អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុអ្វីរន្ទះបាញ់ ផ្គរលាន់ និងភ្លៀងធ្លាក់ តែងមកជាមួយ​គ្នាដូចជានៅក្នុងកញ្ចប់តែមួយដូច្នោះ ?

ហេតុអ្វីរន្ទះបាញ់ ផ្គរលាន់ និងភ្លៀងធ្លាក់ តែងមកជាមួយ​គ្នាដូចជានៅក្នុងកញ្ចប់តែមួយដូច្នោះ ?

ប្រ​ភព៖​​ www.farmersalmanac.com

ហេតុការណ៍​ដ៏​សាមញ្ញ​ដែល​អ្នក​តែង​ជួប​ប្រទះ​ជា​ញឹកញាប់​នៅ​ក្នុង​ជីវិត ដូចជា​នៅ​ពេល​ឃើញ​រន្ទះបាញ់ មួយ​សន្ទុះ​ក្រោយ​នឹង​មាន​សំឡេង​ផ្គរលាន់​អម​ដំណើរ​មក​ជាមួយ​គ្នា មិន​យូរ​ប៉ុន្មាន​ដំណក់​ទឹក​ភ្លៀង​ក៏​ធ្លាក់​មក​ដូច​នឹង​អ្វី​ដែល​អ្នក​បាន​រំពឹង​ទុក​នៅ​ក្នុង​ការ​គិត​រួច​មក​ហើយ​មែន។ ប៉ុន្តែ តើ​អ្វី​ទៅ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​មួយ​នេះ​កើតឡើង​នៅ​លើ​ភព​ផែនដី​យើង ? ម្យ៉ាងទៀត ហេតុអ្វី​ក៏​រន្ទះបាញ់ ផ្គរលាន់ និង​ភ្លៀង​ធ្លាក់ កើតឡើង​ព្រមៗ​គ្នា​ប្រៀប​ដូចជា​ក្នុង​កញ្ចប់​តែ​មួយ​ដូច្នោះ ? តើ​វា​មាន​ទំនាក់ទំនង​រវាង​គ្នា​យ៉ាង​ដូចម្ដេច ?

អ្វីៗ​ចាប់ផ្ដើម​ចេញ​មក​ពី​ព្រះអាទិត្យ​ដំបូង​គេ​បង្អស់ ប៉ុន្តែ​បើ​មាន​តែ​កម្ដៅ​ព្រះអាទិត្យ ហើយ​មិន​មាន​ទឹក នោះ​ក៏​មិន​មាន​ទំនាក់ទំនង ដែល​អាច​បង្កើត​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បន្ត​បន្ទាប់​មក​ទៀត​នោះ​ដែរ។ អ្នក​អាច​សាក​ស្រមៃ​នៅ​ពេល​អ្នក​ដាំ​ទឹក ទឹក​ត្រូវ​កម្ដៅ​នឹង​រំភាយ​ចេញ​នូវ​ចំហាយ​ឧស្ម័ន​របស់​ទឹក​ចេញ​មក​តាម​មាត់​កំសៀវ។ ដូច​គ្នា​ដែរ​នៅ​ពេល​ព្រះអាទិត្យ​រះ​ចាំង​ចំ​កន្លែង​ដែល​មាន​ទឹក​ដូចជា​ទឹក​សមុទ្រ ទឹក​ស្ទឹង និង​ទឹក​ក្រោម​ដី​ជាដើម ម៉ូលេគុល​ទឹក​មួយ​ចំនួន​នឹង​រំហួត​ជា​ឧស្ម័ន។ ដោយសារ​តែ​ឧស្ម័ន​ឬ​ចំហាយ​ទឹក​នេះ​មាន​ទម្ងន់​ស្រាល ដូចនេះ​វា​នឹង​ងាយ​ហោះ​ឡើង​ទៅលើ​ខ្ពស់​ក្នុង​បរិយាកាស។

បរិយាកាស​កាន់តែ​ខ្ពស់​ផុត​ពី​ដី​ទៅ សីតុណ្ហភាព​ក៏​នឹង​កាន់តែ​ចុះ​ត្រជាក់​ដែរ ជាហេតុនាំឲ្យ​ចំហាយ​ទឹក​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ខ្ពស់​បម្លែង​ទៅ​ជា​ដំណក់​ទឹក​តូចៗ​វិញ។ នៅ​ពេល​មាន​ខ្យល់​ខ្លាំង​នៅ​ផ្នែក​ខាងលើ​ដី​របស់​ផែនដី ខ្យល់​នេះ​នឹង​ពាំនាំ​យក​ទៅ​ជាមួយ​វា​នូវ​ភាគល្អិត​តូចៗ​ដូចជា​ធូលី ឬ​កម្ទេច​កម្ទី​តូច​ល្អិត​ផ្សេង​ទៀត​ទៅ​ខ្ពស់​ក្នុង​បរិយាកាស។ ខ្យល់​ខ្លាំង​នឹង​ជំរុញ​ឲ្យ​ដំណក់​ទឹក​និង​ភាគល្អិត​តូចៗ​ទាំងនេះ​រួម​បញ្ចូល​គ្នា ក៏​បង្កើត​ជា​ពពក។

julianaleewriter.com

 

