អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មហាសេដ្ឋី​ទាំង​ ១១រូបដែល​មាន​ទឹកចិត្តល្អបំផុតក្នុងការ​ធ្វើ​កម្មវិធីមនុស្សធម៌

មហាសេដ្ឋី​ទាំង​ ១១រូបដែល​មាន​ទឹកចិត្តល្អបំផុតក្នុងការ​ធ្វើ​កម្មវិធីមនុស្សធម៌

ប្រិយមិត្ត​ធ្លាប់​តែ​ឮឈ្មោះ​បណ្តា​មហាសេដ្ឋី​ល្បីល្បាញ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​នៅ​ពេល​កន្លង​មក ត្បិតអី​​បុគ្គល​​ទាំង​នេះ​​​បាន​ជោគជ័យ​ច្រើន​លើ​មុខ​ជំនួញ​របស់​ខ្លួន​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ដៃ​។ នេះ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​កោតសរសើរ​ តែ​អ្វី​ដែល​គួរឲ្យ​កោតសរសើរ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ក្រុម​មហាសេដ្ឋី​​ទាំង​នោះ​ដែល​ប្រិយមិត្ត​​ធ្លាប់​ស្គាល់​​មិន​ត្រឹមតែ​មាន​ប្រាក់​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​ដែល​បរិច្ចាគ​ប្រាក់​ច្រើន​ជាងគេ​បំផុត​ផង​ដែរ​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​នៅ​ជុំវិញ​ពិភពលោក។​តើ​មហាសេដ្ឋី​​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ?​

១) មហាសេដ្ឋី​ Bill Gates បរិច្ចាគ​ប្រាក់ ២៨ ពាន់​លាន​ដុល្លារ៖ មហាសេដ្ឋី​​​អាមេរិក​លោក Bill Gates និង ភរិយា ត្រូវ​បាន​ចាត់​ទុក​ថា ជា​បុគ្គល​ដែល​បាន​បរិច្ចាគ​ប្រាក់​ច្រើន​ជាងគេ​​បំផុត​ដល់​សកម្មភាព​មនុស្ស​ធម៌​នៅ​ជុំវិញ​ពិភពលោក។ តាម​រយៈ​មូលនិធិ Bill & Melinda Gates Foundation មហាសេដ្ឋី​​ស្ថាបនិក​​ក្រុមហ៊ុន Microsoft រូប​នេះ​បាន​បរិច្ចាគ​ប្រាក់​​ជាង ២៨ ពាន់​លាន​ដុល្លារ​កាល ខណៈ​ដែល​លោក​មាន​ទ្រព្យសម្បតិ្ត​​ជាង​ ៨៥​ ​ពាន់​លាន​ដុល្លារ​​នៅ​ពេល​បច្ចុប្បន្ន។​

២) មហាសេដ្ឋី Warrant Buffett បរិច្ចាគ​ប្រាក់ ២១,៥ ពាន់​លាន​ដុល្លារ៖ មាន​ទ្រព្យសម្បតិ្ត​ប្រមាណ ៧៧,៤ ពាន់​លាន​ដុល្លារ​ នៅ​ពេល​បច្ចុប្បន្ន​ មហាសេដ្ឋី​អាមេរិក​លោក Warrant Buffett​ បាន​បរិច្ចាគ​ប្រាក់​ជាង​ ២១​ពាន់​លាន​ដុល្លារ​កាល​ពី​​ឆ្នាំ ២០១៥​ ទៅ​ឲ្យ​មូលនិធិ​របស់​លោក​ Bill Gates សម្រាប់​សកម្មភាព​មនុស្សធម៌​នៅ​ជុំវិញ​ពិភពលោក។​​ លោក​បាន​​ជាប់​​ក្នុង​បញ្ជី​​របស់​ទស្សនាវដ្ដី​ Forbesជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ លំដាប់​ទី​២ នៅ​​លើ​ពិភពលោក។

៣) មហាសេដ្ឋី George Soros បរិច្ចាគ​ប្រាក់ ៨,៥ ពាន់​លាន​ដុល្លារ៖ លោក George Soros​ បាន​ជាប់​ចំណាត់​ថ្នាក់​ទី ២៩ ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​​​​ដែល​មាន​ទ្រព្យសម្បត្តិ​​​ប្រមាណ ២៥,២ ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​ ​។ នេះ​បើ​យោង​តាម​របាយការណ៍​ធ្វើ​ឡើង​ដោយ​ទស្សនាវដ្ដី Forbes។ ទ្រព្យសម្បតិ្ត​ដ៏​​ច្រើន​នេះ​បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​​អាមេរិក​ដើម​កំណើត​ហុងគ្រី​រូប​នេះ​បរិច្ចាគ​ប្រាក់​ប្រមាណ ៨,៥ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៥ ​សម្រាប់​សកម្មភាព​មនុស្សធម៌​នៅ​ជុំវិញ​ពិភពលោក​តាម​រយៈ​អង្គការ​នានា​លើ​វិស័យ អប់រំ សុខាភិបាល និង សិទ្ធិមនុស្ស។

