អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទាំងនេះគឺជាអត្ថប្រយោជន៍៣យ៉ាងទទួលបានពីការទទួលទានតែ

ទាំងនេះគឺជាអត្ថប្រយោជន៍៣យ៉ាងទទួលបានពីការទទួលទានតែ

ប្រ​ភព៖​​ pixabay.com

តែ​មាន​អត្ថប្រយោជន៍​ជាច្រើន​ ចំពោះ​សុខភាព​របស់​អ្នក ប៉ុន្តែ​អត្ថប្រយោជន៍​ ៣យ៉ាង​ ខាងក្រោមនេះ​ ​គឺជា​អ្វី​ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​ឡើយ។

១) កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​មហារីក៖ បើ​ទោះ​ជា​មាន​ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​ការ​ទទួលទាន​កាហ្វេ​ជាមួយ​នឹង​ការ​ថយ​ចុះ​នៃ​ហានិភ័យ​ពី​មហារីក​ថ្លើម​និង​មហារីក​ពោះវៀន​ធំ ប៉ុន្តែ​តែ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ពី​គុណប្រយោជន៍​របស់​វា​មាន​លើស​ពី​នោះ​ទៅ​ទៀត ដែល​វា​អាច​ជួយ​ដល់​ក្រពះ លំពែង សុដន់ និង​ផ្នែក​ដទៃ​ផ្សេង​ទៀត​ផង​ដែរ។ នេះ​ក៏​ដោយសារ​តែ​ក្នុង​តែ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ជាង​កាហ្វេ ដែល​សារធាតុ​នេះ​មាន​នាទី​ទប់ទល់​ប្រឆាំង​ជាមួយ​នឹង​ពពួក​រ៉ាឌីកាល់​សេរី ដែល​ជា​ដើម​ហេតុ​វិវត្ត​នូវ​ជំងឺ​មហារីក។

២) ចៀសវាង​ពី​ការ​រមួល​សាច់ដុំ​កំភួន​ជើង​បាន៖ ទទួលទាន​សារធាតុ​កាហ្វេអ៊ីន​ច្រើន​ពេក​មាន​ផល​ប៉ះពាល់​ធ្វើឲ្យ​រាងកាយ​របស់​អ្នក​ពិបាក​ក្នុង​ការ​ស្រូប​យក​ម៉ាញេស្យូម ហើយ​នៅ​ពេល​កម្រិត​ជាតិ​ម៉ាញេស្យូម​មាន​ទាប នោះ​អ្នក​នឹង​អាច​រមួល​សាច់ដុំ​កំភួនជើង និង​ពិបាក​ក្នុង​ការ​ទទួលទាន​ដំណេក​ស្កប់ស្កល់​នៅ​ពេល​យប់​ផង​ដែរ។ បើ​ទោះ​ជា​តែ​មាន​សារធាតុ​កាហ្វេអ៊ីន​ក៏​ដោយ តែ​វា​មាន​ក្នុង​កម្រិត​ទាប​ប៉ុណ្ណោះ​បើ​ធៀប​នឹង​កាហ្វេ ដូច្នេះ​ហើយ​បើ​អ្នក​ឧស្សាហ៍​មាន​បញ្ហា​បែប​នោះ អ្នក​គួរតែ​ផ្លាស់ប្ដូរ​មក​ទទួលទាន​តែ​ហើយ។

៣) ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ស្រាយ​ជាង​មុន៖ លើស​ពី​អត្ថប្រយោជន៍​ដែល​តែ​មាន​ចំពោះ​សុខភាព​ផ្លូវកាយ​របស់​អ្នក​ហើយ តែ​ក៏​ថែមទាំង​អាច​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ស្រាយ​ជាង​មុន​បាន​ដែរ៕

ប្រភព៖ www.rd.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031