អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​ឈាម​ A, B, AB, O អាច​បរិច្ចាគ​ ​និង​​​​ទទួល​ឈាម​ពី​ប្រភេទ​ណា​ខ្លះ​?

តើ​ឈាម​ A, B, AB, O អាច​បរិច្ចាគ​ ​និង​​​​ទទួល​ឈាម​ពី​ប្រភេទ​ណា​ខ្លះ​?

ឈាម​គឺ​មិន​មែន​ចេះ​តែ​ចង់​ផ្ដល់​ដល់​គេ ឬ​មួយ​ទទួល​យក​មក​ពី​គេ​នោះ​ទេ​។ មុន​ដំបូង​ឡើយ អ្នក​គប្បី​ដឹង​ខ្លួន​​ ថា​អ្នក​មាន​ឈាម​ប្រភេទ​អ្វី​​ដែរ។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ដល់​អ្នក​ថា តើ​ឈាម​ទាំង​៤​ប្រភេទ​អាច​ទទួល​និង​បរិច្ចាគ​ឲ្យ​គេ​តាម​ឈាម​ប្រភេទអ្វី​ខ្លះ​?

១) ឈាម​ O+ ៖ ឈាម​នេះ​អ្នក​អាច​បរិច្ចាគ​​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ O+ , A+, B+, និង​AB+ ។ ពេល​អ្នក​ខ្វះ​​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម O+​ និង​ O​-

ឈាម​ O​-​៖ អ្នក​អាច​​បរិច្ចាគ​ឈាម​ដល់​​អ្នក​ជំងឺ​ ដែល​មាន​ឈាម​ប្រភេទ​អ្វី​ក៏​ត្រូវ​​ដែរ។ តែ​អ្នក​អាច​ទទួល​ឈាម​មក​ឲ្យ​ខ្លួន​វិញ បាន​ត្រឹម​តែ​ឈាម O​- ដូច​គ្នា​ប៉ុណ្ណោះ។

២) ឈាម A+ ​៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ A+ និង​AB+ ។ ពេល​អ្នក​ខ្វះ​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម A+, A- , O+​ និង​ O​– ។

ឈាមA- ៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ A-, A+, AB- និង​AB+ ។ ពេល​អ្នក​ខ្វះ​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម A- និង​ O​-

3) ឈាម B+ ៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ B+ និង​AB+ ពេល​អ្នក​ខ្វះ​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម B+, B- , O+​ និង​ O​-

ឈាម​ B-​ ៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ B-, B+, AB- និង​AB+។ ពេល​អ្នក​ខ្វះ​​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម B- និង​ O​-

៤) ឈាម​ AB+ ​៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ ​​AB+ តែ​មួយ​ប្រភេទ​គត់។ ពេល​អ្នក​ខ្វះ​​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម ពី​គ្រប់​ប្រភេទ​ឈាម​តែ​ម្ដង​ ឈាម​ណា​ក៏​ត្រូវ​នឹង​អ្នក​ដែរ។

ឈាម​ AB- ៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ AB- និង​AB+ ។ ពេល​អ្នក​ខ្វះ​​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម AB-, A-, B-, និង​O-

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thebloodcenter

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31