អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ព្រឹត្តិការណ៍​​​​​ពិភពលោក​គួរ​ឱ្យ​ចាប់​អារម្មណ៍៨យ៉ាង​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​ទៀត​

​ព្រឹត្តិការណ៍​​​​​ពិភពលោក​គួរ​ឱ្យ​ចាប់​អារម្មណ៍៨យ៉ាង​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​ទៀត​

​ព្រឹត្តិការណ៍​​​​​ពិភពលោក​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ៗ៨យ៉ាង

ប្រ​ភព៖​​ www.businessinsider.com

កាល​ពី​​ដើម​ឆ្នាំ​២០១៥​ កន្លង​ទៅ​ ​ក្រុមហ៊ុន​ផ្នែក​​ព្យាករណ៍​​យុត្តិសាស្ត្រ​ Stratfor ​បាន​​ចេញ​ផ្សាយ​​​​ព្រឹត្តិការណ៍​ពិភពលោក​​ចំនួន​ ១១​យ៉ាង​​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ។ ​ព្រឹត្តិការណ៍​នោះ​គឺ៖

១) ​ប្រទេស​រុស្ស៊ី​​នឹង​ដួល​រលំ​៖ ​​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ តម្លៃ​ប្រេង​​ធ្លាក់​ចុះ​ ​​រូបិយប័ណ្ណ​ធ្លាក់​ចុះ​ ​ការ​ចំណាយ​​ទៅ​លើ​យោធា​មាន​កើន​ឡើង​ និង​បញ្ហា​ផ្ទៃ​ក្នុង​មួយ​ចំនួន​ទៀត​ នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រុស្សី​ទន់​ខ្សោយ​ជាង​មុន។ ​ប្រទេស​រុស្ស៊ី​​នឹង​មិន​​បំបែក​ខ្លួន​ទៅ​ជា​​ប្រទេស​តូច​ៗ​ជា​ច្រើន​​ជា​ផ្លូវ​ការ​នោះ​ទេ​ ប៉ុន្តែ​​​អាច​​មាន​តំបន់​ស្វយ័ត​​ដែល​មិន​សូវ​ជា​​ចុះ​សម្រុង​នឹង​គ្នា​ប៉ុន្មាន​នោះ​ទេ។
២) ​អាល្លឺម៉ង់​​នឹង​មាន​បញ្ហា៖ ​​សេដ្ឋកិច្ច​អាល្លឺម៉ង់​​គឺ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ដែល​ទទួល​បាន​ផល​ចំណេញ​ពី​​​ពាណិជ្ជកម្ម​សេរីភាវូបនីយកម្ម​​​នៅ​ទ្វីប​អឺរ៉ុប​ ក៏​ដូច​ជា​តំបន់​ចាយ​​ប្រាក់​អឺរ៉ូ។ បញ្ហា​សំខាន់​គឺ​អាល្លឺម៉ង់​ ​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​បាន​ ជា​លទ្ធផល​នឹង​ធ្វើ​ឱ្យ​​ប៉ះពាល់​មួយ​ចំណែក​ធំ​ដល់​សេដ្ឋកិច្ច​អាល្លឺម៉ង់។ បើ​ការ​នាំ​ចេញ​មាន​ការ​​ធ្លាក់​ចុះ​ ​ខណៈ​តម្រូវ​ការ​ក្នុង​ស្រុក​​​មិន​​អាច​ជួយ​ទ្រទ្រង់​​បាន​​ ស្រប​ពេល​ដែល​​​​ចំនួន​ប្រជាជន​មាន​ការ​ធ្លាក់​ចុះ​ផង​​នោះ​​ អាល្លឺម៉ង់​ នឹង​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ដូច​ជប៉ុន​ដែរ។
៣) ប៉ូឡូញ​នឹង​ក្លាយ​ជា​​​ប្រទេស​​នាំ​មុខ​គេ​​មួយ​នៅ​អឺរ៉ុប៖ ​ប៉ូឡូញ​នឹង​មិន​ជួប​បញ្ហា​ថយ​ចុះ​កំណើន​​ប្រជាជន​​ដូច​បណ្ដា​ប្រទេស​ធំ​ៗ​នៅ​ក្នុង​តំបន់​នោះ​ទេ។ ប្រទេស​នេះ​នឹង​​ជួប​នូវ​វិបុលភាព​ផ្នែក​សេដ្ឋកិច្ច​ និង​ក្លាយ​ជា​ប្រទេស​ធំ​ជាង​គេ​​ខាង​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។
