អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​​​​​​និស្សិត​កម្ពុជា ​គួរ​តាមដាន​គេហទំព័រ​​ការងារ​ល្អ​ៗ​​ទាំង​នេះ ​ដើម្បី​ឆាប់​រក​​បាន​ការងារ​ធ្វើ

​​​​​​​និស្សិត​កម្ពុជា ​គួរ​តាមដាន​គេហទំព័រ​​ការងារ​ល្អ​ៗ​​ទាំង​នេះ ​ដើម្បី​ឆាប់​រក​​បាន​ការងារ​ធ្វើ

មាន​​សិស្ស​និស្សិត​ជា​ច្រើន​តែង​ត្អូញត្អែរ​ថា ខ្លួន​រក​ការងារ​​មិន​បាន​។ ប៉ុន្តែ​​តើ​ពិត​ជា​រក​មិន​បាន​មែន​ ឬ ​​ក៏​មិន​សូវ​សកម្ម​ក្នុង​ការ​រក​ការងារ​ធ្វើ​? ត្រូវ​ចាំ​ថា​ ការងារ​​​​មិន​អាច​​មក​គោះទ្វារ​រក​​អ្នក​បាន​ដោយ​ងាយ​ឡើយ​ ទាល់​តែ​អ្នក​សកម្ម​ក្នុង​ការ​ស្វែងរក​​វា​ជា​ប្រចាំ​។ បច្ចុប្បន្ន​នេះ​ ជា​សម័យ​បច្ចេកវិទ្យា​ទំនើប​ ​សិស្ស​និស្សិត​​ភាគច្រើន​សុទ្ធតែ​មានកំព្យូទ័រ​ ​និង ​​ទូរស័ព្ទ​ទំនើប ​ដែល​អាច​​ភ្ជាប់​អ៊ីនធឺណិត​​​​បាន​​យ៉ាង​ងាយ​បំផុត​។ ​​ដូច្នេះ​ហើយ​​ គួរ​ប្រើប្រាស់​​​​សម្ភារៈ​ទំនើប​ទាំង​នេះ​​ឲ្យ​មាន​ប្រយោជន៍​​សម្រាប់​ខ្លួន​​ឯង​។

​​​​​​លោក​អ្នក​គួរ​តែ​​ចំណាយ​​​ពេល​​​ឲ្យ​បាន​ច្រើន​គួរ​សម​​ក្នុង​ការ​ស្វែងរក​គេហទំព័រ​​​​​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដំណឹង​ការងារ​​​​ឲ្យ​បាន​ច្រើន​​ ​ព្រោះ​ថា ក្រុមហ៊ុន​ទាំង​នោះ​តែងតែ​បង្ហោះ​​​ដំណឹង​ការងារ​​ថ្មីៗ​ជាច្រើន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​ ​ហើយ​​ក៏​បង្ហោះ​នៅ​លើ​​ទំព័រ​Facebook របស់​ពួកគេ​ផង​ដែរ​​។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ឆ្លៀត​ពេល​​តាម​ដាន​ដំណឹង​​ការងារ​ទាំង​នោះ ជា​ប្រចាំ​។ ​ខាងក្រោម​នេះ​ជា​ គេហទំព័រ​ដំណឹង​ការងារ​សំខាន់ៗ​​​ក្នុង​ប្រទេស​កម្ពុជា ដែល​​លោក​អ្នក​គួរ​តែ​តាមដាន​​​​ឲ្យ​បាន​ទៀង​ទាត់​៖

​១) ​​CamHR (http://www.camhr.com/) ​
២) ​BongThom (www.bongthom.com)
៣) HRINC  (http://www.hrinc.com.kh)
៤) ​Everjobs (www.everjobs.com.kh)
៥) TopJob Cambodia (http://www.topjobcambodia.com/)
​​​​៦) ​PelPrek (http://www.pelprek.com/)
៧) ​ CRA (http://cra.com.kh/)។

សូម​បញ្ជាក់​ថា ​​លេខ​រៀង​ពី​១​ដល់​៧នេះ ​មិន​មែន​ជា​ចំណាត់ថ្នាក់​​នោះ​ឡើយ ​យើង​​​គ្រាន់​តែ​បង្ហាញ​ពី​ចំនួន​​​គេហទំព័រ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​​​ពី​​ទី​១​ដល់​​ទី​៧ប៉ុណ្ណោះ​​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031