អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

www.hercampus.com

ប្រ​ភព៖​​ ​សញ្ញា​៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អារម្មណ៍​តប់ប្រមល់ ​តែង​កើត​ឡើង​​លើ​មនុស្ស​សឹង​គ្រប់គ្នា​ ​នៅ​ពេល​ជួប​បញ្ហា​ជាបន្តបន្ទាប់​ ​ដោយ​មិន​អាច​ដោះស្រាយ​វា​បាន​។ ​ការ​តប់ប្រមល់​នេះ​​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ​​​និង ការងារ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ ខាង​​ក្រោម​នេះ ជា​សញ្ញា​មួយ​ចំនួន​នៃ​ការ​តប់ប្រមល់​ខ្លាំង​ដែល​អ្នក​មាន​៖​
១) ​​អស់កម្លាំង​ខ្លាំង​៖ ​ពេលខ្លះ​ការ​​មាន​អារម្មណ៍​ថា ​អស់កម្លាំង​ពី​ក្នុង​ខ្លួន​ខ្លាំង​ ​​មិនមែន​ដោយសារតែ​អ្នក​បញ្ចេញ​កម្លាំង​ពលកម្ម​ច្រើន​នោះ​ទេ ​ប៉ុន្តែ​ដោយសារតែ​​អ្នក​មាន​អារម្មណ៍​តានតឹង​ ​​និង ស្មុគស្មាញ​ខ្លាំង​ពេក​ ​ជាហេតុ​នាំ​ឲ្យ​បាត់បង់​កម្លាំង​យ៉ាង​​ច្រើន​បែប។
២) ​​គេង​មិន​លក់៖ ការ​គេង​មិន​លក់នេះ ​ក៏​អាច​បណ្តាល​មក ​ពី​អារម្មណ៍​តប់ប្រមល់​ខ្លាំង​ផង​ដែរ​ ​ព្រោះ​ថា​កាល​ណា​អ្នក​មាន​អារម្មណ៍​ស្មុគស្មាញ​កាន់​តែ​ខ្លាំង​ ​វា​នាំ​ឲ្យ​ខួរក្បាល​របស់​អ្នក​ចេះ​តែ​គិត​នេះ​គិត​នោះ​ ​រហូត​​​មិន​អាច​សម្រាក​​បាន​ដោយ​ស្រួល​ឡើយ​។​
៣) ឆាប់​ខឹង​៖ ​មនុស្ស​ដែល​មាន​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត​ខ្លាំង​ ​គឺ​តែងតែ​ឆាប់​ខឹង​ចំពោះ​រឿង​ដែល​មិន​ទំនង​ត្រូវ​ខឹង​សោះ​ ​​ព្រោះ​ពួកគេ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន​ឡើយ​​ ​ជាពិសេស​មាន​អ្វី​ដែល​ខុស​ពី​ការ​ចង់បាន ​ឬ ​ធ្វើ​ឲ្យ​​កាន់​តែ​ស្មុគស្មាញ​​ទោះ​តិចតួច​ក៏​ដោយ​។
៤) ​មិន​អាច​ផ្ដោត​អារម្មណ៍​ធ្វើ​អ្វី​មួយ​បាន​៖ ​នៅ​ពេល​ណា​អ្នក ​មាន​អារម្មណ៍​ថា ​ខ្លួន​​ពិត​ជា​ពិបាក​ក្នុង​ការ​តាំង​ចិត្ត ​និង​ ​ផ្ដោត​អារម្មណ៍​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ វា​គឺ​អាច​បណ្តាល​មក​ពី​អ្នក​កំពុង​មាន​បញ្ហា​តានតឹង​ខ្លាំង​ហើយ ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។ ​ភាព​តានតឹង​ក្នុង​ចិត្ត​​នេះ ​ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្ងប់​បាន​ឡើយ ​ជា​ហេតុ​មិន​អាច​​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​សម្រេច​បាន។
៥) ​ព្រួយបារម្ភ​ជ្រុល​៖ ​​ការ​គិត​ភ័យ​នេះ​ភ័យ​នោះ​ជាប់​​រហូត​​​នោះ ​វា​ជា​សញ្ញា​​មួយ​ដែល​បញ្ជាក់​ថា ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តប់ប្រមល់​ខ្លាំង​ក្នុង​ចិត្ត​​រហូត​ ​​សូម្បី​តែ​មិន​ទាន់​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​៕
​​ដោយ​៖ ​អ៊ុន ​ភក្តី​
​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930