អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរ​ចៀសវាង ទទួលទាន​ក្នុង​ពេល​មាន​បញ្ហា​ទល់​លាមក?

តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរ​ចៀសវាង ទទួលទាន​ក្នុង​ពេល​មាន​បញ្ហា​ទល់​លាមក?

ប្រ​ភព៖​​ pixabay.com

តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរ​ចៀសវាងទទួលទាន​ក្នុង​ពេល​មាន​បញ្ហា​ទល់​លាមក ? អាហារ​ទាំង​ ៣​ប្រភេទ ​ខាងក្រោម​​នេះ​អាច​ផ្ដល់​ចម្លើយ​​នេះ​បាន​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ ​www.prevention.com៖

១) បាយ​ស៖ បាយ​ស​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ក្នុង​រយៈពេល​យូរ ដែល​នេះ​ក៏​ដោយសារ​តែ​អង្ករ​ស​ខ្វះ​ជាតិ​សរសៃ​ដែល​សម្បូរ​ច្រើន​នៅ​ក្នុង​អង្ករ​សម្រូប។ ហេតុនេះ​បើ​អ្នក​ចង់​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ធ្វើ​ចលនា​បាន​ល្អ​វិញ និង​ធ្វើឲ្យ​សុខភាព​របស់​អ្នក​ទាំងមូល​ល្អ​ប្រសើរ​ផង នោះ​អ្នក​គួរតែ​ផ្លាស់ប្ដូរ​មក​ទទួលទាន​អង្ករ​សម្រូប​វិញ​ហើយ។

២) អាហារ​បំពង៖ ពពួក​អាហារ​បំពង មិន​សូវ​មាន​វត្តមាន​របស់​ជាតិ​សរសៃ​ច្រើន​នោះ​ទេ។ ម្យ៉ាងទៀត​ពពួក​អាហារ​បំពង​ទាំងនោះ​ក៏​ប្រើប្រាស់​ពេលវេលា​យូរ​ក្នុង​ការ​បម្លាស់ទី​ចេញ​ពី​ក្រពះ​របស់​អ្នក​ដែរ បើ​ប្រៀប​នឹង​បន្លែ​ឬ​ផ្លែ​ឈើ​ដែល​ប្រើ​ពេល​ក្រោម​២៤​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ​បើ​សិន​ជា​អ្នក​ទទួលទាន​អាហារ​ទាំងនោះ​ជា​ញឹកញាប់ នោះ​អ្នក​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​បត់​ជើង​បាន។

៣) តែ៖ ករណី​លើកលែង​អាច​កើត​មាន​ចំពោះ​តែ​ជី​អង្កាម ប៉ុន្តែ​ដោយសារ​តែ​តែ​ប្រភេទ​ដទៃ​ទៀត​សុទ្ធតែ​មាន​សារធាតុ​កាហ្វេអ៊ីន​ក្នុង​កម្រិត​តិចតួច ហេតុនេះ​បើ​អ្នក​ទទួលទាន​វា​ច្រើន នោះ​សារធាតុ​កាហ្វេអ៊ីន​ក្នុង​តែ​អាច​ស្រូប​យក​ជាតិ​ទឹក​ក្នុង​រាងកាយ​របស់​អ្នក ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​បន្ទោបង់​បាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31