អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើអ្នកអាចទាញយកសក្ដានុពលពីខួរក្បាលដែលធ្វើការដូចប្រព័ន្ធបណ្ដាញទំនាក់ទំនងនេះយ៉ាងដូចម្ដេច ?

តើអ្នកអាចទាញយកសក្ដានុពលពីខួរក្បាលដែលធ្វើការដូចប្រព័ន្ធបណ្ដាញទំនាក់ទំនងនេះយ៉ាងដូចម្ដេច ?

ប្រ​ភព៖​​ plus.google.com

នៅ​ពេល​អ្នក​ដំណើរការណ៍​ការ​គិត​របស់​អ្នក មិនមែន​មាន​តែ​តំបន់​មួយ​នៅ​ក្នុង​ខួរក្បាល​ដែល​ដំណើរការណ៍​កិច្ចការ​មួយ​នេះ​ឡើង​នោះ​ទេ ប៉ុន្តែ​ខួរក្បាល​របស់​អ្នក​ធ្វើការ​ដូចជា​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​ដ៏​ធំ​ទូលាយ​មួយ​ដូច្នោះ។ ដោយ​យល់​អំពី​ដំណើរការណ៍​ធម្មជាតិ​របស់​ខួរក្បាល​ដែល​ជា​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​នេះ តើ​អ្នក​អាច​ប្រើប្រាស់​វា​ឲ្យ​អស់​ពី​សក្ដានុពល​និង​មាន​ប្រសិទ្ធភាព​តាម​របៀប​ណា ?

ខួរក្បាល​របស់​អ្នក​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​គ្រប់​វិនាទី​ដំបូង​រហូត​ដល់​វិនាទី​ចុងក្រោយ​នៃ​ជីវិត​របស់​អ្នក។ នេះ​មានន័យ​ថា ទោះបីជា​អ្នក​គេង​លក់​ស្កប់ស្កល់​និង​មិន​គិត​អ្វី​សោះ​ក៏​ដោយ ក៏​ខួរក្បាល​របស់​អ្នក​ធ្វើ​សកម្មភាព​ដែរ។ ហេតុអ្វី ? ចុះ​តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ទៅលើ​ចង្វាក់​បេះដូង ដំណក​ដង្ហើម សម្ពាធ​ឈាម ដែល​សុទ្ធតែ​ជា​ដំណើរការណ៍​ធម្មជាតិ​និង​ស្វ័យប្រវត្តិ​ទាំងនេះ​នោះ ? គឺ​ណឺរ៉ូន​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​នេះ​ហើយ ដែល​ធ្វើ​សកម្មភាព​ទាំងនេះ​គ្រប់​វិនាទី​ដើម្បី​ទ្រទ្រង់​អ្នក​ឲ្យ​មាន​ជីវិត​រស់នៅ។

តើ​អ្នក​មាន​ដឹង​ទេ​ថា​ខួរក្បាល​របស់​អ្នក​អស្ចារ្យ​ហួស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​ស្រមៃ​ដល់​ប៉ុណ្ណា ? ខួរក្បាល​ដែល​មាន​ទម្ងន់​១.៣​គីឡូក្រាម​នេះ បង្ក​ឡើង​ដោយ​ណឺរ៉ូន​ប្រមាណ​៨០​ពាន់​លាន ហើយ​ណឺរ៉ូន​នីមួយៗ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ណឺរ៉ូន​ផ្សេង​ទៀត​ប្រមាណ​១,០០០​ចំណង​ទៅ​ទៀត ដែល​ចំណង​ពី​ណឺរ៉ូន​មួយ​ទៅ​ណឺរ៉ូន​មួយ​ទៀត​នេះ​មាន​ឈ្មោះ​ថា ស៊ីណែប។ គឺ​ណឺរ៉ូន​នេះ​ឯង​ដែល​អ្នក​ត្រូវការ​ដើម្បី​ដំណើរការណ៍​ការ​គិត បញ្ជូន​ទិន្នន័យ​ចេញ​និង​ចូល ស្តុក​ទុក​ការ​ចងចាំ និង​សកម្មភាព​គ្រប់​បែប​យ៉ាង​ទាំងអស់​នៅ​លើ​ផ្លូវ​ធ្វើ​ដំណើរ​របស់​ស៊ីណែប​នេះ។

បើ​ណឺរ៉ូន​មាន​៨០​ពាន់​លាន ហើយ​ណឺរ៉ូន​នីមួយៗ​បង្កើត​ទំនាក់ទំនង​បាន​១,០០០​ចំណង​ទៀត នោះ​ចំណង​សរុប​ទាំងអស់​នៅ​ក្នុង​ខួរក្បាល​មនុស្ស​ម្នាក់​មាន​៨០​ពាន់​ពាន់​លាន​ហើយ។ ការ​សិក្សា​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​អាមេរិក បាន​រក​ឃើញ​ថា​នៅ​ក្នុង​ស៊ីណែប​មួយ​ផ្ទុក​ទិន្នន័យ​បាន​ប្រហែល​៤.៧​ប៊ីត (bit) ដូច្នេះ​បើ​ចំណង​ស៊ីណែប​ទាំងអស់​មាន​៨០​ពាន់​ពាន់​លាន​ចំណង នោះ​មានន័យ​ថា​ខួរក្បាល​មនុស្ស​ម្នាក់​ជា​មធ្យម​អាច​ផ្ទុក​ទិន្នន័យ​បាន​១,០០០,០០០,០០០,០០០,០០០បៃ (byte) ឯណោះ។