៤)​ មហាសេដ្ឋីបរិច្ចាគ​ប្រាក់ ៨ ពាន់​លាន​ដុល្លារ៖ ​ជា​ប្រធានក្រុមហ៊ុន​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ឥណ្ឌា និង​ជា​ក្រុមហ៊ុន​ IT Wipro លោក​បាន​បង្កើត​មូលនិធិ​ Azim Premji ​ដែល​ផ្ដោត​ទៅ​លើ​ការ​​កែ​លម្អ​គុណភាព​ និង​សមភាព​​គុណភាព​អប់រំ​នៅ​តាម​សាលា​នៅ​ប្រទេស​​ឥណ្ឌា។ មហាសេដ្ឋី​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​សរុប​​ប្រហែល ១៩​ពាន់​លាន​ដុល្លារ​ ឈរ​នៅ​ចំណាត់​ទី៧២ ពិភពលោក ហើយ​លោក​បាន​បរិច្ចាគ​ថវិកា​ប្រមាណ​ជាង ៨​ពាន់​លាន​ដុល្លារ​លើ​កិច្ចការ​មនុស្សធម៌។

៥)​ មហាសេដ្ឋី Charles Francis Feeney បរិច្ចាគ​ប្រាក់ ៦,៣ ពាន់​លាន​ដុល្លារ៖ លោក​បាន​បង្កើត​មូលនិធិ​ Atlantic ដែល​ផ្ដោត​ទៅ​លើ​​ការ​គាំទ្រ​​វិស័យ​អប់រំ វិទ្យាសាស្ត្រ​ ​សុខាភិបាល និង​គម្រោង​សង្គម​នៅ​ប្រទេស​អូស្ត្រាលី ប៊ឺមូដា ​និង​អៀរឡង់​ខាង​ជើង។​ ​​​​លោក​បាន​បរិច្ចាគ​ស្ទើរ​តែ​ទាំង​អស់​នៃ​ទ្រព្យ​សម្បត្តិ​របស់​លោក។ ប្រភព​មួយ​ចំនួន​បាន​រាយការណ៍​ថា​ លោក​មាន​ទ្រព្យ​សម្បត្តិ​សុទ្ធ​មិន​ដល់​ ២​លាន​ដុល្លារ​ផង​នា​ពេល​បច្ចុប្បន្ន។

៦)​ មហាសេដ្ឋី Sulaiman bin Abdul Aziz Al Rajhi បរិច្ចាគ​ប្រាក់ 590 លាន​ដុល្លារ៖ ជា​សហប្រធាន​ធនាគារ​ Al Rajhi មហាសេដ្ឋី​រូប​នេះ​​បាន​​បង្កើត​មូលនិធិ Sulaiman bin Abdul Aziz Al Rajhi ​ដែល​ផ្ដោត​ទៅ​លើ​​ការ​គាំទ្រ​​វិស័យ​អប់រំ វិទ្យាសាស្ត្រ​ ​សុខាភិបាល  សាសនា និង​គម្រោង​សង្គម​នៅ​​អារ៉ាប៊ី​សាអូឌីត។​ ​​​​លោក​បាន​បរិច្ចាគ​​ថវិកា​ជាង ៥៩០​លាន​ដុល្លារ​ក្នុង​គម្រោង​មនុស្ស​ធម៌ ហើយ​កាល​ពី​ឆ្នាំ​២០១៥ លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៥,៧​ពាន់​លាន​ដុល្លារ។

៧) មហាសេដ្ឋី Gordon Moore បរិច្ចាគ​ប្រាក់ ៦.៥ ពាន់​លាន​ដុល្លារ៖ ទោះបី​ជា​លោក​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ១៩០ ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​ទស្សនាវដ្ដី Forbes ។ ​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៥ ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន ​មហាសេដ្ឋី​អាមេរិក​ដែល​​ជា​ស្ថាបនិក​ក្រុមហ៊ុន Intel Corp រូប​នេះ​​ត្រូវ​បាន​ប្រភព​មួយ​ចំនួន​រាយការណ៍​ថា​ បាន​​បរិច្ចាគ​ប្រាក់​​ប្រហែល​​​ ៦,៥ ពាន់​លាន​ដុល្លារ​ដល់​សកម្មភាព​មនុស្សធម៌​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ។

