អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​ប្រទេស​ពុក​រលួយ​ជាង​គេ​បំផុត​ ៥​នៅ​ទ្វីប​អាស៊ី​​ក្នុង​នោះ​មាន​ ៣​ ​នៅ​តំបន់​អាស៊ាន​​​ តែ​គ្មាន​កម្ពុជា​​

​​ប្រទេស​ពុក​រលួយ​ជាង​គេ​បំផុត​ ៥​នៅ​ទ្វីប​អាស៊ី​​ក្នុង​នោះ​មាន​ ៣​ ​នៅ​តំបន់​អាស៊ាន​​​ តែ​គ្មាន​កម្ពុជា​​

ប្រ​ភព៖​​ Transparency International

​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ទស្សនាវដ្ដី​ Forbes ​បាន​ចេញ​ផ្សាយ​​ប្រទេស​ដែល​ពុក​រលួយ​បំផុត​​​ចំនួន​ ៥​នៅ​ទ្វីប​អាស៊ី​ក្នុង​នោះ​មាន​ ៣​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​​ការ​ដាក់​ចំណាត់​ថ្នាក់​គឺ​ធ្វើ​ឡើង​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International) ​ដោយ​ធ្វើ​ការ​ស្ទង់មតិ​រយៈ​ពេល​ ១៨​ខែ​ ហើយ​ចំណាត់​ថ្នាក់​គឺ​ល្អ​ឬ​អាក្រក់​ផ្អែក​ទៅ​លើ​​អត្រា​ពុក​រលួយ​ដែល​ហៅ​ថា​ bribery rates។ ​ប្រទេស​ទាំង​ ៥​នោះ​គឺ៖

​១)​ឥណ្ឌា៖ ​កម្រិត​ពុក​រលួយ​ ៦៩%។ សេវា​សាធារណៈ​ ៥​ក្នុង​ចំណោម​ ៦​មាន​​​ សាលា​រៀន​ ​មន្ទីរពេទ្យ​ ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ប៉ូលិស​ ​និង​ទឹក​ភ្លើង​អ្នក​​បំពេញ​ការ​ស្ទង់មតិ​ជាង​ពាក់​កណ្ដាល​ឆ្លើយ​តប​ត្រូវ​ចំណាយ​លុយ​​ចំពោះ​អំពើ​ពុករលួយ​ដើម្បី​ទទួល​បាន​សេវាកម្ម​នេះ។
២) វៀតណាម​៖ កម្រិត​ពុក​រលួយ​ ៦៥%។ ​ក្នុង​ចំណោម​ប្រទេស​​ ១៦​ដែល​បាន​ធ្វើ​ការ​ស្ទង់មតិ​​​ ប្រជាជន​នៅ​វៀតណាម​ (និង​ម៉ាឡេស៊ី) ​គឺ​មាន​គំនិត​អវិជ្ជមាន​​បំផុត​​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។ ៦០%​​​ មាន​អារម្មណ៍​ថា​ ​រដ្ឋាភិបាល​​បំពេញ​ការងារ​មិន​ល្អ​ទាល់​តែ​សោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។
៣) ​ថៃ៖ កម្រិត​ពុក​រលួយ​ ​៤១%។ ​​​​​​​​​ថៃ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​​បង្ហាញ​ពី​​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រប់​ជាន់​ថ្នាក់​​ ជា​ពិសេស​របប​យោធា​ថៃ​តែ​ម្ដង។ ​​១៤%​​ មាន​អារម្មណ៍​ថា​ អំពើ​ពុករលួយ​​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ ១២​ខែ​ចុង​ក្រោយ ហើយ​​​ ៧២%​ គិត​ថា​ ​រដ្ឋាភិបាល​​អំពី​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កម្រិត​មធ្យម​ឬ​ល្អ។
៤) ប៉ាគីស្ថាន៖ កម្រិត​ពុក​រលួយ​ ​៤០%។ ៣​ភាគ​៤​ ​​នៃ​អ្នក​ឆ្លើយ​ការ​បំពេញ​មតិ​​​​​​ឆ្លើយ​ថា​ ប៉ូលិស​ភាគ​ច្រើន​ ឬ​ទាំង​អស់​គឺ​ពុក​រលួយ។ ​អ្នក​ដែល​​ជួប​រឿង​ជា​មួយ​ប៉ូលិស​ និង​​តុលាការ​ ៧ភាគ​១០​ ត្រូវ​ចំណាយ​លុយ​លើ​​អំពើ​ពុក​រលួយ។
៥) មីយ៉ាន់ម៉ា៖ កម្រិត​ពុក​រលួយ​ ​៤០%។ ទោះ​បី​ជា​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​​រលួយ​នៅ​ឆ្នាំ​២០១៣​យ៉ាង​ណា​ក្ដី ​​មនុស្ស​ប្រហែល​ជាង​ពាក់​កណ្ដាល​ដែល​ចួល​រួម​ការ​ស្ទង់មតិ​​មាន​ជំនឿ​ថា​ ប៉ូលិស​ភាគ​ច្រើន​ឬ ទាំង​អស់​​គឺ​ពុក​រលួយ​ ហើយ​ ៤០%​​ទៀត​ឆ្លើយ​ថា​ ​តុលាការ​ក៏​ពុក​រលួយ​ដែរ។

សូម​បញ្ជាក់​ថា​ អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International) បាន​ធ្វើ​ការ​ស្ទង់មតិ​រយៈ​ពេល​ ១៨​ខែ​​​ទៅ​លើ​មនុស្ស​ជាង​ ២២ ០០០​នាក់​មក​ពី​ ១៦​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​មាន​ ថៃ​ ស្រីលង្កា ​មីយ៉ាន់ម៉ា​ ​តៃវ៉ាន់​ ​ជប៉ុន ​អូស្ត្រាលី ប៉ាគីស្ថាន កម្ពុជា ​ឥណ្ឌា ហុងកុង កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ចិន៕ ​ ​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031