អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​លុយ (Money) ​និង​សុភមង្គល (Happiness) ​ មាន​ទំនាក់​ទំនង​គ្នា​ដូចម្ដេច?

តើ​លុយ (Money) ​និង​សុភមង្គល (Happiness) ​ មាន​ទំនាក់​ទំនង​គ្នា​ដូចម្ដេច?

សំណួរមួយ​តែង​ត្រូវ​បាន​គេ​ចោទ​សួរ​ថា «​តើ​លុយ​ ពិត​ជា​អាច​ទិញ​​ សុភមង្គល​បាន​មែន​ទេ?» ​មនុស្ស​តែង​​មាន​ចម្លើយ​ខុស​ៗ​គ្នា​​ចំពោះ​សំណួរមួយ​នេះ​ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​អះអាង​ថា​  លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​នោះ​ទេ។ ​ប៉ុន្តែ តាម​ការ​សិក្សា​​ជា​ច្រើន​នា​ពេល​កន្លង​មក​ ​បាន​រក​ឃើញ​ថា​​«​លុយ​ពិត​ ជា​អាច​​ទិញ​​សុភមង្គល​បាន​មែន​ ប៉ុន្តែ​មិន​មែន​ទាំង​ស្រុង​នោះ​ទេ។»

​មាន​ការ​លើក​​ឧទាហរណ៍​មួយ​ដូច​ខាង​ក្រោម៖ ឧទាហរណ៍​ថា ​​​​លោក​កុសល ​ជា​មហាសេដ្ឋី ឯ​លោក​តារា​ត្រឹម​​ជា​អ្នក​មាន​តែ​ប៉ុណ្ណោះ។ តើ​អ្នក​គិត​ថា​អ្នក​ណា​មាន​ភាព​រីករាយ​ក្នុង​​ជីវិត​ជាង​​ទៅ?

លោក​កុសល​សម​សប្បាយ​ចិត្ត​ព្រោះ​គាត់​មាន​លុយ​ច្រើន​មែន​ទេ? ប៉ុន្តែ ជីវិត​របស់​លោក​កុសល​មិន​ងាយ​មាន​ការ​ផ្លាស់ប្ដូរ​ទៀត​​ទេ​ព្រោះ​​លោក​ជា​មហាសេដ្ឋី​ហើយ​។ ​ឯ​លោក​តារា​វិញ ថ្វី​ត្បិត​តែ​លោក​មាន​លុយ​តិច​ជាង​លោក​កុសល ប៉ុន្តែ​លោក​ តារា ​នៅ​មាន​​លទ្ធភាព​ប្រើ​ប្រាស់​លុយ​ដែល​គាត់​មាន​​ទៅ​​បង្កើន​ប្រាក់​ចំណូល​បន្ថែម ជួយ​ទ្រទ្រង់​​និង​ផ្លាស់​ប្ដូរ​ជីវភាព​គ្រួសារ។ ដូច្នេះ​ហើយ​​ លោក​ តារា​​ អាច​​មាន​ភាព​​រីករាយ​ក្នុង​ជីវិត​ព្រោះ​លោក​​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជោគជ័យ។

​​​មនុស្ស​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ប្រទេស​ដូច​ជា​ ថៃ ​ម៉ាឡេស៊ី អាហ្សង់ទីន និយាយ​ដោយ​ខ្លី​គឺ​បណ្ដា​ប្រទេសកំពុង​អភិវឌ្ឍន៍​ ​បាន​​​ក៏​ចែក​រំលែក​ក្នុង​របាយការណ៍​ដែល​គេ​និយាយ​អំពី​សុភមង្គល​​​​​ខ្លួន​ឯង​​ (Self-reported level of happiness) បាន​ឱ្យ​ដឹង​ថា​ ​​​​​ភាគ​ច្រើន​ពួកគេ​ស្ថិត​នៅ​លើ​បន្ទាត់​​​ ​Trend Line (សូម​មើល​រូបភាព)​ ដែល​មាន​ន័យ​ថា​ ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ប្រទេស​​ទាំង​អស់​នេះ​ពេញ​ចិត្ត​ជា​មួយ​អ្វី​ដែល​ខ្លួន​ឯង​មាន (satisfied with what they have) ជា​ជាង​ប្រជាជន​នៃ​បណ្ដាប្រទេស​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​​ដូចជា​ សិង្ហបុរី ស្វីស​ អាល្លឺម៉ង់ បារាំង ជា​ដើម។

ជា​ខ្លី​ យើង​អាច​សរុប​បាន​​លុយ​​ពិត​ជា​មាន​ឥទ្ធិពល​​​ផ្លាស់​ប្តូរ​ជីវិត​និង​ភាព​រីករាយ​​របស់​មនុស្ស​បាន​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ភាព​រីករាយ​អាស្រ័យ​ទៅ​លើ​ចំនួន​លុយ​ដែល​មនុស្ស​មាន​​នោះ​ទេ៕

ដោយ៖ អឹុង មុយយូ
​​​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031