​បារាំង​ដែល​គាំទ្រ​ការ​ធ្វើ​បដិវត្តន៍​វិហារ​សាសនា​របស់​បារាំង សម្គាល់​ដោយ​ឈ្មោះ​ថា Protestant Huguenots បាន​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​ទីក្រុង Geneva របស់​ប្រទេស​ស្វីស​នេះ និង​អ្វី​ដែល​សំខាន់​គឺ​អ្នក​ទាំងនេះ​នាំ​ចូល​មក​ជាមួយ​នឹង​ជំនាញ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​យ៉ាង​ប៉ិនប្រសប់​ខ្ពស់​នេះ​ឯង។ ក្នុង​នោះ​ការ​រួម​ចំណែក​មួយ​របស់​ពួកគេ​បាន​ធ្វើឲ្យ​មាន​ការ​ចាប់​កំណើត​ឡើង​នៃ​ឧស្សាហកម្ម​នាឡិកា​របស់​ស្វីស​ផង​ដែរ។

ឯ​ក្រុម​ជន​អន្តោប្រវេសន៍​ដ៏​សំខាន់​មួយ​ទៀត​នោះ​គឺជា​ជន​ភៀសខ្លួន​នយោបាយ​ពី​របប​រាជានិយម​ផ្ដាច់ការ​របស់​អឺរ៉ុប មក​ជ្រកកោន​ក្នុង​ទឹកដី​របស់​ស្វីស​ក្រោយ​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ប្រកាន់​យក​ភាព​សេរីនិយម​របស់​ខ្លួន​និង​ការ​គ្រប់គ្រង​តាម​បែប​ប្រព័ន្ធ​អំណាច​បែងចែក​ក្នុង​ឆ្នាំ​១៨៤៨។ ក្នុង​ចំណោម​អ្នក​ភៀសខ្លួន​ទាំងនេះ​គឺជា​សាស្ត្រាចារ្យ​មក​ពី​អាល្លឺម៉ង់ ហើយ​ក៏​បាន​រួម​ចំណែក​ជួយ​ស្ថាបនា​សាកលវិទ្យាល័យ​របស់​ស្វីស​ទៀត​ផង។

កត្តា​ដ៏​ចម្បង​មួយ​ទៀត​គឺជា​ការ​វិនិយោគទុន​ពី​បរទេស។ មក​ដល់​ពេល​នេះ ជាង​៦០​ភាគរយ​ធៀប​នឹង​ការ​ចំណាយ​ទាំងអស់​ប្រចាំ​ឆ្នាំ​បាន​ចំណាយ​ទៅលើ​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍន៍ បើ​គិតជា​ទឹកប្រាក់​ប្រមាណ​១៨​ពាន់​លានSwiss francs។ ក្នុង​នោះ​ផ្នែក​ដែល​ជំរុញ​សន្ទុះ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ស្វីស​សំខាន់​ជាងគេ​គឺជា​ផ្នែក​ជំនួញ ជាពិសេស​ជា​ក្រុមហ៊ុន​ធំៗ តែ​ក្នុង​នោះ​ក៏​មាន​ឧស្សាហកម្ម​ធុន​តូច​និង​មធ្យម​ផង​ដែរ។

ចំណុច​ចុងក្រោយ​មួយ​ទៀត​គឺជា​ផ្នែក​អប់រំ​ដែល​ប្រកប​ដោយ​លក្ខណៈ​ស្តង់ដារ​ខ្ពស់ ដែល​ជា​រៀងរាល់​ឆ្នាំ​មាន​អ្នក​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ជាង​២,០០០​នាក់ និង​ជាង​១,០០០​នាក់​ថ្នាក់​បណ្ឌិត​បាន​ចូល​ទៅ​បម្រើ​ការ​ក្នុង​ផ្នែក​ឯកជន។ ម្យ៉ាងទៀត នៅ​តាម​ស្ថាប័ន​សាកលវិទ្យាល័យ​សំខាន់ៗ​មួយ​ចំនួន​បាន​ធ្វើការ​ស្រាវជ្រាវ​និង​សហការ​ជាមួយ​ផ្នែក​ឯកជន​និង​ភ្នាក់ងារ​សាធារណៈ ដើម្បី​រិះរក​ការ​ច្នៃប្រឌិត​ថ្មីៗ​ដែល​ជា​ប្រភព​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ស្វីស​នេះ​ឯង៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ credit-suisse

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930