អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទាំងនេះជាលក្ខណៈ ៥យ៉ាង ដែលបង្ហាញថាប្រេងដូងមានប្រយោជន៍សម្រាប់សុខភាព

ទាំងនេះជាលក្ខណៈ ៥យ៉ាង ដែលបង្ហាញថាប្រេងដូងមានប្រយោជន៍សម្រាប់សុខភាព

ប្រ​ភព៖​​ pixabay.com

១) ប្រេងដូង​ផ្សំ​ឡើង​ពី​អាស៊ីដ​ឡូរិក ដែល​អាស៊ីដ​នេះ​អាច​សម្លាប់​បាក់តេរី​ទាំងឡាយ​ដែល​អាច​បង្ក​ជំងឺ​ដល់​អ្នក​បាន។

២) ប្រេងដូង​ផ្សំ​ឡើង​ពី​អាស៊ីដ​ខ្លាញ់​ឆ្អែត​តាម​បែប​ធម្មជាតិ ដែល​អាច​ទៅ​បង្កើន​កូឡេស្តេរ៉ុល​ល្អ​ក្នុង​រាងកាយ និង​អាច​ប្ដូរ​កូឡេស្តេរ៉ុល​ដែល​មិន​ល្អ​ទៅ​ជា​ទម្រង់​ផ្សេង​ដែល​មាន​លក្ខណៈ​គ្រោះថ្នាក់​ទាប​ជាង​មុន។

សូមអាន៖ ហេតុអ្វីទទួលទានទឹកដូងល្អសម្រាប់សុខភាពរបស់អ្នក?

៣) វា​ក៏​អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​ជួយ​ការពារ​សក់​ពី​ការ​ខូចខាត។

៤) គេ​បាន​រក​ឃើញ​ថា ក្នុង​ផ្នែក​មួយ​ចំនួន​នៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស​ដែល​មាន​ជំងឺ​វង្វេង​ភ្លេចភ្លាំង មាន​ការ​ចុះ​អន់ថយ​នូវ​សមត្ថភាព​របស់​វា​នៅ​ក្នុង​ការ​ប្រើប្រាស់​គ្លុយកូស​សម្រាប់​ប្រើ​ជា​ថាមពល។ ថាមពល​នៅ​ក្នុង​ប្រេងដូង​អាច​ផ្ដល់​ជា​ថាមពល​សម្រាប់​កោសិកា​ខួរក្បាល​ដែល​ដំណើរការ​មិន​ប្រក្រតី​នេះ ហើយ​អាច​កាត់បន្ថយ​បញ្ហា​វង្វេង​ភ្លេចភ្លាំង​នេះ​បាន។

៥) ប្រេងដូង​មាន​ជាតិ​កាបូអ៊ីដ្រាត​ក្នុង​កម្រិត​ទាប​និង​អាស៊ីដ​ខ្លាញ់​ក្នុង​កម្រិត​ខ្ពស់ លក្ខណៈ​ទាំងពីរ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ធ្វើ​ជា​ថ្នាំ​ទប់ទល់​នឹង​ជំងឺ​ប្រកាច់​របស់​ក្មេង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ តើការទទួលទានអាហារផ្អែមច្រើន មានផលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណាខ្លះ ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930