អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តោះ​ស្វែង​យល់​ពី​ប្រភេទ​ ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ

តោះ​ស្វែង​យល់​ពី​ប្រភេទ​ ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ

 ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គល​ពីរ​នាក់ ឬ​ច្រើន ដាក់​រួមគ្នា​នូវ​ទ្រព្យសម្បត្តិ ចំណេះដឹង ឬ​សកម្មភាព​របស់​បុគ្គល​ទាំងនោះ ដើម្បី​ប្រកប​ពាណិជ្ជកិច្ច​រួម​ក្នុង​គោលបំណង​រកប្រាក់​ចំណេញ​។ តាមរយៈ​នេះ យើង​អាច​យល់បាន​ថា ដើមទុន​របស់​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​អាចជា ទ្រព្យសម្បតិ្ត ឬ ចំណេះដឹង ឬ សកម្មភាព ឬ​ទាំងអស់​។

​ជាការ​ពិតណាស់ ពាក្យ​ថា “​ទ្រព្យសម្បត្តិ​”​ត្រង់នេះ​សំដៅ​ដល់​ភាគទុន​ជា​សាច់ប្រាក់ ឬ​/​និង ជាវ​ត្ថុ​។ ការដាក់​ភាគទុន ជាវ​ត្ថុ ចាំបាច់​ត្រូវមាន​ការវាយតម្លៃ​ជា​សាច់ប្រាក់ ហើយ​ការវាយតម្លៃ​នោះ ត្រូវតែមាន​ការទទួល​ស្គាល់​ពី​សហកម្ម សិទ្ធិករ​ទូទៅ​ទាំងអស់​។ លើសពីនេះទៅទៀត ក្នុងករណី​ដែល​សហកម្មសិទ្ធិករ​ទូ​ទៅណា​ម្នាក់​បានដាក់​ភាគទុន​ជាវ​ត្ថុ នោះ​សហកម្មសិទ្ធិករ​ទូទៅ​នោះ ត្រូវធ្វើ​ការផ្ទេរសិទ្ធិ​ពី​ម្ចាស់ ឬ​ពី​សិទ្ធិ​ដែល​ខ្លួន​មាន​លើ​វត្ថុ​នោះ ទៅ​ដាក់​ជា​ទ្រព្យ​របស់ ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​។

ដោយឡែក ចំពោះ​សហកម្មសិទ្ធិករ​ទូទៅ​ណា​ម្នាក់​បានដាក់​ភាគទុន​ជា​ចំណេះដឹង ឬ​សកម្មភាព នោះ​សហកម្មសិទ្ធិ ករ​ទូ​ទៅនោះ​ត្រូវ​ជាប់​កាតព្វកិច្ច​រហូត ដរាបណា​បុគ្គល​នោះ​នៅតែ​ជា​សហកម្មសិទ្ធិករ​ទូទៅ​។ ត្រង់នេះ​បានន័យថា សហកម្ម​ករ​សិទ្ធិករ​ទូទៅ​នោះ​នឹង​រួច​ផុតពី​កាតព្វកិច្ច នៅពេលដែល​សហកម្មសិទ្ធិ​ករ​ទូទៅ​នោះ​លែង​ក្លាយជា​សហ កម្មសិទ្ធិករ​ទូទៅ​រប​ស់​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​។ បន្ថែម​លើ​នេះ​ទៅទៀត កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ សៀវភៅបញ្ជី និង កំណត់ហេតុ​របស់​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់ ក្នុងករណី​នៃ​ការ ដាក់​ភាគទុន​ជា​ចំណេះដឹង ជា​សេវា ឬ​ជា​សកម្មភាព​។

​ជាការ​ពិតណាស់ ត្បិត​ថា​ដើមទុន​អាច​ត្រូវបាន​បង្កើតឡើង​ដោយ​ភាគទុន​ជា​សាច់ប្រាក់ ឬ​ជាវ​ត្ថុ ក៏ប៉ុន្តែ​ដើម ទុន​ចុះបញ្ជី​របស់​ក្រុមហ៊ុន​ត្រូវតែ​គណនា​ជា​សាច់ប្រាក់​។ លើសពីនេះទៅទៀត ការ​គណនា​ដើមទុន​របស់​ក្រុមហ៊ុន សហកម្មសិទ្ធិ​ទូទៅ មិនត្រូវ​រាប់បញ្ចូល​នូវ​ភាគទុន​ជា​ចំណេះដឹង ជា​សេវា ឬ​ជា​សកម្មភាព​ឡើយ​។ ដើមទុន​របស់ ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ ត្រូវ​គណនា​ជា​រូបិយវត្ថុ​ជាតិ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31