អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទាំងនេះគឺជាវិធី ៣យ៉ាងដែលភ្នែករបស់​អ្នកគួរទទួលបានការថែទាំ

ទាំងនេះគឺជាវិធី ៣យ៉ាងដែលភ្នែករបស់​អ្នកគួរទទួលបានការថែទាំ

បញ្ហា​ភ្នែក​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ចម្បង​មួយ​ដែល​មនុស្ស​ទូទាំង​សកលលោក​មិន​ថា​ចាស់​ឬ​ក្មេង​នោះ​ទេ សុទ្ធតែ​កំពុង​រស់នៅ​ជាមួយ​វា​ទាំងអស់។ ដូច្នេះ​ដោយ​ដឹង​នូវ​វិធី​ថែទាំ​ភ្នែក​៣យ៉ាង​ខាងក្រោម​នេះ នោះ​អ្នក​នឹង​អាច​ថែទាំ​ភ្នែក​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​បាន៖

១) អាហារ​ដែល​មាន​សុខភាព​ល្អ៖ តើ​អាហារ​អ្វីខ្លះ​ដែល​ជំនួយ​ដល់​សុខភាព​ភ្នែក​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ​បាន ? ជីវជាតិ​បំប៉ន​ដូចជា​អូមេហ្កា​៣ វីតាមីនA វីតាមីនLutein អាស៊ីដ​ខ្លាញ់​ល្អ ជាតិ​ស័ង្កសី វីតាមីនCនិងE ទាំងនេះ​សុទ្ធតែ​ជួយ​គាំទ្រ​ដល់​ភ្នែក​របស់​អ្នក​ឲ្យ​ដំណើរការ​មុខងារ​របស់​វា​បាន​ល្អ​ប្រសើរ និង​ជួយ​ទប់ស្កាត់​ភ្នែក​របស់​អ្នក​ពី​ការ​កកើត​ឡើង​នូវ​ជំងឺ​ភ្នែក​ឡើង​បាយ និង​ការ​ចុះ​ខ្សោយ​នៃ​ចក្ខុប្រសាទ​ផង​ដែរ។ ជីវជាតិ​បំប៉ន​ទាំងនោះ​អាច​រក​បាន​នៅ​ក្នុង​អាហារ​ដូចជា ពពួក​បន្លែ​បៃតង សាច់ត្រី​ដូចជា ត្រី​សាលមន ត្រី​ធូណា ស៊ុត គ្រាប់ធញ្ញជាតិ និង​ផ្លែ​ក្រូច​ជាដើម។

បានអានឬនៅ ? តើគួរទទួលទានអាហារអ្វី ដើម្បីជំនួយដល់ភ្នែករបស់​អ្នកមានភាពល្អប្រសើរ?

២) សម្រាក​ភ្នែក​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់៖ បើ​អ្នក​ឧស្សាហ៍​ប្រើប្រាស់​ភ្នែក​ដើម្បី​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​ឬ​អាន​សៀវភៅ នោះ​អ្នក​គួរតែ​សម្រាក​ភ្នែក​របស់​អ្នក​ឲ្យ​បាន​យ៉ាងហោចណាស់​ជា​រៀងរាល់​២០​នាទី​ម្ដង ហើយ​ក្រោក​ឈរ​ដើរ​ចេញ​ទៅ​ក្រៅ​ក្នុង​រយៈពេល​២​ម៉ោង​ម្ដង។ ជា​ការ​ល្អ​ណាស់​បើ​សិន​ជា​អ្នក​អាច​ទិញ​កូន​រុក្ខជាតិ​ដែល​អាច​ដាក់​តាំង​នៅ​លើ​តុ​ធ្វើការ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​សម្លឹង​មើល​វា​នៅ​ពេល​ត្រូវការ​សម្រាក​ភ្នែក​ម្ដងៗ នោះ​វា​ក៏​ជួយ​សម្រាល​ភ្នែក​របស់​អ្នក​មិន​ឲ្យ​មាន​សម្ពាធ​ពេក​នោះ​ដែរ។

៣) គួរ​ជួប​គ្រូពេទ្យ​ភ្នែក​ឲ្យ​បាន​ជាប់លាប់៖ កិច្ចការ​នេះ​ក៏​ជា​រឿង​ចាំបាច់​មួយ​ទៀត​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ថែទាំ​សុខភាព​ភ្នែក​របស់​អ្នក​ដែរ ហើយ​ការ​ទៅ​ជួប​គ្រូពេទ្យ​នេះ​ក៏​អាច​ផ្ដល់​សញ្ញា​ដល់​អ្នក​បាន​ទាន់​ពេលវេលា​នៅ​ក្នុង​ករណី​ដែល​ភ្នែក​របស់​អ្នក​មាន​បញ្ហា​ផ្សេងៗ។ សញ្ញា​ដែល​ប្រាប់​ថា​អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ពិនិត្យ មាន​ដូចជា​ព្រិល​ភ្នែក ពិបាក​ក្នុង​ការ​សម្លឹង​មើល​វត្ថុ​ផ្សេងៗ​នៅ​ពេល​យប់ ពិបាក​នៅ​ក្នុង​ការ​សម្លឹង​មើល​សៀវភៅ​ឬ​អេក្រង់​កុំព្យូទ័រ មាន​ភាព​តានតឹង​រង​សម្ពាធ​នៅ​ក្នុង​ភ្នែក និង​មាន​អាការ​ឈឺក្បាល​នៅ​ពេល​ប្រឹង​សម្លឹង​មើល៕

សូមអាន៖ តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ទៅលើ​ភ្នែក​របស់​អ្នក ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​វា​បាន?

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031