អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > នៅពេលអ្នក​​ឡើង​ធ្វើបទបង្ហាញ​(Presentation) ​តើ​សម្គាល់​លើ​អ្វី​​ដើម្បី​​ដឹង​ថា​គេ​យល់​ពី​អ្នក?

នៅពេលអ្នក​​ឡើង​ធ្វើបទបង្ហាញ​(Presentation) ​តើ​សម្គាល់​លើ​អ្វី​​ដើម្បី​​ដឹង​ថា​គេ​យល់​ពី​អ្នក?

ប្រ​ភព៖​​ pixabay.com

ត្រូវ​ចាំ​ថា គោលបំណង​ធំ​បំផុត​នៃ​ការ​ឡើង​បង្ហាញ​មតិ​របស់​ខ្លួន​​ គឺ​និយាយ​និង​បង្ហាញ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេ​គ្រប់​​គ្នា​​ស្ដាប់​ហើយ​ យល់ ហើយ​ចងចាំ​វា​ បំភ្លេច​មិនបាន​។ ដូចនេះ​ហើយ​ ពេល​ឡើង​និយាយ​ម្ដង​ៗ អ្នក ត្រូវ​មាន​តិចនិក​ថ្មីៗ ដើម្បី​បង្រៀន​អ្នក​ស្ដាប់​ឲ្យឆាប់​យល់​និង​ចងចាំ​។ តែ​ដើម្បី​ដឹង​ថា​ពួក​គេ​យល់​ពី​​ការ​និយាយ​របស់​អ្នក​ឬ​អត់​ អ្នក​ត្រូវ​​កត់​សម្គាល់​តាម​សញ្ញា​ខាង​ក្រោម​៖

១) ពួក​គេ​សួរ​សំណួរ​អ្នក​៖ រាល់​ពេល​ជិត​ចប់​កម្មវិធី​ម្ដងៗ ​ម៉ោង​សំណួរ​និង​ចម្លើយ​គឺ​នឹង​ផ្ដល់​ឡើង​ដើម្បី​ឲ្យ​អ្នកស្ដាប់​ មាន​ចម្ងល់​ហើយ​សួរ​​ទៅ​កាន់​អ្នក​និយាយ​។ ពេល​នេះ​ហើយ​ បើ​មាន​អ្នក សួរ​ និង​ចង់​ឲ្យ​អ្នក​វែកញែក​ស៊ីជម្រៅ នោះ​មាន​ន័យ​ថា​ ពួក​​គេ​ពិត​ជា​តាមដាន​ការ​និយាយ​របស់​អ្នក​​ទាំង​​ពី​ចាប់​ផ្ដើម។ មាន​តែ​អ្នក​យល់​ប៉ុណ្ណោះ ទើប​អាច​សួរ​​​សំណួរ​អ្នក​បាន​។​

២) ពួក​គេ​មិន​ចង់​និយាយ​គ្នា​លេង​៖ មនុស្ស​ម្នាក់ៗ បើ​ដាក់​ចិត្ត​ស្ដាប់​នរណា​និយាយ​អ្វី​មួយ​ហើយ ពួក​​គេ​នឹង​មិន​សូវ​បែកអារម្មណ៍​ងាក​ទៅ​និយាយ​គ្នា​លេង​ទេ​។ នេះ​ដោយ​សារ​ការ​និយាយ​របស់​អ្នក​ល្អ អាច​ទាក់ទាញ​អារម្មណ៍​ពួក​គេ​ឲ្យ​ស្ដាប់​បាន​ដោយ​មិន​ធុញ​។

៣)​ស្ដាប់​អ្នក​យ៉ាង​យក​ចិត្ត​ទុក​ដាក់​៖ ពេល​ខ្លះ​​អ្នក​ស្ដាប់​​សឹង​តែ​យក​ទូរស័ព្ទ​មក​ថត​សំឡេង ឬ​មួយ​ក៏​កត់ត្រា​ទុក​គ្រប់ ពាក្យ​ពេចន៍​ដែល​អ្នក​និយាយ​ព្រោះ​ថា អ្នក​និយាយ​បាន​ល្អ​ពេក​។

៤) ពេល​អ្នក​សួរ​សំណួរ​ពួក​គេ​ឆ្លើយ​បាន​ទាំង​អស់​៖ អ្នក​ក៏​អាច​ធ្វើ​តេស្ដ​ពួក​គេ​បាន​​ ដើម្បី​ចង់​ដឹង​ថា​ពួក​គេ​ស្ដាប់​និង​យល់​បាន​ប៉ុន្មាន​​ភាគរយ​ដែរ។ ហើយ​បើ​គេ​ឆ្លើយ​បាន​ល្អ នោះ​បាន​ន័យ​ថា​គេ​ស្ដាប់​អ្នក​បាន​គ្រប់ជ្រុងជ្រោយ​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ forbes.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930