៨) មហាសេដ្ឋី Carlos Slim បរិច្ចាគ​ប្រាក់ ៤ ពាន់​​លាន​ដុល្លារ៖ ជាប់​ចំណាត់​ថ្នាក់​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី ៦ នៅ​លើ​ពិភពលោក លោកCarlos Slim ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​៨ ជា​មហាសេដ្ឋី​ដែល​​បាន​បរិច្ចាគ​ប្រាក់​ដល់​សកម្មភាព​មនុស្សធម៌​ច្រើន​ជាងគេ​​គឺ​ប្រមាណ ៤ ពាន់​លាន​ដុល្លារ​កាល​​គិត​ត្រឹម​ឆ្នាំ២០១៥​។ គេ​បាន​វាយតម្លៃ​ថា មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន Telecom Mogul ជនជាតិ​មិកស៊ិក​រូប​នេះ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧០ពាន់​លាន​​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​នេះ ហើយ​មូលនិធិ​របស់​លោក​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​នៅ​លើ​ទឹកដី​កំណើត​របស់​លោក​។

៩) មហាសេដ្ឋី Eli Broad បរិច្ចាគ​ប្រាក់ ៣,៣ ពាន់​​លាន​ដុល្លារ៖ លោក Eli Broad ជា​មហាសេដ្ឋី​អាមេរិក​មួយ​ទៀត​ដែល​បាន​​បរិច្ចាគ​ប្រាក់​ច្រើន​ជាង​គេ​​លំដាប់​ទី​៩ សម្រាប់​​សកម្មភាព​មនុស្ស​ធម៌​ជា​ពិសេស​លើ​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កោសិកា​ស្បែក​អាមេរិក​ USC។ ​ស្ថាបនិក​ក្រុមហ៊ុន Sun America Incនិង KB Home រូប​នេះ​បាន​ចំណាយ​ប្រាក់​​​ប្រមាណ ​៣,៣ ពាន់​លាន​ដុល្លារ​​​​គិត​ត្រឹម​ឆ្នាំ ២០១៥ កន្លង​ទៅ​ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​នេះ លោក​បាន​ជាប់​ចំណាត់​ថ្នាក់ ទី​ ១៧៤ ជា​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៣ ពាន់​លាន​ដុល្លារ។

១០) មហាសេដ្ឋី George Kaiser បរិច្ចាគ​ប្រាក់ ៣,៣ ពាន់​​លាន​ដុល្លារ៖ លោក George Kaiser ​បាន​បរិច្ចាគ​ប្រាក់​ ៣,៣ ពាន់​​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ២០១៥ កន្លង​ទៅ​សម្រាប់​​សកម្មភាព​មនុស្ស​ធម៌​មួយ​​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​នៅ​រដ្ឋ Oklahoma តាម​រយៈ​មូលនិធិ George Kaiser Family Foundation របស់​លោក​ផ្ទាល់​។ យោង​តាម​ទស្សនាវដ្ដី Forbes មហាសេដ្ឋី​រូប​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​១៧០ ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​ដែល​មាន​​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៣ ពាន់​​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​។​

១១) មហាសេដ្ឋី បរិច្ចាគ​ប្រាក់ ២,៨ ពាន់​​លាន​ដុល្លារ៖ ជា​មហាសេដ្ឋី​អាមេរិក​ជាប់​ចំណាត់​ថ្នាក់​ទី​​១០ ​ និង ជា​អតីត​អភិបាល​ក្រុង​ញីវយ៉ក លោក Michael Bloomberg បាន​បរិច្ចាគ​ប្រាក់​​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​ដូចជា​វិស័យ​សុខាភិបាល សិទ្ធិមនុស្ស ការ​អប់រំ​​ជា​ដើម​​ប្រមាណ ២,៨ ពាន់​​លាន​ដុល្លារ​​គិត​ត្រឹម​ឆ្នាំ ២០១៣ កន្លង​ទៅ។ ជា​ប្រធាន​ក្រុមហ៊ុន​​បណ្ដាញ​គេហទំព័រ​សេដ្ឋកិច្ច​ល្បីល្បាញ​ Bloomberg.com ​មហាសេដ្ឋី​រូប​នេះ​​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤៤,៦ ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន៕​

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930