អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណីអាហារ ៤ប្រភេទដែលអាចមានប្រយោជន៍សម្រាប់បង្កើនថាមពលខួរក្បាល និងការចងចាំរបស់អ្នក

ចំណីអាហារ ៤ប្រភេទដែលអាចមានប្រយោជន៍សម្រាប់បង្កើនថាមពលខួរក្បាល និងការចងចាំរបស់អ្នក

ដើម្បី​ឲ្យ​ខួរក្បាល​របស់​អ្នក​មាន​ថាមពល និង​អាច​ផ្ចង់​ស្មារតី​ធ្វើ​កិច្ចការ​អ្វីមួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន នោះ​អាហារ​ដែល​អ្នក​បរិភោគ​ប្រចាំ​ថ្ងៃ​ក៏​បាន​ចូលរួម​ចំណែក​សំខាន់​នៅ​ក្នុង​កិច្ចការ​នេះ​សម្រាប់​ខួរក្បាល​អ្នក​ដែរ។ ខាងក្រោម​នេះ​នឹង​រៀបរាប់​អំពី​ចំណី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​សម្រាប់​បង្កើន​ថាមពល​ខួរក្បាល​និង​ការ​ចងចាំ​របស់​អ្នក៖

១) គ្រាប់​ល្ពៅ៖ គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​មាន​សមត្ថភាព​ជួយ​ការពារ​ខួរក្បាល​និង​រាងកាយ​របស់​អ្នក​ពី​ពពួក​រ៉ាឌីកាល់​សេរី ហើយ​វា​ក៏​ជា​ប្រភព​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ឲ្យ​អ្នក​ទទួល​បាន​នូវ​ជាតិ​ម៉ាញេស្យូម ស័ង្កសី ទង់ដែង និង​ជាតិ​ដែក​ផង​ដែរ។ ជីវជាតិ​បំប៉ន​ទាំងនេះ​សុទ្ធតែ​ជួយ​ដល់​ការ​ចងចាំ​របស់​អ្នក និង​ជួយ​ទប់ស្កាត់​ជំងឺ​ទាំងឡាយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​និង​ដំណើរការ​របស់​វា។

បានអានឬនៅ ? តើអាហារអ្វីខ្លះដែលមិនល្អសម្រាប់ខួរក្បាលរបស់អ្នកទាល់តែ​សោះ?

២) រមៀត៖ រមៀត​តែងតែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​គ្រឿងផ្សំ​សម្រាប់​មុខ​ម្ហូប​សម្ល​ការី។ ប៉ុន្តែ គ្រឿង​ទេស​នេះ​ក៏​មាន​អត្ថប្រយោជន៍​ផង​ដែរ​សម្រាប់​ខួរក្បាល​របស់​អ្នក ហើយ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​អាច​ជួយ​បង្កើន​សមត្ថភាព​ចងចាំ​របស់​អ្នក​ផង​ដែរ។

៣) សាច់​ត្រី៖ សាច់​ត្រី​គឺជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្កា៣។ ខួរក្បាល​របស់​អ្នក​ត្រូវការ​វា​ដើម្បី​ផលិត​កោសិកា​ប្រសាទ​ថ្មីៗ ហើយ​អាស៊ីដ​ខ្លាញ់​ទាំងនេះ​ក៏​មាន​ប្រយោជន៍​ដល់​ការ​រៀន​សូត្រ​និង​ការ​ចងចាំ​របស់​អ្នក​ដែរ។ មិនត្រឹមតែ​ចំពោះ​ខួរក្បាល​ប៉ុណ្ណោះ​ទេ តែ​ការ​ទទួលទាន​សាច់​ត្រី​ក៏​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​ទៀត​ចំពោះ​រាងកាយ​របស់​អ្នក​ទាំងមូល។

៤) ផ្លែ​ក្រូច៖ វីតាមីនC​ដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូច អាច​ជួយ​ការពារ​កោសិកា​ខួរក្បាល​របស់​អ្នក​ពី​ការ​ខូចខាត និង​ជួយ​ថែទាំ​សុខភាព​របស់​ខួរក្បាល។ ក្រៅ​ពី​ផ្លែ​ក្រូច អ្នក​ក៏​អាច​ទទួល​បាន​វីតាមីន​នេះ​ពី​ផ្លែ​ប៉េងប៉ោះ ស្ត្រប៊ឺរី ត្របែក គីវី និង​ម្ទេស​ប្លោក​ជាដើម​បាន៕

ដោយ៖​ ស្រីពៅ

អត្ថបទទាក់ទង៖ គុណសម្បត្តិ​នៃ​ការហាត់ប្រាណ ទៅលើដំណើរការណ៍​អភិវឌ្ឍ​ ខួរក្បាល​​មនុស្ស​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930