អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​កំហុស​៥​យ៉ាង​ ​​ធ្វើ​​​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស ​នាំ​​ឲ្យ​មាន​​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ​

​កំហុស​៥​យ៉ាង​ ​​ធ្វើ​​​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស ​នាំ​​ឲ្យ​មាន​​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ​

​កំហុស​៥​យ៉ាង​ ​​ធ្វើ​​​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស ​នាំ​​ឲ្យ​មាន​​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ​

ប្រ​ភព៖​​ tinybuddha.com

ការ​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ថា​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​​រលាយ​ទ្រព្យសម្បត្តិ​ ​និង រលាយ​សុភមង្គល​អស់​ក៏​ដោយសារតែ​ការ​សម្រេច​ចិត្ត​ខុស​​ដែរ​។ ​ដូច្នេះ​ហើយ​មុន​នឹង​សម្រេច​ចិត្ត​អ្វី​មួយ​ ​ត្រូវ​តែ​គិត​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​សិន​ទើប​ជា​ការ​ប្រសើរ​។
ខាងក្រោម​នេះ​​ ​ជា​កំហុស​សំខាន់ៗ​៥​យ៉ាង​ ​នាំ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស៖

១) ​​មោទនភាព​លើ​ខ្លួន​ឯង​ជ្រុល​ពេក​៖ ​បើ​ទោះ​បី​ជា​ ​ពូកែ​ប៉ុណ្ណោះ​ក៏​ដោយ​ ​ប៉ុន្តែ​នៅពេល​មនុស្ស​ចាប់​ផ្តើម​មាន​មោនភាព​លើ​ខ្លួន​ឯង​ជ្រុល​ពេក​ ​នោះ​​ក៏​ជា​ពេល​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​សម្រេច​ចិត្ត​ខុស​បាន​ដែរ​។ ​មូលហេតុ​សំខាន់​ ​គឺ​ដោយសារតែ​​ការ​មាន​មោនភាព​លើ​ខ្លួន​ឯង​ពេក​នេះ​​ ​ធ្វើ​ឲ្យ​ពួកគេ​គិត​ថា ​គ្មាន​នរណា​អាច​​មាន​សមត្ថភាព​ខ្ពស់​ជាង​ខ្លួន ​ដូច្នេះ​រាល់​ការ​សម្រេច​ចិត្ត​គឺ​សុទ្ធតែ​ត្រឹមត្រូវ​ ​និង​ ​ល្អ​ទាំង​​អស់ ​​ដែល​នាំ​ឲ្យ​កង្វះ​ការ​ពិគ្រោះ​គំនិត​ ​ឬ​ ​ការ​ស្រាវជ្រាវ​ជា​ដើម​​ ​ ​​ដូច្នេះ​ហើយ​​លទ្ធផល​ចេញ​មក​គឺ​ខុស​ពី​ការ​គិត​។

២) ​​ឆាប់​ជឿ​អ្នកដទៃ​ពេក​៖ ​​មនុស្ស​ដែល​ឆាប់​ជឿ​សម្ដី​អ្នកដទៃ​ពេក​ ​​គឺ​​ពិត​ជា​មិន​ងាយ​នឹង​ទទួល​បាន​​អ្វី​ដែល​​ល្អៗ​ ​ដូច​ការ​ចង់​បាន​របស់​ខ្លួន​នោះ​ឡើយ​ ​​​ហើយ​អ្វី​​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ត្រូវ​បាន​គេ​បោក​ញឹក​តែ​ម្តង​។ ​ដូច្នេះ​ហើយ​​​ ​បើ​អ្នក​ចង់​សម្រេច​ចិត្ត​អ្វី​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ ​​អ្នក​មិន​ត្រូវ​ជឿ​តាម​គេ​នោះ​ឡើយ​ ​ពោល​គឺ​ត្រូវ​ស្តាប់​ឲ្យ​បាន​ច្រើន​ ​ប៉ុន្តែ​ត្រូវ​ពិចារណា​ ​និង ស្រាវជ្រាវ​រក​ការ​ពិត​ជា​មុន​សិន​។

៣) ​មិន​សូវ​ពិគ្រោះ​យោបល់​ជា​មួយ​អ្នកដទៃ​៖ ​​អ្នក​ខ្លះ​មិន​មែន​ជា​មនុស្ស​ពូកែ​អ្វី​នោះ​ទេ ​ប៉ុន្តែ​ចូលចិត្ត​ធ្វើ​អ្វី​ទៅ​តាម​ការ​នឹកឃើញ​របស់​ខ្លួន​តែម្តង​ ​ជា​ហេតុ​នាំ​ឲ្យ​ពួក​មិន​អាច​​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​បាន​ល្អ​នោះ​ឡើយ​។ ​ការ​ទម្លាប់​ធ្វើ​អ្វី​មួយ​ ​ដោយ​គំនិត​តែ​ឯង​សុទ្ធ​​ ​​មិន​ពិភាក្សា​ជាមួយ​អ្នកដទៃ​នោះ​ ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ​ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​គិត​ឃើញ​គ្រប់ជ្រុងជ្រោយ​នោះ​ឡើយ​។

៤) ​មិន​ចេះ​រៀបចំ​ផែនការ​៖ ​​មនុស្ស​មួយ​ចំនួន​មិន​មែន​ពួកគេ​មាន​គំនិត​អន់​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារតែ​គ្មាន​ជំនាញ ​ឬ ភាព​ប៉ិនប្រសប់​ក្នុង​ការ​រៀបចំ​ផែនការ​ឲ្យ​បាន​ល្អ​។ ​ទោះបីជា​​អ្នក​មាន​គំនិត​ល្អ​ប៉ុណ្ណោះ​ក៏​ដោយ ​​ក៏​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជោគជ័យ​នោះ​ដែរ ​​​ព្រោះ​មិន​ដឹង​ថា​​គួរ​ដើរ​ផ្លូវ​ណា​ ​ដើរ​ទៅ​នៅ​ពេល​ណា​ ​និង ដើរ​ដោយ​​វិធី​ណា​ ​នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​គ្មាន​ទិសដៅ​ច្បាស់លាស់​។

៥) ​ផ្អែក​លើ​បទពិសោធន៍​អតីតកាល​ខ្លាំង​ពេក​៖ ​បើ​ទោះបីជា ​ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​អ្វី​មួយ​ជោគជ័យ​​ក៏​ដោយ ​​ប៉ុន្តែ​ក៏​មិន​ត្រូវ​សម្រេច​ចិត្ត​ប្រើប្រាស់​វិធី​ចាស់​ដដែល​នោះ​ឡើយ​ ​ព្រោះ​ថា ​អ្វីៗ​សុទ្ធតែ​អាច​ប្រែប្រួល​ទាំង​អស់​។ ​ដូច្នេះ​ហើយ​ ​អ្នក​គួរ​តែ​ព្យាយាម​ស្រាវជ្រាវ​បន្ថែម​ទៀត​ ​​បើ​ទោះបីជា​មាន​បទពិសោធន៍​ច្រើន​ក្តី ​ដើម្បី​កុំ​ឲ្យ​សម្រេច​ចិត្ត​ខុស​៕

​ដោយ​៖ ​អ៊ុន ​ភក្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930