អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > តើ​មាន​គំនិត​ល្អៗ​អ្វី​ខ្លះ ក្នុង​ការ​ទទួល​បាន​មតិយោបល់ (​Feedbacks) ពី​អតិថិជន​អ្នក​?

តើ​មាន​គំនិត​ល្អៗ​អ្វី​ខ្លះ ក្នុង​ការ​ទទួល​បាន​មតិយោបល់ (​Feedbacks) ពី​អតិថិជន​អ្នក​?

ប្រ​ភព៖​​ pixabay.com

Feedbacks នីមួយៗ របស់​អតិថិជន​គឺ​ពិត​ជា​សំខាន់​ណាស់ ក្នុង​​ការ​ជួយ​ស្រោចស្រង់​ និង​ជា​ទុន​របស់​ក្រុមហ៊ុន។ ហេតុនេះ​ហើយ​ បើ​សិន​ជា​​អ្នក​អាច​មាន​គំនិត​ល្អៗ ក្នុង​ការ​ទទួល​យក​ Feedbacks ពី​អតិថិជន​បាន អ្នក​អាច​រួម​ចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន​បាន​កាន់តែ​​ល្អ​ទៀត​។​ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អ្នក​គួរ​ដឹង៖

១) អ៊ីមែល​ផ្ទាល់​តែ​ម្ដង​៖ វា​គឺ​ជា​វិធី​ទី​១ ដែល​អ្នកណា​ក៏​ប្រើ​ដែរ ហេតុនេះ​ហើយ​អ្នក​មិន​ត្រូវ​បោះបង់​ចោល​វិធីសាស្ត្រ​នេះ​ទេ​។​ តែ​បើ​សិនជា​វា​ហាក់​ដូច​ជា​​មិន​សូវ​មានប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​​យក​ Feedbacks​ បាន​ អ្នក​គួរ​តែ​ស្វែងរក​ប្រភព​ណា​មួយ​ដែល​ អតិថិជន​អ្នក​ចូលចិត្ត​ប្រើ បើ​ធ្វើ​ដូចនេះ​ ​អ្នក​នឹង​ទទួល​បានការ​ឆ្លើយតប​របស់​ពួក​គាត់​លឿន​។​

២) ស្ទង់​មតិ​(Survey) ៖ ពេល​ខ្លះ​វា​អាច​នឹង​ពិបាក​ដែរ ក្នុងការ​ចង់​ឲ្យ​ពួក​គាត់​​បំពេញ​មតិ​នានា​។ ប៉ុន្តែ​អ្នក​គួរ​ស្វែងរក​គេហទំព័រ​ណា​ដែល​ងាយ​ស្រួល​សម្រាប់​​គាត់ក្នុង​ការ​ Survey។

៣) និយាយ​ផ្ទាល់​៖ ពេល​ខ្លះ​ អតិថិជន​និយាយ​ជាមួយ​​អ្នក​ផ្ទាល់ ដោយ​ពេល​​គាត់​សរសើរ​ឬ​ក៏​ត្អូញត្អែរ​ពី​ផលិតផល​អ្នក​ ។ ឆ្លៀត​ពេល​នោះ អ្នក​អាច​សួរ​សំណួរ​ពួក​គាត់​ថែម​ក៏​បាន ដើម្បី​ទទួល​បាន​ព័ត៌មាន​ឲ្យ​កាន់​តែ​ច្រើន។​

៤) ប្រអប់​បញ្ចេញ​មតិ​៖ គួរ​បង្កើត​ជា​ប្រអប់​បញ្ចេញ​​​មតិ​ រាល់​ទីកន្លែង​​ដាក់​លក់​ផលិតផល​នោះ។ ទោះ​បាន​មតិ​តិច​ឬ​ច្រើន ក៏​​វា​ល្អ​ជាង​ការ​ដែល​គ្មាន​មតិ​សោះ​ដែរ៕

​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ the balance.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930