អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើគុណសម្បត្តិរបស់អ្នកដឹកនាំល្អមានអ្វីខ្លះ ?

តើគុណសម្បត្តិរបស់អ្នកដឹកនាំល្អមានអ្វីខ្លះ ?

ប្រ​ភព៖​​ pixabay.com

ភាព​អស្ចារ្យ​របស់​អ្នកដឹកនាំ​មិនមែន​ស្ថិត​នៅ​ត្រង់​អំណាច​ដែល​អ្នក​អាច​ចង្អុល​នរណា​បាន​ស្រេច​តែ​ចិត្ត​នោះ​ទេ។ ពិត​មែន​ថា​អ្នក​អាច​ធ្វើ​បែប​នោះ​បាន ក៏​ព្រោះ​តែ​អ្នក​មាន​មុខតំណែង​លើ​គេ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​បើ​អ្នក​មិន​ចូលចិត្ត​ឲ្យ​គេ​គ្រប់គ្រង​ត្រួតត្រា​អ្នក នោះ​ក៏​គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​អ្នក​ត្រួតត្រា​ពួកគេ​ដូចគ្នា​ដែរ។ ភាព​រីកចម្រើន​ឬ​អន់ថយ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក គឺ​ពឹងផ្អែក​យ៉ាង​ចម្បង​ទៅលើ​របៀប​ដែល​អ្នក ដឹកនាំ​អ្នក​ក្រោម​បង្គាប់​ទាំងនោះ​ឯង។ បើ​បុគ្គលិក​របស់​អ្នក​មាន​បញ្ហា​នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​ដែល​អ្នក​បាន​ដាក់​ឲ្យ​ពួកគេ នោះ​មិនមែន​ពួកគេ​តែ​ម្នាក់ឯង​នោះ​ទេ​ដែល​អាច​មាន​កំហុស តែ​អ្នក​ក៏​ត្រូវ​ងាក​មក​សួរ​ខ្លួនឯង​ដែរ​ថា​តើ​អ្នក​អាច​ជា​ចំណែក​ក្នុង​បញ្ហា​នេះ​ដែរ​ទេ ? ឬ​ក៏​ប្រហែល​ជា​អ្នក​មិន​បាន​ចូល​ទៅ​ផ្ដល់​ជា​ជំនួយ​ឬ​លើក​ទឹកចិត្ត​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​ត្រូវការ​វា​ទេ​ដឹង ?

គ្មាន​នរណា​ម្នាក់​ចូលចិត្ត​ឲ្យ​អ្នកដទៃ​ត្រួតត្រា​ខ្លួន​ហួសហេតុ​ពេក​នោះ​ទេ។ ត្រង់​ចំណុច​នេះ​អ្នក​ត្រូវ​ត្រួតពិនិត្យ​ទៅលើ​របៀប​គ្រប់គ្រង​របស់​ខ្លួនឯង​ផង។ តើ​ពេលវេលា​ដែល​អ្នក​បាន​ដាក់​កំណត់​សម្រាប់​ឲ្យ​បុគ្គលិក​បំពេញ​កិច្ចការ​របស់​ពួកគេ​នោះ សម​ហេតុ​សម​ផល​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ដែរ​ទេ ? ម្យ៉ាងទៀត​តើ​អ្នក​ត្រួតត្រា​និង​តឹងតែង​ទៅលើ​របៀប​ដែល​ពួកគេ​បំពេញ​ការងារ​របស់​ខ្លួន​ដែរ​ទេ ? នៅ​ពេល​អ្នក​ត្រួតត្រា​ទៅលើ​របៀប​ដែល​ពួកគេ​ធ្វើការ​ខ្លាំង​ពេក នោះ​វា​មិន​ត្រឹមតែ​បង្កើត​សម្ពាធ​ដល់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​លើស​ពី​នេះ​ទៅ​ទៀត​សម្ពាធ​នេះ​នឹង​ប៉ះពាល់​ដល់​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​អ្នក​ផង​ដែរ។

មនុស្ស​ភាគច្រើន​ចូលចិត្ត​តែ​និយាយ​ច្រើន ប៉ុន្តែ​ពួកគេ​បែរ​ជា​អសមត្ថភាព​ក្នុង​ការ​ធ្វើ​រឿង​ដ៏​សាមញ្ញ​បំផុត​និង​មាន​តម្លៃ​បំផុត​ដែល​ជា​ការ​អង្គុយ​ស្ដាប់​អ្នកដទៃ​ដោយ​យកចិត្តទុកដាក់​និង​ដោយ​ការ​ស្វែងយល់​ពិត​ប្រាកដ​ទៅវិញ។ សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា បាន​និយាយ​ថា៖ “នៅ​ពេល​អ្នក​និយាយ អ្នក​គ្រាន់តែ​និយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​ចេះ​ហើយ​តែ​ប៉ុណ្ណោះ។ តែ​បើ​សិន​ជា​អ្នក​ស្ដាប់​វិញ នោះ​អ្នក​នឹង​បាន​រៀន​អ្វី​ថ្មី​ពី​អ្នកដទៃ​ជាក់​ជា​ពុំ​ខាន​ឡើយ”។ នៅ​ក្នុង​រាល់​មនុស្ស​គ្រប់គ្នា​ជុំវិញ​ខ្លួន​អ្នក មិន​ថា​ជា​ពួកគេ​មាន​ការ​ចេះ​ដឹង​ប៉ុណ្ណា​ក៏​ដោយ ជា​មនុស្ស​ដែល​មាន​អត្តចរិត​បែប​ណា និង​ប្រកាន់​យក​ទស្សន​យល់​ឃើញ​បែប​ណា​ក៏​ដោយ ពួកគេ​ម្នាក់ៗ​សុទ្ធតែ​អាច​ផ្ដល់​មេរៀន​អ្វីមួយ​សម្រាប់​ឲ្យ​អ្នក​រៀន​សូត្រ​ពី​ពួកគេ​បាន។ ការ​ដាក់​ខ្លួន​ជា​អ្នក​ស្ដាប់ នោះ​អ្នក​នឹង​រៀន​សូត្រ​អ្វីមួយ​ពី​បុគ្គលិក​របស់​អ្នក ដែល​ពួកគេ​អាច​មាន​គំនិត​អស្ចារ្យ​និង​ឈ្លាសវៃ​ជាង​អ្នក​ក៏​ថា​បាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930