អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​ការ​សិក្សា៖ ចេះ​ភាសា​កាន់​តែ​ច្រើន ​កាន់​តែ​ចូលរួម​ចំណែក​ក្នុង​កំណើនសេដ្ឋកិច្ចប្រទេស

​​ការ​សិក្សា៖ ចេះ​ភាសា​កាន់​តែ​ច្រើន ​កាន់​តែ​ចូលរួម​ចំណែក​ក្នុង​កំណើនសេដ្ឋកិច្ចប្រទេស

ជឿ​ឬ​មិន​ជឿ​ថា​ការ​ចេះ​ភាសា​អាច​​ចូលរួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថែម​ទៀត​? តាម​ការ​ស្រាវជ្រាវ​មួយ ដែល​ចុះ​ផ្សាយ​​នៅ​លើ​គេហទំព័រ វេទិកាសេដ្ឋកិច្ច​ពិភពលោក ​កាល​ពី​ថ្មីៗ​នេះ​​បាន​បង្ហាញ​​ឲ្យ​​​ឃើញ​ថា​​ ការ​ចេះ​​ភាសា​លើស​ពី​មួយ​គឺ​ល្អ​ចំពោះ​​ប្រាក់​ចំណូល​បុគ្គល​និង​សេដ្ឋកិច្ច​ជាតិ។

នេះ​បើ​តាម​ការ​សិក្សា​ដោយ​លោក Gabrielle Hogan-Brun អ្នក​សិក្សា​ពី​ទំនាក់​ទំនង​រវាង​ភាសា​ និង​សេដ្ឋកិច្ច​ បាន​រក​ឃើញ​ថា​ ប្រទេស​ណា​ដែល​​មាន​ប្រជាជន​ចេះ​​ភាសា​ច្រើន​​​អាច​​​ជួយ​បង្កើន​​សេដ្ឋកិច្ច​ជាតិ​បាន​។ លោក​លើក​ឡើង​ដោយ​សម្អាង​ថា​ ​ភាសាច្រើន​មិន​ត្រឹម​តែ​​មាន​ចំណែក​ចំពោះ​បុគ្គល​​នៅ​​ថ្នាក់​ជាតិ​ដោយ​ផ្ទាល់​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កម្រិត​អាជីវកម្ម​ក៏​ទទួល​បាន​​ពី​នេះ​ដែរ។ ការ​រួម​ចំណែក​នេះ​ គឺ​រាប់​ចាប់​តាំង​ពី​ការ​នាំចេញ (ចេះភាសាច្រើន ងាយ​ស្រួលទំនាក់ទំនងដៃគូ​ក្រៅ​ប្រទេស​​បាន​ច្រើន) និង​ការ​ច្នៃប្រឌិត​​លើ​កម្លាំង​ពលកម្ម​ថែម​ទៀត។

​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​​ស្វីស​ ​​​តាម​រយៈ​ការ​ប្រើ​ប្រាស់​ភាសាច្រើន ​បាន​រួម​ចំណែក​​ ​​ ១០​ភាគរយ​នៃ​សេដ្ឋកិច្ច​​ជាតិ​​ឯ​ណោះ​ជា​រៀងរាល់​ឆ្នាំ​។ ប្រទេស​នេះ​មាន​ភាសា​ផ្លូវ​ការ​ដល់​ទៅ ៤​ភាសា​រួម​មាន ភាសាអាឡឺម៉ង់(German) ភាសា​បារាំង (French) ភាសាអ៊ីតាលី​(Italian) និង​ភាសា​ឡាតាំង​(Latin)។

បាន​អាន​ហើយ​ឬនៅ?  រូបមន្ត​៣​យ៉ាង​ ​សម្រាប់​រៀន​ភាសា​បរទេស​ឆាប់​ចេះ ​​ទោះ​មិន​សូវ​មាន​ពេល 

ក្នុង​ការ​ប្រៀប​ធៀប​នេះ​ដែរ​ ​ប្រទេស​អង់គ្លេស (​Britain)​​ បាន​​​បាត់​បង់​ចំណូល​ដល់​ទៅ​ ៣,៥​​ភាគ​រយ​​​ដោយ​សារ​តែ​​ប្រជាជន​​​​មាន​ជំនាញ​ខាង​​ភាសា​បរទេស​​ទាប​។

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវដដែល​​នេះ​បាន​បង្ហាញ​​ថា​ ចេះ​ភាសាច្រើន​ គឺ​អាច​ជំរុញ​​ដល់​ការ​ទំនាក់ទំនង​ពាណិជ្ជកម្ម។ អីចឹង​ហើយបាន​ជា​គេ​សង្កេត​ឃើញ​ថា​ ​ប្រទេស​ដែល​បាន​វិនិយោគ​លើ​កម្មវិធី​សិក្សា​​លើភាសាច្រើន​ ​គឺ​មាន​កំណើន​ឡើង​នូវ​ពាណិជ្ជកម្ម​ ឬ​ការ​នាំចេញ។ ជាក់​ស្ដែង​ដូច​ជា​ប្រទេស​ អាល្លឺម៉ង់​ជា​ដើម។ បច្ចុប្បន្ន​ប្រទេស​នេះ​ ជា​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​តំបន់​អឺរ៉ុប។

អ្នក​ស្រាវជ្រាវ​ ក៏​​បាន​​បន្ថែម​ទៀត​ថា​ ​ការ​ចេះ​ភាសា​លើស​ពី​ពីរ​មិន​ត្រឹម​តែ​​​ផ្តល់​នូវ​កម្រៃ​ច្រើន​ជាង​មុន ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឆ្លាត​ជាង​មុន។ អ៊ីចឹង​ហើយ អ្នក​គួរ​តែ​ពង្រឹង​សមត្ថភាព​ភាសា​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ជាង​មុន។ អ្នក​ពុំ​ចាំ​បាច់​ចេះ​ដូច​ជនជាតិ​ដើម​នោះ​ទេ ត្រឹម​អាច​ចរចា​ឬ​សន្ទនា​​ជា​មួយ​អ្នក​ដទៃ​ក៏​បាន៕

សូមអាន៖  https://www.bizkhmer.com/ecoedu/37939/

ដោយ៖ មុយយូ
​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031