អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ទៅលើ​ភ្នែក​របស់​អ្នក ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​វា​បាន?

តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ទៅលើ​ភ្នែក​របស់​អ្នក ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​វា​បាន?

ប្រ​ភព៖​​ pixabay.com

ភ្នែក​របស់​មនុស្ស​យើង​ម្នាក់ៗ​ពិត​ជា​សំខាន់​ណាស់។ យើង​ត្រូវការ​វា​គ្រប់​ពេលវេលា​ដើម្បី​ធ្វើ​កិច្ចការ​របស់​យើង​ជា​ប្រចាំ​ថ្ងៃ ហេតុនេះ​ការ​យកចិត្តទុកដាក់​ថែទាំ​ភ្នែក​ឲ្យ​ត្រឹមត្រូវ​គឺជា​រឿង​ដែល​កាន់តែ​សំខាន់​ទៅ​ទៀត។ តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ទៅលើ​ភ្នែក​របស់​អ្នក ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​វា​បាន ?

១) គេង​ដោយ​មាន​ពាក់​contact lens​នៅ​ឡើយ៖ ការ​គេង​ដោយ​មាន​ជាប់​contact lens​នៅ​នឹង​ភ្នែក​របស់​អ្នក​នៅ​ឡើយ ពិត​ជា​មាន​ហានិភ័យ​គ្រោះថ្នាក់​ជា​ខ្លាំង ព្រោះ​ថា​នៅ​ពេល​នោះ វា​នឹង​ធ្វើឲ្យ​ករនេ​នៃ​ភ្នែក​របស់​អ្នក​ដែល​ជា​ស្រទាប់​ស្ដើង​នៅ​ផ្នែក​ខាងក្រៅ​បង្អស់​នៃ​ភ្នែក​ខ្វះ​អុកស៊ីហ្សែន ហើយ​វា​ងាយ​នឹង​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​និង​ជំរុញ​ឲ្យ​បាក់តេរី​កកើត​បាន។ ក្នុង​ករណី​ដែល​អ្នក​ច្រឡំ​គេង​ទាំង​មាន​ជាប់​contact lens នោះ​នៅ​ពេល​ភ្ញាក់​ពី​គេង​មក អ្នក​មិន​ត្រូវ​ដក​វា​ចេញ​ពី​ភ្នែក​របស់​អ្នក​ភ្លាមៗ​នោះ​ឡើយ ពុំ​នោះ​ទេ​អ្នក​នឹង​អាច​ដក​យក​មក​ជាមួយ​ទាំង​ករនេ​នៃ​ភ្នែក​របស់​អ្នក​បាន​ទៀត​ផង។ ដូចនេះ អ្នក​ត្រូវ​រង់ចាំ​យ៉ាងហោច​ពី​២០​ទៅ​៣០​នាទី ហើយ​បន្តក់​ថ្នាំ​បន្តក់​ភ្នែក​លើ​ភ្នែក​របស់​អ្នក​រួម​សឹម​ដក​contact lens​ចេញ និង​ត្រូវ​ពាក់​វ៉ែនតា​ជាប់​ពេញ​មួយ​ថ្ងៃ​នោះ​ផង​ដែរ។

២) យក​ដៃ​ទៅ​ប៉ះ​ភ្នែក៖ បើ​អ្នក​មាន​អារម្មណ៍​ថា​រមាស់​ភ្នែក អ្នក​មិន​ត្រូវ​យក​ដៃ​ទៅ​ត្រដុស​ឬ​ប៉ះ​ភ្នែក​របស់​អ្នក​នោះ​ឡើយ វា​ប្រសើរ​ជាង​បើ​សិន​ជា​អ្នក​បិទ​ភ្នែក​ហើយ​គ្រាន់តែ​ប៉ះ​ត្របក​ភ្នែក​របស់​អ្នក​សើៗ​ទៅ​បាន​ហើយ។ ការ​ត្រដុស​ភ្នែក​ខ្លាំង​ពេក​អាច​ធ្វើឲ្យ​សរសៃ​ឈាម​ខូច​និង​ចម្លង​មេរោគ​មក​បាន។ ម្យ៉ាងទៀត ភ្នែក​របស់​អ្នក​ត្រូវ​បាន​ការពារ​ដោយ​ជាលិកា​ម្យ៉ាង​ដែល​មាន​សំណើម ដែល​ងាយ​នឹង​ប្រមូល​យក​មក​នូវ​កម្ទេច​ធូលី​កខ្វក់​និង​មេរោគ​ទាំងឡាយ និង​ក្លាយ​ជា​មជ្ឈដ្ឋាន​មួយ​ដែល​អំណោយផល​ដល់​ការ​លូតលាស់​របស់​មេរោគ​បាក់តេរី​បាន។

៣) សម្លឹង​មើល​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ម៉ោង៖ មិន​ខុស​អ្វី​ពី​កាល​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​សាច់ដុំ​កំភួន​ជើង​របស់​អ្នក​ឈឺ​ចុកចាប់​ក្រោយ​ពី​រត់​អស់​រយៈ​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​នោះ​ទេ បើ​អ្នក​ប្រើប្រាស់​ភ្នែក​របស់​អ្នក​សម្លឹង​មើល​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ម៉ោង​ឥត​ឈប់​សម្រាក​សោះ នោះ​ភ្នែក​របស់​អ្នក​ក៏​រង​សម្ពាធ​តានតឹង​ដូចគ្នា​ដែរ។ យល់​ល្អ​អ្នក​គួរតែ​អនុវត្ត​តាម​គោលការណ៍​២០-២០ ដែល​មានន័យ​ថា​រៀងរាល់​ពេល​២០នាទី​ម្ដង​ដែល​អ្នក​បាន​សម្លឹង​អេក្រង់​កុំព្យូទ័រ ចំណាយ​ពេល​២០វិនាទី​ដើម្បី​សម្រាក​ទៅ​មើល​អ្វី​ផ្សេង​នៅ​រយៈ​ចម្ងាយ​ឆ្ងាយ ផ្ដោត​ភ្នែក​របស់​អ្នក​ទៅលើ​អ្វី​ផ្សេង និង​ឧស្សាហ៍​ព្រិច​ភ្នែក៕

ប្រភព៖ health.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031