តើ​ណឺរ៉ូន​នីមួយៗ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​យ៉ាង​ដូចម្ដេច ? យោង​តាម​អ្នក​ជីវរូបវិទ្យា Bertil Hille របស់ University of Washington នៅ​ក្នុង​ណឺរ៉ូន​មួយ​អាច​បង្កើត​ចរន្ត​អគ្គិសនី​ស្មើនឹង​១ណាណូ​អំពែ។ ដូច្នេះ តាម​ការ​គណនា​របស់​គាត់ បើ​នៅ​ក្នុង​ខណៈ​ពេល​មួយ ណឺរ៉ូន​ចំនួន​៨០០​លាន​បាន​ធ្វើ​សកម្មភាព​ដើម្បី​ដំណើរការណ៍​កិច្ចការ​ណា​មួយ នោះ​ចរន្ត​អគ្គិសនី​ដែល​បង្កើត​បាន​នឹង​មាន​ថាមពល​ស្មើនឹង​០,០៨៥​វាត់។

ចាប់​ពី​វិនាទី​ដំបូង​រហូត​ដល់​វិនាទី​ចុងក្រោយ​នៃ​ជីវិត​អ្នក បន្ទុក​អគ្គិសនី​នៅ​ក្នុង​ខួរក្បាល​អ្នក​នឹង​បង្កើត​ចរន្ត​របស់​វា​ឡើង​រហូត។ បន្ទុកអគ្គិសនី​គឺជា​អ្នក​ផ្ទុក​ទិន្នន័យ​ទាំងឡាយ​របស់​អ្នក ហើយ​វា​នាំ​សារ​ពី​ណឺរ៉ូន​មួយ​ទៅ​ណឺរ៉ូន​មួយ​ទៀត មានន័យ​ថា​វា​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ណឺរ៉ូន​បញ្ជូន​ទៅ​កាន់​ណឺរ៉ូន​ឆ្លើយតប និង​ទៅ​កាន់​កោសិកា​គោលដៅ​ផ្សេង​ទៀត​ដូចជា​សាច់ដុំ និង​បេះដូង​ជាដើម។

ដូច្នេះ នៅ​ពេល​អ្នក​ដំណើរការណ៍​ការ​គិត​អ្វី​មួយ បន្ទុកអគ្គិសនី​នឹង​ធ្វើ​ដំណើរ​នៅ​លើ​ស៊ីណែប​ឆ្លងកាត់​តំបន់​ផ្សេង​គ្នា​ជាច្រើន មិនមែន​តែ​តំបន់​មួយ​ដូច​អ្នក​ធ្លាប់​គិត​នោះ​ឡើយ។ ហេតុនេះ​ហើយ​ទើប​បាន​ជា​វា​គឺជា​ជំនឿ​ខុសឆ្គង​មួយ​ដែល​លើកឡើង​ថា​បើ​អ្នក​គិត​បែប​តក្ក​នោះ​អ្នក​ជា​មនុស្ស​ខួរក្បាល​ខាងឆ្វេង ហើយ​បើ​អ្នក​គិត​បែប​ច្នៃប្រឌិត​និង​ប្រើ​អារម្មណ៍​នោះ​អ្នក​ជា​មនុស្ស​ខួរក្បាល​ខាងស្ដាំ​នោះ ពោល​គឺ​ការ​ពិត​អ្នក​ត្រូវការ​ផ្នែក​ទាំង​សងខាង​ដើម្បី​ដំណើរការណ៍​ការ​គិត​អ្វី​មួយ​បាន។

បើ​វា​ធ្វើការ​ដូចជា​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង ហើយ​ណឺរ៉ូន​មួយ​អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​ណឺរ៉ូន​១,០០០​ទៀត នេះ​មានន័យ​ថា​ការ​ស្តុក​ទុក​ទិន្នន័យ​នៅ​ក្នុង​ការ​ចងចាំ​នឹង​កាន់តែ​មាន​រឹងមាំ​និង​មាន​ប្រសិទ្ធភាព ប្រសិន​បើ​អ្នក​អាច​បង្កើត​ទំនាក់ទំនង​ច្រើន​ទៅលើ​ការ​ចងចាំ​ចំពោះ​រឿង​មួយ។ អ្នក​អាច​សាក​គិត​ដូច្នេះ​ក៏​បាន​ថា តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​អ្នក​ចងចាំ​មនុស្ស​ម្នាក់​បាន​ងាយស្រួល ? នៅ​ពេល​អ្នក​ព្យាយាម​ចងចាំ​មនុស្ស​ម្នាក់ អ្នក​នឹង​ប្រមូល​យក​ព័ត៌មាន​ពី​រូបរាង​របស់​គេ អត្តចរិត បទពិសោធន៍​ជាមួយ​គ្នា និង​អារម្មណ៍។ នេះ​ហើយ​គឺជា​ទំនាក់ទំនង​ដែល​ភ្ជាប់​គ្នា​ពី​មួយ​ទៅ​មួយ​ដើម្បី​បន្ថែម​ព័ត៌មាន​ទៅលើ​មនុស្ស​ម្នាក់ ដើម្បី​ឲ្យ​អ្នក​ចងចាំ​គេ​កាន់តែ​ងាយស្រួល៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖

ហេតុអ្វីព័ត៌មានត្រូវបានបញ្ជូនទៅកាន់ខួរក្បាលក្នុងទម្រង់ជាសញ្ញាណអគ្គិសនី ? តើរាងកាយមនុស្សបង្កើតអគ្គិសនីយ៉ាងដូចម្ដេច ?

តើអ្នកជាមនុស្សខួរក្បាលខាងឆ្វេង ឬខាងស្ដាំ ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930