អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្នក​ចិត្តសាស្ត្រ​៖ ​​​​​មុន​ពេល​ជោគជ័យ​ធំធេង​ក្នុង​ជីវិត​ មនុស្ស​តែង​ឆ្លង​កាត់​ការ​ឈឺចាប់​​​៧​ដំណាល​កាល

អ្នក​ចិត្តសាស្ត្រ​៖ ​​​​​មុន​ពេល​ជោគជ័យ​ធំធេង​ក្នុង​ជីវិត​ មនុស្ស​តែង​ឆ្លង​កាត់​ការ​ឈឺចាប់​​​៧​ដំណាល​កាល

pixeabay.com

លោក​​ស្រី ​​​Sherrie Campbell  ​គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​នៅ​សហរដ្ឋអាមេរិក និង ជា​អ្នក​និពន្ធ​ផង​នោះ ​ បាន​​លើក​ឡើង​ថា ​​​មុន​ពេល​ចូល​ដល់​ភាព​ជោគជ័យ​ក្នុង​ជីវិត​​​ មនុស្ស​តែង​ពើប​ប្រទះ​នឹង​​ ការ​ឈឺចាប់​​ចំនួន​៧​​ដំណាក់កាល​​ដែល​មិន​អាច​គេ​ផុត​។ ​​​​ចំណុច​ទាំង​​​៧​នេះ​ត្រូវ​បាន​លើក​ស្រី​​សរសេរ​រៀបរាប់​យ៉ាង​លម្អិត​ ​ហើយ​បាន​ចេញផ្សាយ​នៅ​ទស្សនាវដ្ដី​អេឡិចត្រូនិក​​​​​​​​ផ្នែក​សហគ្រិន​ភាព​​របស់​អាមេរិកឈ្មោះថា Entrepreneur ​​​​​​​​​​ ខាងក្រោមនេះ​ជាសេចក្តីសង្ខេបនៃអត្ថបទរបស់លោកស្រី៖

១) ​​​​អ្នក​នឹង​មាន​អារម្មណ៍​ថា ​​ឈឺចាប់​៖ ​​គ្រប់​បុគ្គល​ជោគជ័យ​ទាំង​អស់​​ក្នុង​​លោក​ ​សុទ្ធតែ​​ធ្លាប់​ពាល់​អារម្មណ៍​​​ឈឺចាប់​ទាំង​អស់​ក្នុង​ជីវិត​របស់​ខ្លួន​ នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ដែល​បាន​កំណត់​។​ ​គ្មាន​ភាព​ជោគជ័យ​ណា​ដែល​​​ អាច​កើត​ឡើង​ដោយ​ងាយ​ៗ​​នោះ​​​ឡើយ​ ​ពោល​គឺ​ត្រូវ​តែ​ឆ្លង​កាត់​ដំណាក់កាល​អស់សង្ឃឹម​ និង ​ឈឺចាប់​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​​​បើ​អ្នក​​អាច​ទ្រាំ​បាន​ ​ហើយ​ដឹង​ថា វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​នោះ ​​មិន​យូរ​មិន​ឆាប់​អ្នក​នឹង​​​​​ឆ្លងផុត​​។

២) ​​អ្នក​នឹង​មាន​អារម្មណ៍​ថា ​ចង់​បោះបង់​៖ ​​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​​​ ដែល​​មនុស្ស​តែង​ចង់​បោះបង់​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​ ​រាល់​ពេល​ដែល​ជួប​បញ្ហា​ និង ក្ដី​អស់​សង្ឃឹម។ ​សម្រាប់​មនុស្ស​ដែល​មាន​ឆន្ទៈ​​ក្នុង​ការ​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​​ ទោះបី​ជា​មាន​អារម្មណ៍​បែប​នេះ​ក្ដី​ ប៉ុន្តែ​ក៏​​​​ពួកគេ​​នៅ​តែ​រក​វិធី​សាស្ត្រ​ដើម្បី​​ ​អាច​បន្ត​ការងារ​ទៅ​មុខ​ទៀត​ដែរ​ ដោយ​ឡែក​​​លោក​សម្រាប់​មនុស្ស​ធម្មតា​វិញ​​ ​គឺ​នៅ​ពេល​ជួប​ស្ថានភាព​បែប​នេះ​ប្រាកដ​ណាស់​ថា ​នឹង​​សម្រេច​បោះបង់​ជា​ផ្លូវ​ការ​តែ​ម្ដង​។

