អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​តិកនិក​​​ទំនាក់ទំនង​៥​​យ៉ាង​ ដែលយុវជនក្មេងៗ​ត្រូវ​រៀន​​ឲ្យ​ចេះ​​​ ​ដើម្បី​ជោគជ័យ​​​​ក្នុង​ជីវិត​ជាក់ស្ដែង​​​​​​​​

​តិកនិក​​​ទំនាក់ទំនង​៥​​យ៉ាង​ ដែលយុវជនក្មេងៗ​ត្រូវ​រៀន​​ឲ្យ​ចេះ​​​ ​ដើម្បី​ជោគជ័យ​​​​ក្នុង​ជីវិត​ជាក់ស្ដែង​​​​​​​​

​​ការ​ទំនាក់ទំនង​ គឺ​​ជា​រឿង​សំខាន់​បំផុត​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ​​​មិន​ថា អ្នក​មាន​ចំណេះដឹង​​ខ្ពស់​ប៉ុណ្ណា​នោះ​ទេ​ បើ​​​ខ្សោយ​ផ្នែក​ទំនាក់ទំនង​​​នោះ​គឺ​មិន​ងាយ​ជោគជ័យ​នោះ​ឡើយ​។ ដូច្នេះ ហើយ​ត្រូវ​ព្យាយាម​ពង្រឹង​វា​​​ឲ្យ​​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​។ ​ខាង​ក្រោម​​​នេះ​ជា​ចំណុច​​៥​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​​៖

១) ​​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​៖ ​​ការ​ទំនាក់ទំនង​សំខាន់​​​ដំបូង​បំផុត​ដែល​អ្នក​ត្រូវ​មាន​​នោះ ​គឺ​​ការ​​​​ស្គាល់​​ច្បាស់​ពី​ខ្លួន​ឯង​។ ​​​​​​​​​មាន​ន័យ​ថា ត្រូវ​ព្យាយាម​​​​ធ្វើ​ការ​ទំនាក់ទំនង​​​ឲ្យ​បាន​ល្អ​​ជា​មួយ​នឹង​អារម្មណ៍​​ ​និង ​ចំណុច​ខ្លាំង​ ឬ​​ខ្សោយ​​​របស់​យើង​​​ឲ្យ​ច្បាស់​​ ទើប​​​យើង​អាច​​​រៀប​ចំ​ខ្លួន​បាន​​ល្អ​​ ​ក្នុង​ការ​និយាយ​ ឬ ​ប្រើ​កាយវិការ​ផ្សេងៗ​​​ដាក់​អ្នកដទៃ​។ ​​​​​​មនុស្ស​ជា​ច្រើន​ព្យាយាម​ខ្លាំង​ក្នុង​ការ​និយាយ​​​​ ឬ ​ធ្វើ​​​យ៉ាង​ណា​​​​ ​ដើម្បី​​​អាច​ទំនាក់ទំនង​ជាមួយ​នឹង​អ្នកដទៃ​​​បាន​ ​ទាំង​ខ្លួន​​ឯង​​មិន​អាច​ទំនាក់ទំនង​ជាមួយ​នឹង​អារម្មណ៍​របស់​ខ្លួន​ផង​ ​អ៊ីចឹង​ហើយ​ពេល​ខ្លះ​​​​ទោះ​ប្រឹង​យ៉ាង​ណា​ក៏​​មិន​អាច​​​​​ធ្វើ​បាន​ល្អ​។

២) ​​​ស្គាល់​ច្បាស់​ថា ​អ្នក​​និយាយ​ជាមួយ​នរណា​៖ ​មនុស្ស​​​​ម្នាក់ៗ​តែង​មាន​​​លក្ខណៈ​ខុស​គ្នា​ ​ទាំង​ចំណេះដឹង​ ​​​វប្បធម៌​​ សាសនា​ និង ចំណង់​ចំណូល​ចិត្ត​។​ ដូច្នេះ​ហើយ​ ដើម្បី​ប្រាកដ​ថា ​អ្នក​អាច​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​បាន​យ៉ាង​​ល្អ​នោះ ​ ​​គប្បី​ត្រូវ​ដឹង​ថា ​​នរណា​ដែល​អ្នក​ត្រូវ​ទំនាក់ទំនង​ជាមួយ​​។ កាល​ណា​ដឹង​ច្បាស់​ហើយ​នោះ​​​ ធ្វើ​​​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​​ពាក្យពេចន៍​​ និង ​ឃ្លាឃ្លោង​​ដែល​ស៊ី​ជាមួយ​នឹង​​​លក្ខណៈ​របស់​អ្នក​ទាំង​នោះ​។

៣) ​​និយាយ​ខ្លី​តែ​ខ្លឹម​៖ ​មនុស្ស​​ភាគច្រើន​​មិន​ចូលចិត្ត​​ស្ដាប់​ច្រើន​​ហួស​ហេតុ​ពេក​នោះ​ទេ​ ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​យ៉ាង​​​ណា​​​​​​​​ឲ្យ​ប្រាកដ​ណា​​ រាល់​សម្ដី​ដែល​អ្នក​និយាយ​គឺ​​មិន​វែងឆ្ងាយ​ខ្លាំង​ពេក​​ ​ឬ ស្មុគស្មាញ​ខ្លាំង​ពេក​ ពោល​គឺ ​ព្យាយាម​ធ្វើ​​​​និយាយ​​​ឲ្យ​ខ្លី​​ និង អត្ថន័យ​ពេញ​លេញ​​​ ដែល​ធ្វើ​​​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ងាយ​ស្រួល​ទទួល​យក​។
​​​​
៤) ​​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​កាយវិការ​ឬ ​ទឹកមុខ​៖ ​ពាក្យ​សម្ដី​​គេ​​អាច​នឹង​និយាយ​​កុហក​​បាន​ ប៉ុន្តែ​កាយវិការ​​ ឬ​ទឹកមុខ​​ ​គឺ​មិន​ងាយ​នឹង​​កុហក​នោះ​ឡើយ​​ ព្រោះ​វា​ស្តែក​ចេញ​ពី​អារម្មណ៍​ថា តើ​ពួក​គេ​​ពេញ​ចិត្ត​ ឬ​មិន​ពេញ​ចិត្ត​អ្នក​​។ ​​នៅ​ពេល​​​ដឹង​​ថា ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​​តាមរយៈ​កាយវិការ​ហើយ​នោះ ​​អ្នក​អាច​​​​ធ្វើការ​បត់បែន​​ឲ្យ​ត្រូវ​នឹង​ស្ថានភាព​ជាក់​ស្ដែង​បាន​។

៥) ​​​ស្ដាប់​​​ឲ្យ​ច្រើន​ជាង​និយាយ​៖ ​​ធម្មជាតិ​របស់​មនុស្ស​ចូលចិត្ត​​និយាយ​ច្រើន​ជាង​ស្ដាប់ ​​អ៊ីចឹង​ហើយ​​ពេល​​ទំនាក់ទំនង​​ម្តង​ៗ​គឺ​មិន​សូវ​បាន​ផល​ ឬ ​បាន​តែ​បញ្ហា​ច្រើន​ជាង​ប្រយោជន៍​។ បើ​អ្នក​ចង់​​​ឲ្យ​ការ​ទំនាក់ទំនង​របស់​អ្នក​ទទួល​បាន​ផល​ល្អ​ គប្បី​ត្រូវ​​ស្តាប់​​​​ឲ្យ​បាន​ច្រើន​៕

​ដោយ​៖ រតនា​ ​​វិចិត្រ​
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930