អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធី​​បើក​ចិត្ត ​​៣​យ៉ាង​នេះ សង្ឃឹម​ថា ​អ្នក​នឹង​ដោះលែង​ស្នេហា​ចាស់​​ឲ្យ​ទៅ​រក​អ្នក​ថ្មី​ទៅ!!!

វិធី​​បើក​ចិត្ត ​​៣​យ៉ាង​នេះ សង្ឃឹម​ថា ​អ្នក​នឹង​ដោះលែង​ស្នេហា​ចាស់​​ឲ្យ​ទៅ​រក​អ្នក​ថ្មី​ទៅ!!!

ប្រ​ភព៖​​ pixabay.com

រឿង​ស្នេហា​បែកបាក់​ អ្នក​ណា​ក៏​ជៀស​មិន​ផុត​ដែរ ។ បើ​ស្នេហា​មួយ​​បាន​ប្រេះឆា​ទៅ​ហើយ ទោះ​ចង់​ផ្គុំ​ឡើង​វិញ​យ៉ាង​ណា​ក៏​មិន​អាច​ដូចដើម ដូចនេះ​មាន​តែ​បណ្ដោយ​តាម​​កម្ម​។ ហេតុនេះ​បើ​ស្នេហា​អ្នក​ គេ​ចង់​ទៅ​ហើយ ហេតុ​អី​មិន​បើក​ដៃ​ឲ្យ​គេ​ទៅ​រក​អ្នក​ថ្មី​ល្អ​ជាង​​នេះ​ទៅ? ខាង​ក្រោម​នេះ​ជា​​វិធី​ដែល​អ្នក​គួរ​សាកល្បង​អនុវត្ត​៖

១) កុំ​ព្យាយាម​រំលឹក​អនុស្សាវរីយ​ចាស់ៗ ៖ កន្លែង​ដែល​អ្នក​ធ្លាប់​ទៅ​ជាមួយ​គ្នា អាហារ​ដែល​អ្នក ធ្លាប់​ញុំា រឿង​ដែល​ធ្លាប់​ធ្វើ កាដូ​ដែល​ធ្លាប់​ទទួល សង្ឃឹម​ថា​អ្នក​គួរ​​បំភ្លេច​ចោល​ឲ្យ​អស់។ មាន​តែ​ការ​ធ្វើ​ភ្លេច​ទេ ទើប​បញ្ចៀស​អ្នក​ចេញ​ពី​ការ​នឹករលឹក​​ត​ទៅ​ទៀត​បាន ហើយ​យូរ​ៗ ទៅ​អ្នក​នឹង​ធ្វើ​វា​បាន​សម្រេច​​។​

២) ត្រូវ​រៀន​ប្រាប់​ខ្លួន​ឯង​ថា​ «​សេចក្ដី​សុខ​​អ្នក​មិន​មែន​នៅ​រូប​គេ​ទេ​»​៖ ប្រាកដ​ណាស់ សេចក្ដី​សុខ​អ្នក​គឺ​មាន​តែ​អ្នក​ម្នាក់​គត់​ជា​អ្នកបង្កើត​វា។ គ្មាន​នរណា​មក​បង្កើត​សេចក្ដី​សុខ​បាន​ពេញលេញ​ជាង​រូប​អ្នក​ផ្ទាល់​ឡើយ។ ដូចនេះ​កុំ​ខ្វល់ នឹង​គេ​អី ព្រោះ​គេ​​គ្រាន់​តែ​ជា​អ្នកដទៃ ទេ ហើយ​ឲ្យ​រូប​គេ​ចាកចេញ​ទៅ​ចុះ​។​

៣) គិត​តែ​ពេល​បច្ចុប្បន្ន​ទៅ​បាន​ហើយ​៖ អាច​ថា​ស្នេហា​អ្នក​ស្រឡាញ់​គ្នា​បាន​យូរ ដូចនេះ​អ្នក​នៅ​នឹក​រលឹក​។ តែ​ត្រូវ​រៀន​ប្រាប់​ខ្លួន​ឯង​ថា កាល​ពី​មុន​គឺ​វា​គ្រាន់​​​តែ​ជា​ស្រមោល​អន្តកាល​​ប៉ុណ្ណោះ តែ​សំខាន់​គឺ​ពេល​បច្ចុប្បន្ន​នេះ បុគ្គល​នោះ​បាន​ចាកចេញ​ទៅ​ហើយ បុគ្គល​បាន ក្បត់​ពាក្យ​សន្យា​មិន​​នៅ​ជាមួយ​អ្នក​ត​​​ទៅ​ទៀត​ឡើយ៕

​​​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thoughtcatalog

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728