៤) ​ទ្វីប​អឺរ៉ុប​នឹង​អាច​បែង​ចែក​ជា​បួន៖ ​ទ្វីប​អឺរ៉ុប​នឹង​ប្រឈម​នឹង​បញ្ហា​ច្រើន​នៅ​ពេល​អនាគត​ ហើយ​នៅ​ក្នុង​នោះ​ ​ទ្វីប​អឺរ៉ុប​​អាច​នឹង​​​បែង​ចែក​ជា​បួន​គឺ​ អឺរ៉ុប​ខាង​លិច​ ​អឺរ៉ុប​ខាង​កើត​ ​ស្ដង់ឌីណាវ​ និង​តំបន់​កោះ​ចក្រភព​អង់គ្លេស។ ​ទំនាក់ទំនង​រវាង​តំបន់​ទាំង​បួន​ នឹង​មិន​ចុះ​សម្រុង​ល្អ​នោះ​ទេ។
៥) ​ចិន​នឹង​ប្រឈម​នឹង​បញ្ហា​ធំ​មួយ៖ ​ចិន​អាច​ប្រឈម​បញ្ហា​កំណើន​សេដ្ឋកិច្ច​មិន​សូវ​​កើន​ក្នុង​កម្រិត​ដូច​មុន​នោះ​ទេ។ ​តំបន់​នៅ​តាម​​​មាត់​សមុទ្រ​ទទួល​បាន​​កំណើន​​សេដ្ឋកិច្ច​ខ្លាំង​ ខណៈ​ផ្នែក​ខាង​ក្នុង​វិញ​ហាក់​មិន​​សូវ​ទទួល​បាន​ផល​ច្រើន​ពី​ទីផ្សារ​អន្តរជាតិ​នោះ​ទេ​ ហើយ​អត្រា​នៃ​ភាព​ក្រីក្រ​ក៏​មាន​ច្រើន​ដែរ។
៦) ​ជប៉ុន​នឹង​ក្លាយ​ជា​មហាអំណាច​យោធា​​ផ្នែក​ជើង​ទឹក៖ ​ស្រប​ពេល​ដែល​សត្រូវ​ជិត​ខាង​មហា​យក្ស​ចិន​​​បាន​និង​កំពុង​តែ​ពង្រឹង​​វិស័យ​យោធា​របស់​ខ្លួន​ ជា​ពិសេស​គឺ​​​ផ្នែក​ជើង​ទឹក​​ វា​នឹង​មាន​​ឥទ្ធិពល​​មក​លើ​ជប៉ុន។ ​ចិន​អាច​នឹង​​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​បូព៌ា​ ​​សមុទ្រ​ចិន​ខាង​ត្បូង​ ​និង​មហាសមុទ្រ​ឥណ្ឌា​ដែល​ជប៉ុន​នឹង​ពឹង​ផ្អែក​មិន​ខាន។ ​ជប៉ុន​នឹង​គ្មាន​ជម្រើស​អ្វី​​ក្រៅ​ពី​​ពង្រឹង​កម្លាំង​របស់​ខ្លួន​ដើម្បី​ទប់​ទល់​នឹង​មហា​យក្ស​ចិន។ គេ​ដឹង​ហើយ​ថា​ ជប៉ុន​ខ្លាំង​ផ្នែក​ជើង​ទឹក​ ​ហើយ​នៅ​ ​១០​ឆ្នាំ​ខាង​មុខ​ទៀត​​ ជប៉ុន​នឹង​ក្លាយ​ជា​មហា​អំណាច​​ខាង​ជើង​ទឹក​នៅ​អាស៊ី។
​​៧) អំណាច​សហរដ្ឋ​អាមេរិក​​នឹង​ធ្លាក់​ចុះ៖ ចង់​ឬ មិន​​ចង់ ​អំណាច​សហរដ្ឋ​​អាមេរិក​គឺ​មិន​អាច​​ស្ថិត​​ស្ថេរ​នោះ​​ទេ​ ព្រោះ​ពិភពលោក​ក៏​ជួប​បញ្ហា​ ខណៈ​​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ក៏​ជួប​បញ្ហា​ច្រើន​ដែរ។ ​ផលិតកម្ម​ថាមពល​​អាច​នឹង​ថយ​ចុះ​ ​ការ​នាំ​ចេញ​ក៏​នឹង​ថយ​ចុះ​​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​​​នឹង​នៅ​តែ​ជា​មហា​អំណាច​សេដ្ឋកិច្ច​​លេខ​មួយ​ក្នុង​លោក​ដដែល​ប៉ុន្តែ​អំណាច​នឹង​ចុះ​ជាង​មុន។
៨) ​នឹង​មាន​ប្រទេស​តូច​ៗ​ ១៦​ទទួល​បាន​កំណើន​ពី​ចិន៖ ​សេដ្ឋកិច្ច​ចិន​អាច​នឹង​ថមថយ​ ​ហើយ​កំណើន​ផលិតកម្ម​ក៏​​អាច​នឹង​នៅ​ទ្រឹង​ដែរ។ ​ផលិតកម្ម​​ចិន​នឹង​​បម្លាស់ទី​ទៅ​កាន់​ប្រទេស​​១៦​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,១៥​ពាន់​លាន​​នាក់។ ​ប្រទេស​ទាំង​ ១៦​នោះ​នឹង​ទទួល​បាន​កំណើន​​ខ្ពស់​នៅ​ពេល​ខាង​មុខ។ ប្រទេស​ទាំង​ ១៦​នោះ​គឺ​ ​ម៉ិកស៊ីកូ​ នីការ៉ាហ្គា​ ​សាធារណរដ្ឋ​ដូមីនីកា​ ​ប៉េរូ​ អេត្យូពី​ អ៊ូហ្គាន់ដា​ កេនយ៉ា​ ​តង់ហ្សានី​ បង់ក្លាដេស​ មីយ៉ាន់ម៉ា​ ​ស្រីលង្កា​ ឡាវ​ វៀតណាម​ កម្ពុជា​ ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី៕​
ដោយ៖ រតនៈ​វិភូ​​ ​ ​​​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930