៣) ​​​​អ្នក​នឹង​បាត់បង់​ទំនាក់ទំនង​៖ ​​​​នៅ​ពេល​អ្នក​ជួប​បញ្ហា​ជាច្រើន​ក្នុង​ជីវិត​នោះ​​ ប្រាកដ​ណាស់​ថា ​មាន​មនុស្ស​ជាច្រើន​ដែល​លែង​ចង់​រាប់រក​អ្នក​ព្រោះ​ពួកគេ​គិត​ថា អ្នក​ជា​មនុស្ស​គ្មាន​បាន​ការ ហើយ​​ថា ​នៅ​តែ​ជាមួយ​គឺ​​ប្រាកដ​ជា​​គ្មាន​ចំណេញ ព្រោះ​អ្នក​ប្រាកដ​ជា​​ ​សុំ​ជំនួញ​​មិន​ខាន​។ ​​ក្នុង​នោះ​ដែរ​ ដោយសារតែ​ការ​ឈឺចាប់​​​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​នេះ​​ អ្នក​ខ្លួន​ឯង​ក៏​​ព្យាយាម​​នៅ​​​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​មួយ​ចំនួន​ផង​ដែរ​ ព្រោះ​គិត​ថា ខ្លួន​ឯង​អន់​ និង គ្មាន​បាន​ការ​ ​ហើយ​ក៏​មិន​ចង់​​នាំ​ទុក្ខ​ដល់​អ្នកដទៃ​។

៤) ​​ មាន​មនុស្ស​ជាច្រើន​នឹង​​​បំបាក់​​ទឹកចិត្ត​អ្នក​៖ ​​នៅ​ពេល​ឃើញ​អ្នក​ជួប​ក្ដី​បរាជ័យ​ក្នុង​ជីវិត​ ​​​​ប្រាកដ​ណាស់​ថា នឹង​មាន​មនុស្ស​មួយ​ចំនួន​ចាំ​សើចចំអក​ និង បំបាក់​ទឹក​ចិត្ត​របស់​អ្នក​​​។ ពួកគេ​អាច​នឹង​និយាយ​ត្រង់​ៗ​​ថា អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​បាន​​នោះ​ឡើយ​ក្នុង​ជីវិត​​នេះ​។ ​សម្ដី​បែប​នេះ​ហើយ​នឹង​ធ្វើ​​​ឲ្យ​ ​ក្តី​អស់សង្ឃឹម​​ ​និង​ ភាព​ឈឺចាប់​កាន់​តែ​រីកធំឡើង​ៗ​។ ​​ក្នុង​ស្ថាន​នេះ​មនុស្ស​មួយ​ចំនួន​ងាយ​នឹង​​​ សម្រេច​ចិត្ត​បោះបង់​​ខ្លាំង​ណាស់​ ប៉ុន្តែ​បើ​អ្នក​​ជា​មនុស្ស​ខ្លាំង​ ហើយ​​​គិត​ថា ​គ្មាន​នរណា​ម្នាក់​អាច​​​បញ្ឈប់​អ្នក​បាន​នោះ​ឡើយ​ ​​​ហើយ​អ្នក​នឹង​សម្រេច​វា​​​ឲ្យ​បាន​នៅ​ថ្ងៃ​មួយ​។

៥) ​​​​អ្នក​នឹង​ត្រូវ​​​បាន​គេ​ស្អប់​​ទាំង​មិន​ដឹង​ខ្លួន​៖ បន្ទាប់​ពី​ឆ្លង​កាត់​ដំណាក់កាល​​​​លំបាក​ជាច្រើន​មក​​ ​​ពន្លឺ​ជីវិត​​ក៏​ចាប់​ផ្ដើម​​កើតឡើង​​បន្តិច​ម្តង​​ៗ​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា នៅ​ពេល​ភាព​ជោគជ័យ​កំពុង​ចូល​មក​ដល់​នោះ​ អ្នក​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្សេង​ទៀត​ ជា​ពិសេស​នោះ​មនុស្ស​មួយ​ចំនួន​នឹង​ស្អប់​អ្នក និង លួច​ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​អ្នក​​។ ​​​ពេល​ខ្លះ​អ្នក​ទាំង​នោះ​អាច​នឹង​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​​​ឲ្យ​អ្នក ​ជួប​បញ្ហា​​​។

