អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ហេតុអ្វី​​ការ​​ហ៊ាន​​ប្រឈម​នឹង​​​ភាព​លំបាក​វេទនា​​​ ​នឹង​ជួយ​​​ឲ្យ​អ្នក​​រក​​​​ឃើញ​ពី​អត្តសញ្ញាណ​​​​របស់​ខ្លួន​​?

​ហេតុអ្វី​​ការ​​ហ៊ាន​​ប្រឈម​នឹង​​​ភាព​លំបាក​វេទនា​​​ ​នឹង​ជួយ​​​ឲ្យ​អ្នក​​រក​​​​ឃើញ​ពី​អត្តសញ្ញាណ​​​​របស់​ខ្លួន​​?

ប្រ​ភព៖​​ www.morganmckinley.com.cn

មិនមែន​ជា​ភាព​ជោគជ័យ​នោះ​ឡើយ តែ​គឺជា​ភាព​បរាជ័យ​របស់​អ្នក​ទៅវិញ​ទេ ដែល​នឹង​ជីក​ទៅ​ដល់​ស្នូល​ខាងក្នុង​ពី​អត្តសញ្ញាណ​ថា​អ្នក​គឺជា​នរណា​ពិត​ប្រាកដ។ ជីវិត​មួយ​ដែល​រស់នៅ​ងាយស្រួល​និង​មិន​ធ្លាប់​ជួប​ការ​លំបាក​អ្វី​សោះ តើ​អត្ថន័យ​របស់​ជីវិត​នេះ​នៅ​ត្រង់​ណា ? មនុស្ស​យើង​មិន​អាច​រីកចម្រើន​ចេញ​ពី​ភាព​ងាយស្រួល​នោះ​ឡើយ ប៉ុន្តែ​គឺជា​កាលៈទេសៈ​ដ៏​លំបាក​វេទនា​បំផុត​ដែល​ធ្វើ​ទុក្ខបុកម្នេញ​អ្នក ទើប​អ្នក​ចាប់ផ្ដើម​ស្គាល់​ថា​ខ្លួនឯង​ខ្លាំង​ប៉ុណ្ណា គោលជំហរ​របស់​អ្នក​ជា​អ្វី អ្វី​ទៅ​គឺជា​តម្លៃ​នៃ​ជីវិត​របស់​អ្នក។

មនុស្ស​ម្នាក់ៗ​មើល​ឃើញ​រូបភាព​ផ្សេង​គ្នា​ចំពោះ​រូបភាព​តែ​មួយ ហើយ​រូបភាព​ដែល​មនុស្ស​ម្នាក់ៗ​មើល​ឃើញ​នឹង​មាន​ឥទ្ធិពល​កំណត់​ទៅលើ​ជោគវាសនា​ជីវិត​របស់​ពួកគេ​នា​ពេល​ក្រោយ ព្រោះ​អ្នក​មិន​ត្រូវ​ភ្លេច​ទេ​ថា ការ​គិត​របស់​អ្នក​គឺជា​អ្វីៗ​គ្រប់​យ៉ាង បើ​អ្នក​គិត​យ៉ាង​ណា អ្នក​នឹង​ក្លាយ​ជា​យ៉ាង​នោះ។ មិន​សំខាន់​នៅ​ត្រង់​ថា​តើ​ការ​លំបាក​អ្វី​ដែល​អ្នក​កំពុង​តែ​ជួប​នោះ​ទេ សំខាន់​នៅ​ត្រង់​ថា​តើ​អ្នក​មាន​ទស្សន​បែប​ណា​ចំពោះ​ការ​លំបាក​មួយ​នេះ។

តើ​អ្នក​យល់​ឃើញ​ដូចម្ដេច​នៅ​ពេល ថូម៉ាស់ អេឌីសាន់ អ្នក​ច្នៃប្រឌិត​បង្កើត​អំពូល​ភ្លើង​រូប​នេះ និយាយ​ថា៖ «ខ្ញុំ​មិន​ដែល​បរាជ័យ​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ស្វែងរក​ឃើញ​វិធី​១០,០០០​យ៉ាង​ដែល​ប្រើ​ការ​មិន​បាន​ប៉ុណ្ណោះ

ភាព​ជោគជ័យ​មិនមែន​ជា​ដុង​ពី​កំណើត​ឬ​ជា​ប្រាជ្ញា​ឈ្លាសវៃ​ពី​កំណើត ដែល​នាំ​ឲ្យ​បុគ្គល​ម្នាក់​ជោគជ័យ​និង​មិន​ធ្លាប់​បរាជ័យ​ម្ដង​ណា​នោះ​ឡើយ។ ហេតុអ្វី​មនុស្ស​តែងតែ​មើល​ឃើញ​ភាព​ជោគជ័យ​និង​បរាជ័យ​ជា​គូ​សត្រូវ​នឹង​គ្នា ? គ្មាន​មនុស្ស​ជោគជ័យ​ណា​ម្នាក់​មិន​ធ្លាប់​ឆ្លងកាត់​ភាព​បរាជ័យ​ដែល​នាំ​ឲ្យ​ពួកគេ​ជោគជ័យ​បាន​នោះ​ឡើយ។ នរណា​ក៏​អាច​ជោគជ័យ​ក្លាយ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ដែល​ខ្លួន​តែង​ស្រមៃ​ចង់​បាន​នោះ​ដែរ ឲ្យ​តែ​គេ​មាន​របស់​ពីរ​យ៉ាង​នៅ​ក្នុង​ខ្លួន​ដែល​ជា ការ​ស្រឡាញ់​ជក់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ និង​មាន​ការ​តស៊ូ​អំណត់​អត់ធន់​មិន​លែង​ដៃ​ពី​អ្វី​ដែល​ខ្លួន​ចង់​សម្រេច​ឲ្យ​បាន។

ប៉ុន្តែ​ត្រូវ​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​ដឹង​ថា​ពេល​ណា​ត្រូវ​បោះបង់ និង​ពេល​ណា​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។ នៅ​ពេល​ផែនការ​របស់​អ្នក​ប្រើ​ការ​មិន​បាន មិនមែន​ផ្លាស់ប្ដូរ​គោលដៅ​របស់​អ្នក​ចេញ​នោះ​ទេ តែ​ត្រូវ​ផ្លាស់ប្ដូរ​ផែនការ ឬ​យុទ្ធសាស្ត្រ​ជា​ផ្លូវ​ដែល​អ្នក​ដើរ​ដើម្បី​សម្រេច​ឆ្ពោះ​ទៅ​ដល់​គោលដៅ​នោះ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930