អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទាំង​នេះ​គឺ​ជា​សព្វាវុធ​ដែល​កូរ៉េខាងជើង​​អាច​ប្រើ​​​​ប្រឆាំង​នឹង​បច្ចាមិត្ត​ ក្រៅ​ពី​គ្រាប់​បែក​អ៊ីដ្រូហ្សែន​

ទាំង​នេះ​គឺ​ជា​សព្វាវុធ​ដែល​កូរ៉េខាងជើង​​អាច​ប្រើ​​​​ប្រឆាំង​នឹង​បច្ចាមិត្ត​ ក្រៅ​ពី​គ្រាប់​បែក​អ៊ីដ្រូហ្សែន​

យើង​មិន​ទាន់​ដឹង​​ថា​ ​​កូរ៉េខាងជើង​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូហ្ស៊ែន​​នោះ​​មាន​​អនុភាព​ប៉ុណ្ណា​​​​នោះ​ទេ​ ​ប៉ុន្តែ​រឿង​ដែល​​បស្ចិម​ប្រទេស​ដឹង​ច្បាស់​​នោះ​គឺ​ ​​​កូរ៉េខាងជើង​មាន​កង​ទ័ព​យ៉ាង​ច្រើន។
កូរ៉េខាងជើង​មាន​កងទ័ព​​សកម្ម​សរុប​ ៦៩០ ០០០​នាក់​ ​និង​កង​ទ័ព​បម្រុង​ ៤ ៥០០ ០០០​នាក់​​ដែល​បំពាក់​ទៅ​ដោយ​អាវុធ​​ចាស់​ សល់​ពី​សម័យ​សហភាព​សូវៀត​ភាគ​ច្រើន។
១) កង​ទ័ព​ជើង​គោក​របស់​កូរ៉េខាងជើង​ មាន​ចំនួន​ច្រើន​​ដែល​បំពាក់​ទៅ​ដោយ​អាវុធ​ហួស​សម័យ​ដែល​បន្សល់​ទុក​​ពី​ជំនាន់​សហភាព​សូវៀត​ ឬ​ក៏​អាវុធ​ដែល​កូរ៉េខាងជើង​ និង​ចិន​បាន​ចម្លង​​​និង​ផលិត​តាម។

1.
២) ​កង​ទ័ព​ជើង​អាកាស​វិញ គឺ​មាន​យន្តហោះ​ប្រយុទ្ធ​ពាក់​កណ្ដាល​ទំនើប​ដូច​ជា​ MiG-29 (ផលិត​ក្នុង​សម័យ​សហភាព​សូវៀត​)។ យន្តហោះ​ប្រយុទ្ធ​ភាគ​ច្រើន​ មិន​សូវ​ទំនើប​​និង​​មាន​សមត្ថភាព​ប្រយុទ្ធ​​​ខ្សោយ​។

2.
៣) កង​កម្លាំង​ជើង​​អាកាស​ចាស់​ៗ​ អាច​នឹង​ត្រូវ​កូរ៉េខាងត្បូង​បំបាក់​បាន​ដោយ​ងាយ​ស្រួល ខណៈ​សព្វាវុធ​គ្រោះ​ថ្នាក់​​​នៅ​ក្នុង​អង្គភាព​កង​អាកាស​ភាគ​ច្រើន​ ​ជា​​កម្មសិទ្ធិ​របស់​កងពល​​ផ្សេង​​ក្រៅ​ពី​អាកាស។

3.
៤) ​សព្វាវុធ​​ធុន​ធ្ងន់​ដែល​គួរ​បារម្ភ​​សម្រាប់​កូរ៉េខាងត្បូង​ គឺ​កង​កាំភ្លើង​ធំ​​​​ដូច​ជា​កាំភ្លើង​ធំ​ ១៧០​មិល្លីម៉ែត្រ​​មាន​រាប់​រយ​គ្រឿង។

4.
៥) កាំភ្លើង​បាញ់​រ៉ុកកែត​ដូច​ជា​ប្រភេទ​​ ២៤០​មិល្លីម៉ែត្រ​​ មាន​សមត្ថភាព​គ្រប់​គ្រាន់​វាយ​ប្រហារ​ដល់​ក្រុង​សេអ៊ូល។

5.
៦) ​កូរ៉េខាងជើង​នៅ​មាន​​កាំភ្លើង​ធំ​ធុន​ធ្ងន់​​​ជា​ច្រើន​ទៀត​ដែល​​អាច​បាញ់​​ដល់​កោះ​តូច​ៗ​​របស់​កូរ៉េខាងត្បូង​ប្រសិន​បើ​សង្គ្រាម​ផ្ទុះ​ឡើង​មែន។

6.
៧) ​​ទោះ​បី​ជា​មិន​ទំនើប​ណាស់​ណា​ តែ​កូរ៉េខាងជើង​នៅ​មាន​​កង​​កម្លាំង​នាវា​មុជ​ទឹក​​ដែល​ជា​កង​កម្លាំង​ធំ​មួយ​ក្នុង​លោក។ ​នាវា​មុជ​ទឹក​តូច​មួយ​របស់​កូរ៉េខាងជើង​​បាន​ពន្លិច​នាវា​នេសាទ​កូរ៉េខាងត្បូង​សម្លាប់​មនុស្ស​ប្រមាណ​ ៤៦​នាក់​កាល​ពី​ឆ្នាំ​២០១០។

7.
៨) ​ប៉ុន្តែ​កង​ទ័ព​ជើង​ទឹក​​កូរ៉េខាងជើង​​គឺ​តូច​​ជាង​គេ​ក្នុង​ចំណោម​កង​ពល​ទាំង​​បួន​ផ្នែក​ធំ​ៗ ហើយ​សព្វាវុធ​ភាគ​ច្រើន​គឺ​ចាស់​ៗ។

8.
៩) ​ផ្កាយ​រណប​ដែល​បាញ់​​​ដោយ​រ៉ុកកែត​ Unha ត្រូវ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ប្រព័ន្ធ​នេះ​​គឺ​ដូច​គ្នា​ទៅ​នឹង​ជើង​ទម្រ​បាញ់​មីស៊ីល​អន្តរទ្វីប​​ Taepodong-2 ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ដ​ដោយ​ជោគជ័យ​កាល​ពី​​ចុង​ឆ្នាំ​២០១២។

8.
១០) ​កូរ៉េខាងជើង​មាន​កង​រថពាសដែក​ដែល​​ចម្លង​ និង​ផលិត​តាម​ចិន​ និង​សហភាព​សូវៀត​ជា​ច្រើន​គ្រឿង។

9.
១១) ​ក្រៅ​ពី​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​ចម្ងាយ​វែង​ កូរ៉េខាងជើង​ក៏​មាន​មីស៊ីល​បាញ់​ចម្ងាយ​ខ្លី​ Hwasong ដែល​បាញ់​ដល់​ទឹកដី​ជប៉ុន​បាន។

11.
១២) ទោះ​ផលិត​២០​ឆ្នាំ​​ហើយ​ក្ដី​ ក៏​កូរ៉េខាងជើង​មាន​​រថក្រោះ​ Pokpung-ho ​​ក្នុង​ចំណោម​រថក្រោះ​ទំនើប​​ៗ​របស់​ខ្លួន​ដែល​អាច​​កំពុង​ប្រតិបត្តិការ​​ដោយ​កង​ទ័ព​ជើង​គោក​ជា​ច្រើន​គ្រឿង៕

12.
ដោយ៖ រតនៈ​វិភូ
ប្រភព៖ Business Insider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031