អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ប្រទេស ១០​​​កំណត់​ពន្ធ​ធូរលុងសម្រាប់ជន​បរទេស​ធ្វើ​អាជីវកម្ម Tax Haven ​​ខណៈអាមេរិក​រិះគន់​គេ​ខ្លាំង​​រឿងនេះជាប់​លេខ​ ២​

ប្រទេស ១០​​​កំណត់​ពន្ធ​ធូរលុងសម្រាប់ជន​បរទេស​ធ្វើ​អាជីវកម្ម Tax Haven ​​ខណៈអាមេរិក​រិះគន់​គេ​ខ្លាំង​​រឿងនេះជាប់​លេខ​ ២​

កាល​ពី​ថ្មី​ៗ​នេះ ប្រទេស​អាមេរិក​បាន​ជាប់​​​ចំណាត់​ថ្នាក់​លេខ​​​២ ​​​លើ​ការ​កំណត់​ពន្ធ​ធូរលុង​សម្រាប់​ជន​បរទេស​ដែល​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ដែល​គេ​​តែង​ហៅ​ជា​ភាសាអង់គ្លេស​ថា​ Tax Haven។ នេះ​បើ​តាម​របាយការណ៍​ដែល​ទើប​នឹង​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ សប្ដាហ៍​មុន ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​​ Bloomberg។ ចំណាត់​ថ្នាក់នេះ​ ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ក្រោម​ចំណាត់​ថ្នាក់​ប្រទេស​ស្វីសមួយ​គត់។

នេះ​បើ​​យោង​តាម​ សន្ទស្សន៍​​សម្ងាត់​ស្តី​ពី​ហិរញ្ញវត្ថុ (The Financial Secrecy Index)  ដែល​រៀបរៀង​ដោយ​បណ្ដាញ​តម្លាភាព​លើ​ការ​គិតពន្ធ ​(Tax Justice Network) ប្រទេស​អាមេរិក​​​ឡើង​លំដាប់​មួយ​លេខ ដែល​កាល​ពី​ឆ្នាំ​២០១៥ ប្រទេស​អាមេរិក​​ជាប់​ចំណាត់​​ថ្នាក់​ទី​៣​​ ​លើ​ចំណាត់​ថ្នាក់​អំពី Tax Haven នេះ។

បច្ចុប្បន្ន​  គ្រាន់​តែ​សេវាកម្ម​នៅ​ក្រៅ​ប្រទេស​របស់​ ប្រទេស​អាមេរិក​​​មាន​ទំហំ​រហូត​ដល់​ទៅ​ ២២​ភាគរយ​​នៃ​ទីផ្សារ​សកល​ ដែល​ពី​មុន​ត្រឹម​តែ ​១៤​ភាគរយ​តែ​ប៉ុណ្ណោះ។

យោង​តាម​អង្គការ​តម្លាភាព​នៃ​កម្ពុជា​ ពាក្យ​ថា​  Tax Haven បានន័យថា: ទីកន្លែង ឬក៏ប្រទេសនានា ដែលអនុញ្ញាតឲ្យ ជនបរទេស មានសិទ្ធិក្នុងការបង់ពន្ធ លក្ខណៈធូររលុង នៅពេលដែលមានអាជីវកម្មនានា។ដូច្នេះហើយ បណ្តាទីក្រុង ឬប្រទេសទាំងអស់នោះ ជាកន្លែងប្រមូលផ្តុំ ចរាចរណ៍សេដ្ឋកិច្ច ដោយទម្លាក់អត្រាពន្ធដារ ឲ្យទាបបំផុត ឬដល់ 0។ ទន្ទឹមនឹងនេះ ប្រទេសទាំងនោះដែលជាបណ្តុំ ផ្នែកសេវាកម្មហិរញ្ញវត្ថុគ្រប់ជំពូកដែលមានដូចជា សេវាកម្មពត៌មានស្តីពីហិរញ្ញវត្ថុនានា និង សេវាកម្មជំនួយផ្លូវច្បាប់នានា។ ប៉ុន្តែនេះជាញឹកញយ ប្រទេសទាំងនេះតែងតែបដិសេធនូវ ការជាប់ពាក់ព័ន្ធផ្តល់សេវាលាក់លុយរបៀបនេះ។

​ក្រៅ​ពី​​សហរដ្ឋ​​​អាមេរិក​ ​ហុងកុង​ជាប់​ចំណាត់ថ្នាក់​ទី​ ៤ ឯ​ប្រទេស​សិង្ហបុរី​​ជាប់​លេខ​៥៕

ចំណាត់​ថ្នាក់​​ត្រូវ​បាន​គណនា​រាល់​២​ឆ្នាំ​ម្ដង។ ហើយ​ពិន្ទុ​ត្រូវ​បាន​ដាក់​ដោយ​ផ្នែក​ទៅ​លើ​​​ប្រទេស​នីមួយ​ៗ​ផ្ដល់​សិទ្ធ​​​ឲ្យ​មាន​​​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឬ​ភាព​​ជា​ដៃគូ៕​​​​​​

ដោយ៖ អឹុង មុយយូ​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031