កម្លាំង​របស់​ខ្យល់​ដែល​បោកបក់​ខ្លាំង ព្រម​ទាំង​កម្លាំង​ទំនាញ​ផែនដី បង្ក​ជា​ភាព​រញ៉េរញ៉ៃ​ដល់​ភាគល្អិត​ដែល​នាំឲ្យ​វា​បំបែក​ខ្លួន​ចេញ​ម្ខាង​ម្នាក់​នៅ​ក្នុង​ពពក​តែ​មួយ ដែល​ភាគល្អិត​តូច​ជាង​ស្ថិត​នៅ​ផ្នែក​ខាងលើ រីឯ​កម្លាំង​ទំនាញ​ផែនដី​រុញ​ភាគល្អិត​ធំ​ជាង​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ពពក​វិញ។ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​មាន​ចម្លើយ​សមស្រប​នៅ​ឡើយ​ចំពោះ​មូលហេតុ​ដែល​នាំឲ្យ​ភាគល្អិត​តូចជាង​តែង​មាន​ទំនោរ​មាន​បន្ទុក​វិជ្ជមាន ចំណែក​ឯ​ភាគល្អិត​ធំ​ជាង​មាន​ទំនោរ​មាន​បន្ទុក​អវិជ្ជមាន។

ទោះជាយ៉ាងណាក៏ដោយ នៅ​ពេល​ដំណើរការណ៍​នេះ​ចេះ​តែ​កើតឡើង វា​នឹង​នាំឲ្យ​ភាព​មិន​ស្មើគ្នា​ឬ​អតុល្យភាព​រវាង​បន្ទុក​វិជ្ជមាន​និង​អវិជ្ជមាន​មាន​កាន់តែ​ខ្លាំង ដែល​អាច​បង្កើត​ចរន្ត​អគ្គិសនី​ប្រមាណ​រាប់​លាន​តង់ស្យុង​ឯណោះ​នៅ​ក្នុង​ពពក។ បន្ទុក​វិជ្ជមាន​និង​បន្ទុក​អវិជ្ជមាន​តែងតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​វា​មាន​តុល្យភាព ហេតុនេះ​ហើយ​ផ្នែក​ខាងក្រោម​នៃ​ពពក​ដែល​មាន​បន្ទុក​អវិជ្ជមាន នឹង​រសាត់​រក​ទី​កន្លែង​ណា​នៅ​លើ​ដី​ដែល​មាន​បន្ទុក​វិជ្ជមាន​ច្រើន។

បន្ទុក​វិជ្ជមាន​និង​អវិជ្ជមាន​រត់​រក​គ្នា ដូច​គ្នា​នឹង​ប៉ូល​ខាង​ជើង​និង​ប៉ូល​ខាងត្បូង​របស់​មេដែក​ដែល​ឆក់​ទាញ​គ្នា​ដូច្នោះ​ដែរ។ ដូចនេះ​នៅ​ពេល​បន្ទុក​វិជ្ជមាន​និង​អវិជ្ជមាន​គ្រប់​ចំនួន​ឬ​មាន​តុល្យភាព​ហើយ លទ្ធផល​គឺជា​ពន្លឺ​ភ្លើង​ដែល​ភ្លឺ​ចិញ្ចាច​មួយ​ពព្រិច​ភ្នែក​ដូច​ដែល​អ្នក​ឃើញ​និង​ហៅ​វា​ថា រន្ទះ​បាញ់​នេះ​ឯង។ ដោយសារ​តែ​កម្ដៅ​ដែល​រន្ទះបាញ់​អាច​បង្កើត​បាន​មាន​រហូត​ដល់​ទៅ​២៧,៧៦០​អង្សា ខ្យល់​ដ៏​ក្ដៅ​មហិមា​នេះ​នឹង​ឆាប់​រីក​មាឌ ហើយ​ក៏​បង្កើត​បាន​ជា​រលក​សំឡេង​ដែល​យើង​តែង​ឮ​ក្រោយ​ពី​មាន​រន្ទះបាញ់ ដែល​ជា​សំឡេង​ផ្គរលាន់​នេះ​ឯង។

valuebound.com

នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក ទឹក​នឹង​បង្កើត​ឡើង​ជា​ថ្មី ហើយ​ដំណើរ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ជា​បន្តបន្ទាប់​រហូត ដែល​អាច​ទ្រទ្រង់​ជីវិត​សត្វ​លោក​ឲ្យ​មាន​ជីវិត​រស់រាន​បាន ដែល​គេ​ឲ្យ​ឈ្មោះ​ថា វដ្ដ​នៃ​ទឹក

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728