អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​មូលហេតុ​សំខាន់ៗ​៥​​យ៉ាង ​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​គ្មាន​ភាព​ទាក់ទាញ​​​ពី​​មនុស្ស​ជុំវិញ​ខ្លួន​!​

​មូលហេតុ​សំខាន់ៗ​៥​​យ៉ាង ​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​គ្មាន​ភាព​ទាក់ទាញ​​​ពី​​មនុស្ស​ជុំវិញ​ខ្លួន​!​

​មូលហេតុ​សំខាន់ៗ​៥​​យ៉ាង ​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​គ្មាន​ភាព​ទាក់ទាញ​​​ពី​​មនុស្ស​ជុំវិញ​ខ្លួន​!​

ប្រ​ភព៖​​ www.lifehack.org

ភាព​ទាក់ទង​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ក្នុង​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​។ ​ប្រសិនបើ​អ្នក​មាន​បញ្ហា​​មិន​សូវ​មាន​ភាព​ទាក់ទាញ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​ចំណុច​ទាំង​នេះ​អាច​ជា​មូលហេតុ​៖​
១) ​ផ្ដល់​តម្លៃ​តែ​រូបរាង​ខាង​ក្រៅ ​​មិនសូវ​​ខ្វល់​អំពី​តម្លៃ​ខាង​ក្នុង​៖​ ​​​​​តម្លៃ​របស់​មនុស្ស​សំខាន់​បំផុត​គឺ​នៅ​ខាង​ក្នុង​ ​​មិនមែន​រូបរាង ​និង សំលៀកបំពាក់​ខាងក្រៅ​នោះ​ទេ ​ព្រោះ​វា​សុទ្ធតែ​អាច​តុបតែង ​និង​ ​បន្លំ​ភ្នែក​បាន​ទាំង​អស់​។​ ​ដូច្នេះ​​ហើយ ​បើ​អ្នក​​មិន​សូវ​ព្យាយាម​សម្លឹង​មើល​អ្វី​​គុណ​តម្លៃ​ខាងក្នុង​របស់​មនុស្ស​ទេ ​នោះ​អ្នកដទៃ​ក៏​មិន​​សូវ​ជា​ ​ចាប់អារម្មណ៍​ជា​មួយ​អ្នក​ខ្លាំង​នោះ​ដែរ ​​ឬ ​អាច​ចាប់អារម្មណ៍​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។
២) ​​​មាន​អត្តចរិត​​ចង់​ឈ្នះ​គ្រប់​ពេល​៖ ​មនុស្ស​ដែល​ចង់​តែ​យក​ឈ្នះ​គេ​គ្រប់​ពេល​ មិន​អាច​ចាត់​ទុក​ជា​មនុស្ស​ដែល​គួរ​យក​គំរូ​តាម​នោះ​ទេ​ ព្រោះ​​​ពួកគេ​ពេល​ខ្លះ​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ពាក្យ​ថា ឈ្នះ​ទោះ​បី​ជា​​ប្រើ​​វិធី​​មិន​ល្អ​​ក្ដី​​។​ ដូច្នេះ​ហើយ ​មនុស្ស​ដែល​មាន អត្តចរិត​បែបនេះ ​មិន​សូវ​មាន​គេ​ពេញ​ចិត្ត​ច្រើន​នោះ​ទេ​។
៣) ​មិន​​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ​ហើយ​ពឹង​តែ​គេ​៖ ​​ទំនាក់ទំនង​ល្អ ​កើត​ឡើង​លុះ​ត្រា​តែ​ភាគី​ទាំង​សងខាង​ ​អាច​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ​នៅ​ពេល​គ្រា​ចាំបាច់​ ​ប៉ុន្តែ​បើ​អ្នក​មិន​ដែល​ជួយ​គេ​សោះ​​ ​ហើយ​ពឹង​គេ​គ្មាន​ថ្ងៃ​សម្រាក​ ​នោះ​គ្មាន​នរណា​ចង់​​រាប់អាន​ជា​មួយ​អ្នក​យូរអង្វែង​បាន​ឡើយ​។ ​លើស​ពី​នេះ​ទៀត ​អ្នក​ផ្សេងៗ​ក៏​មិន​ចង់​ ​សាង​ទំនាក់​ទំនង​អ្វី​ជា​មួយ​អ្នក​ដែរ​។
៤) ខ្វល់​តែ​ពី​អារម្មណ៍​ខ្លួន​ឯង​៖ ​មនុស្ស​ដែល​ខ្វល់​តែ​ពី​អារម្មណ៍​ខ្លួន​ឯង ​គឺ​ងាយ​នឹង​បង្ក​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដល់​មនុស្ស​ជុំវិញ​ខ្លួន​។ ​​មនុស្ស​ប្រភេទ​នេះ ក៏​មិន​​សូវ​មាន​គេ​ចង់​សាង​ទំនាក់ទំនង​អ្វី​ជិត​ស្និត​នោះ​ដែរ​។
៥) ​ចូលចិត្ត​គិត​អ្វី​ក្នុង​ផ្លូវ​មិន​ល្អ​៖ ​ការ​គិត​អវិជ្ជមាន​ច្រើន​ពេក​ វា​មិន​បាន​ជួយ​អ្វី​នោះ​ទេ ​តែ​វា​កាន់​តែ​នាំ​ឲ្យ​រឿង​អាក្រក់​កើត​ឡើង​កាន់​តែ​ច្រើន​ថែម​ទៀត​។ ​ដូច្នេះ​ហើយ ​​​អ្នកដទៃ​ក៏​មិន​ចង់​នៅ​ជា​មួយ​មនុស្ស​ដែល​គិត​តែ​រឿង​មិន​ល្អ​នោះ​ដែរ៕
​​ដោយ​៖ ​រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930