៦)​ ​អ្នក​នឹង​សង្ស័យ​ខ្លួន​ឯង​៖ នៅ​ពេល​ដែល​មាន​មនុស្ស​ជាច្រើន​ស្អប់​​ និង ច្រណែន​អ្នក ​ ​ពិត​ណាស់​ថា អ្នក​នឹង​មាន​អារម្មណ៍​ថា ​ហាក់​​ដូចជា​ ខ្លួន​ឯង​​មាន​បញ្ហា​អ្វី​មួយ​ ហើយ​ចាំ​ផ្ដើម​សង្ស័យ​ខ្លាំង​លើ​​ខ្លួន​ឯង​​ទាំង​ចំណេះដឹង​ ​ឥរិយាបថ​ ​ការ​សម្រេច​ចិត្ត​ និង​ ​ចំណុច​ផ្សេងៗ​ទៀត​​​​​។ មានន័យថា អ្នកបរាជ័យជាថ្មីម្តងទៀត បន្ទាប់ពីជីវិត​កំពុងទទួលបានពន្លឺយ៉ាងស្រស់បំព្រង។​​ វា​ជា​អារម្មណ៍​​ដ៏​ឈឺចាប់​មួយ​​ ដែល​នឹង​កើត​ឡើង​​ក្នុង​ដំណាក់កាល​​នេះ​។ ​​

៧ ​​​អ្នក​អាច​នឹង​បរាជ័យ​ ឬ ក៏​បរាជ័យ​តែ​ម្ដង​៖ ​នៅ​​ពេល​ដែល​​មាន​មនុស្ស​ជាច្រើន​ស្អប់​ និង ច្រណែន​អ្នក​ហើយ​ ជា​ពិសេស​នោះ​នៅ​ពេល​ដែល​អ្នក​សង្ស័យ​លើ​សមត្ថភាព​ខ្លួន​ឯង​​​ទៀត​នោះ​​​​ ​អ្នក​អាច​នឹង​បរាជ័យ​ ឬ បរាជ័យ​តែ​ម្ដង​។​ ​ក្នុង​ស្ថានភាព​នេះ​បើ​ទោះបី​ជា​ បរាជ័យ​ ឬ​ ជោគជ័យ​ ក៏​មិន​ទាន់​ជា​​រឿង​ដ៏​គួរ​សំខាន់​នៅ​​ឡើយ ប៉ុន្តែ​ចំណុច​ដែល​សំខាន់​បំផុត​នោះ​ គឺ​អ្នក​ត្រូវ​តែ​បន្ត​ឆន្ទៈ​ក្នុង​ការ​ដើរ​ឆ្ពោះ​ទៅ​​មុខ​ជា​និច្ច​។
​​
​នៅ​ទី​បំផុត​អ្នក​នឹង​ទទួល​បាន​តម្លៃ​ដ៏​អស្ចារ្យ​បំផុត​​ ។​ ​​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​​នោះ​ទេ​ ​​វា​គ្រាន់​តែ​ជា​ព្រឹត្តិការណ៍​មួយ​ប៉ុណ្ណោះ ​ដូច្នេះ​ហើយ​បើ​អ្នក​មិន​កំណត់​ថា ខ្លួន​ឯង​ជា​មនុស្ស​បរាជ័យ​ទេ​ អ្នក​នឹង​នៅ​តែ​ជា​មនុស្ស​ដែល​​​​មាន​ឱកាស​ជោគជ័យ​​​ ​ហើយ​ជោគជ័យ​លើក​នេះ​មិន​មែន​​តូចតាច​នោះ​ឡើយ​ ព្រោះ​ថា អ្នក​មាន​បទពិសោធន៍​ជាច្រើន​ ដែល​ធ្វើ​​​ឲ្យ​អ្នក​បាន​យល់​ដឹង​​យ៉ាង​ច្រើន​​​ រហូត​មាន​សមត្ថភាព​អាច​បង្កើត​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ ​ហើយ​គ្មាន​នរណា​ម្នាក់​ស្មាន​ដល់។ ដូច្នេះ​ហើយ​ មិន​ត្រូវ​បោះបង់​ក្តី​សង្ឃឹម​ដោយ​ងាយ​ៗ​នោះ​​ឡើយ​៕​
​​​​​​​​​​​
ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031