អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

ប្រ​ភព៖​​ www.makeable.com

មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​ ​និង​ ​សក្ដានុពល​ផ្សេងៗ​ពី​គ្នា។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​ថា​តើ​អ្នក​បាន​ដឹង​ពី​ខ្លួន​ឯង​ហើយ​ឬ​នៅ​? ​ខាងក្រោម​នេះ ជា​​​​​បុគ្គលិកលក្ខណៈ​៥​យ៉ាង​ដែល​បញ្ជាក់​ថា ​អ្នក​ជា​បុគ្គល​អស្ចារ្យ​មួយ​រូប​៖​
​១) ​មិន​ចូលចិត្ត​​ធ្វើ​តាម​​ការ​បញ្ជា​របស់​អ្នក​ដទៃ​៖ ​​មនុស្ស​ដែល​មិន​ចូលចិត្ត​ធ្វើ​អ្វី​តាម​តែ​​ការ​​បញ្ជា​របស់​អ្នក​ដទៃ ​ជា​ប្រភេទ​មនុស្ស​ដែល​ត្រូវ​ការ​ឯករាជ្យ​ ​​និង​ ​សិទ្ធិស្វ័យសម្រេច​។ ​​មនុស្ស​ប្រភេទ​នេះ ​គឺ​មាន​​ភាព​រឹងមាំ​ក្នុង​ការ​ជំនះ​រាល់​ឧបសគ្គ​ផ្សេងៗ​ដោយ​កណ្តាប់​ដៃ​របស់​ខ្លួន​ឯង ​រហូត​បាន​សម្រេច​ ​ហើយ​ក៏​មាន​អនាគត​ល្អ​ផង​ដែរ​។
​២) ​​​​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​៖ ​​​មនុស្ស​​មួយ​ចំនួន​ ​​មិន​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​ទេ ​ជា​ហេតុ​នាំ​ឲ្យ​មិន​អាច​សម្រេច​អ្វី​មួយ​បាន​​ ​ហើយ​ទោះបី​ជា​សម្រេច​​​ក៏​មិន​សូវ​សប្បាយ​ចិត្ត​ដែរ​ ​វា​ផ្ទុយ​ពី​មនុស្ស​​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​។ មនុស្ស​​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​​​ ​​គឺ​ជា​មនុស្ស​ដែល​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត ​ហើយ​មិន​ខ្លាច​សម្ពាធ​ពី​អ្នក​ដទៃ​ ​ដូច្នេះ​មិន​ថា ជួប​បញ្ហា​អ្វី​ទេ​ ​​​ពួកគេ​នឹង​បន្ត​ធ្វើ​វា​ ​រហូត​ដល់​គោលដៅ​។
​៣) ​​ស្តាប់​ច្រើន​ជាង​និយាយ​៖ ​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ច្រើន​ជាង​ស្តាប់ ​អាច​នឹង​​បង្កើត​បញ្ហា​រាប់​មិន​អស់​សម្រាប់​ខ្លួន​ឯង​ ​ព្រោះ​អ្វី​ដែល​និយាយ​ចេញ​មក​នោះ​​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ​និង ​មិន​ទាន់​បាន​គិត​​វែងឆ្ងាយ​នៅ​ឡើយ​។ ​ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​ស្តាប់ ​ហើយ​និយាយ​តែ​អ្វី​ដែល​​សំខាន់​វិញ ​គឺ​ជា​មនុស្ស​ដែល​អាច​ជៀស​ពី​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​សន្ទនា ​ឬ ធ្វើ​អ្វីៗ​ ​ដោយ​ហេតុ​ថា ​ពួកគេ​និយាយ​អ្វី​​ដែល​សំខាន់​ ​និង ចាំបាច់​ប៉ុណ្ណោះ​។
៤) ​អ្នកចេះ​ឆក់​ឱកាស​៖ ​ឱកាស​ល្អ​សម្រាប់​មនុស្ស​ម្នាក់ៗ ​​មាន​មិន​ច្រើន​នោះ​ទេ ​​​ហើយ​ឱកាស​ល្អ​នេះ​ហើយ​ដែល​នាំ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ជីវិត​បាន។ ​​សម្រាប់​មនុស្ស​ដែល​ចេះ​ចាប់​យក​ឱកាស​ ​ជា​មនុស្ស​ដែល​មាន​ភាព​វៃឆ្លាត ​​ហើយ​មិន​​គោរព​តាម​ក្បួន​ខ្នាត​ច្រើន​ពេក​នោះ​ទេ​ ​សំខាន់​នៅ​ពេល​ឃើញ​ថា ​អាច​ធ្វើ​បាន​ប្រាកដ​ជា​ធ្វើ​​ ​ជា​ហេតុ​នាំ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ជា​ទី​ពេញ​ចិត្ត​។
៥) ​​​មិន​ខ្លាច​បរាជ័យ​៖ ​ការ​ពិត​ទៅ​​ ​បរាជ័យ​​ជា​អ្វី​ដែល​មនុស្ស​មិន​ចង់​ជួប​ឡើយ ​ប៉ុន្តែ​​វា​ជា​រឿង​មិន​អាច​ជៀស​ផុត​ជា​ដាច់ខាត​។ ​ប្រសិនបើ​អ្នក​ខ្លាច​បរាជ័យ​ពេក​​ ​​នោះ​អ្នក​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ​។ ​​​ដូច្នេះ​ហើយ​​​ ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​មិន​ខ្លាច​ការ​បរាជ័យ​​​​ហើយ​ហ៊ាន​ធ្វើ​អ្វីៗ​​ដែល​អ្នក​ដទៃ​គិត​ថា ទៅ​មិន​រួច​នោះ ​​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ធំធេង​មិន​ខាន​៕
​ដោយ៖ ​អ៊ុន ​ភក្តី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031