អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > Facebook ​ចំណាយ ២​​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​​ការពារសន្តិសុខ និងសុវត្តិភាព​ Mark Zuckerberg មហាសេដ្ឋីទី ៧​ ឆ្នាំ​២០១៧

Facebook ​ចំណាយ ២​​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​​ការពារសន្តិសុខ និងសុវត្តិភាព​ Mark Zuckerberg មហាសេដ្ឋីទី ៧​ ឆ្នាំ​២០១៧

ក្រុមហ៊ុន Facebook បានចំណាយប្រាក់ប្រមាណ ៧.៣ លានដុល្លារ កាលពីឆ្នាំទៅ ទៅលើការការពារសន្ដិសុខ សុវត្តិភាពផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg ដែលនេះមានការកើនឡើង​ជិត ៥០% ពីចំនួន ៤.៩ លានដុលារ ក្នុងឆ្នាំ ២០១៦។ ការចំណាយនេះស្មើនឹង ២០ ០០០ ដុល្លារ ក្នុងមួយថ្ងៃ ទៅលើការការពារសន្តិសុខ សុវត្តិភាពរបស់លោក Mark Zuckerberg មហាសេដ្ឋីទី ៧ របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបស្មើនឹង ៦៧ ពាន់លានដុល្លារ (ប៊ីលលានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ cnbc។

រឿងនេះមិនមែនជាអ្វីដែលគួរឲ្យភ្ងាក់ផ្អែលនោះទេ ដោយសារតែក្រុមហ៊ុនធំៗមួយចំនួនបានចំណាយមិនតិចនោះទេទៅលើការការពារសន្តិសុខ សុវត្តិភាពរបស់នាយកប្រតិបត្តិរបស់ខ្លួន។ ក្រុមហ៊ុន Amazon បានចំណាយទឹកប្រាក់ប្រមាណ ១.៦ លានដុល្លារក្នុងឆ្នាំ ២០១៦ ទៅលើការការពារសន្តិសុខ សុវត្តិភាពរបស់លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនខាងលើនេះ ដែលចំនួននេះស្មើនឹងក្រុមហ៊ុន Oracle បានចំណាយទៅលើលោក Larry Ellison សហស្ថាបនិក និងជានាយកប្រតិបត្តិរបសក្រុមហ៊ុន Oracle ផងដែរ។

ក្រឡេក​ទៅមើលក្រុមហ៊ុន Apple វិញ ដោយក្រុមហ៊ុនមួយនេះបានចំណាយប្រាក់ប្រមាណ ២២៤ ០០០ ដុល្លារទៅលើការការពារសុខសុវត្តិភាពរបស់លោក Tim Cook នាយកប្រតិបត្តិរបស់ ក្រុមហ៊ុនApple ខណៈក្រុមហ៊ុន Berkshire Halthaway បានចំណាយប្រាក់ប្រមាណ ៣៨៧ ០០០ដុល្លារ ទៅលើលោក Warren Buffet៕

សូមអាន៖ Mark Zuckerberg វ័យ ៣៣​ឆ្នាំ​​ មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​លេខ​ ៥​ពិភពលោក តើ​​លោក​មាន​ប្រវត្តិ​យ៉ាងណាដែរ?

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930