អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សារប្រយោជន៍​សុខភាព ​​ដ៏​ច្រើន​លើសលប់​​ដែល​អ្នក​នឹង​ទទួល​បាន ពី​ការ​ទៅ​​លេង​សមុទ្រ​

សារប្រយោជន៍​សុខភាព ​​ដ៏​ច្រើន​លើសលប់​​ដែល​អ្នក​នឹង​ទទួល​បាន ពី​ការ​ទៅ​​លេង​សមុទ្រ​

ប្រ​ភព៖​​ visitkohrong.com

​ការ​​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​មាត់​សមុទ្រ​ ឬ​តាម​កោះ​គឺ​ជា​ចំណង់ចំណូល​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​នាក់។ ច្បាស់​ណាស់​ថា​ រាល់​ការ​​ដើរ​កម្សាន្ត​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ ជា​ពិសេស​គឺ​បាន​បន្ធូរអារម្មណ៍​តានតឹងពី​ការ​បំពេញ​ការងារ ឬ​ការ​សិក្សា ឬ​អាជីវកម្ម។ ​ ខាង​ក្រោម​នេះ គឺ​ជា​សារប្រយោជន៍​នៃ​ការ​ដើរ​កម្សាន្ត​នៅ​សមុទ្រ​៖ 

១) កាត់​បន្ថយ​ភាព​តានតឹង៖ គុណសម្បត្តិ​មួយ​ដែល​មនុស្ស​នឹង​ទទួល​បាន​​ពេល​ទៅ​លេង​សមុទ្រ​គឺ​​បន្ធូរ​នូវ​ភាព​តាន​តឹង​នេះ​ឯង។ គ្រាន់​តែ​ឮ​​សូរសម្លេង​​នៃ​សមុទ្រ​ក៏​​ធ្វើ​ឲ្យ​អ្នក​ធូរ​ស្រាល​បាត់​ទៅ​ហើយ។ មនុស្ស​ជា​ច្រើន​ដែល​ធុញថប់​ នឹង​ការងារ​ឬ​ជីវិត​អាច​មក​លេង​សមុទ្រ​​ដើម្បី​បន្ធូរ​ភាព​តានតឹង​បាន។

២) គេង​លក់​ស្រួល៖ ជឿ​ឬ​មិន​ជឿ ការ​គេង​នៅ​មាត់​សមុទ្រ ​មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល គេង​បាន​ស្ងប់​ ថែម​ទាំង​មាន​ថាមពល​ពេល​ងើប​ពី​គេង​ថែម​ទៀត​ផង។ ​ប្រសិន​អ្នក​មាន​ជំងឺ​គេង​មិន​លក់ អ្នក​អាច​​សាកល្បង​ព្យាបាល​ដោយ​​ធម្មជាតិ​នេះ​បាន។

៣) វីតាមីន​D៖ ខ្លួន​ប្រាណ​របស់​មនុស្ស​មិន​អាច​ខ្វះ​ វីតាមីន​D​ក្នុង​ការ​លូតលាស់​នោះ​ទេ។ ទោះ​បី​ជា​អ្នក​អាច​ទទួល​វីតាមីន​ D ​តាម​រយៈ​ទឹក​ដោះ​គោ ប៉ុន្តែ អ្នក​អាច​ទទួល​បាន​វីតាមីន​D​​ដោយ​គ្រាន់​តែ​ដើរ​តាម​មាត់​សមុទ្រ​ត្រឹម​រយៈ​ពេល​១០​នាទី​តែ​ប៉ុណ្ណោះ ​ពិត​​ជា​អស្ចារ្យ​ណាស់​។

៤) សុខភាព​ល្អ៖ ដូច​​ដឹង​ពី​ខាង​លើ​មក​​ហើយ​ សមុទ្រ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​និង​គេង​លក់​ស្រួល។ ប៉ុន្តែ អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​គឺ​ទឹក​សមុទ្រ​ដែល​មាន​សារធាតុ​ប្រៃ​អាច​ជួយ​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​ហើយ​ក៏​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​មិន​ងាយ​ឈឺ​ឡើយ។

៥) ជួយ​ឲ្យ​អារម្មណ៍​ស្ងប់៖ អ្នក​ពុំ​​ចាំ​បាច់​ត្រូវ​ការ​ធម៌​​ឬ​តាំង​សមាធិ​ដើម្បី​មាន​អារម្មណ៍​ស្ងប់ស្ងាត់​នោះ​ទេ។ ត្រឹម​​នៅ​ក្បែរ​ធម្មជាតិ​ដូច​ជា​សមុទ្រ​ឬ​ដើមឈើ អ្នក​មាន​អារម្មណ៍​ស្ងប់ស្ងាត់​​និង​អាច​​គិត​​ដល់​អ្វី​ល្អ​ៗ​​​​​​​សម្រាប់​ខ្លួន​ឯង​ទៀត​ផង​៕

ដោយ៖ អឹុង មុយយូ
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031