អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទីក្រុង ២ក្នុងប្រទេសចិនមានផ្ទុកកម្រិតខ្យល់កខ្វក់ធ្ងន់ធ្ងរជាងគេ

ទីក្រុង ២ក្នុងប្រទេសចិនមានផ្ទុកកម្រិតខ្យល់កខ្វក់ធ្ងន់ធ្ងរជាងគេ

ប្រ​ភព៖​​ pixabay.com

អ្នកវិទ្យាសាស្រ្តនៅ Berkeley Earth អង្គការសិក្សាស្រាវជ្រាវមិនរកប្រាក់ចំណូលដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វញ៉ា បានធ្វើការប្រៀបធៀបកម្រិតខ្យល់កខ្វក់ក្នុងទីក្រុងធំៗមួយចំនួនទៅនឹងផលប៉ះពាល់នៃផ្សែងបារី។ ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះបានរកឃើញថា គុណភាពនៃខ្យល់ក្នុងទីក្រុងធំៗមួយចំនួនគឺសមមូលទៅនឹង​ការជក់បារីបីកញ្ចប់ក្នុងមួយថ្ងៃ។

ខ្យល់កខ្វក់មានសារធាតុល្អិតៗឆ្មារៗ ដែលមានអង្កត់ផ្ចិតប្រវែង ២,៥មីក្រុង ដែលយើងមិនអាចមើលនឹងភ្នែកទទេបាន ហើយសារធាតុល្អិតៗឆ្មារៗនេះរសាត់ក្នុងបរិយាកាសហើយចូលទៅក្នុងសួត ដែលបង្កជាជំងឺផ្សេងៗមានជាអាទិ៍ ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកសួត និងជំងឺហឺតជាដើម។

កម្រិតនៃសារធាតុល្អិតឆ្មារៗក្នុងខ្យល់ត្រូវគេគិតជាមីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3)។ កម្រិតខ្យល់កខ្វក់ ២២ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) គឺស្មើនឹងការជក់បារីមួយដើម។

ក្នុងឆ្នាំ ២០១៥ ទីក្រុងសឹនយ៉ាង (Shenyang) ប្រទេសចិនមានកម្រិតខ្យល់កខ្វក់ប្រមាណ ១៤០០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) ដែលស្មើនឹងបារី ៦៣ដើម។ ចំណែកឯ ទីក្រុងប៉េកាំងវិញ កម្រិតខ្យល់កខ្វក់ក្នុងបរិយាកាសស្មើនឹងបារី ២៥ដើម ដែលចំនួននេះស្មើនឹងទីក្រុងញូដេលី ប្រទេសឥណ្ឌា។ ដោយឡែក បើក្រឡេកទៅទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក កម្រិតខ្យល់កខ្វក់ក្នុងបរិយាកាសស្មើនឹងបារី ៦.៥ដើម ខណៈទីក្រុងប៉ារីស ប្រទេសបារាំង មានកម្រិតខ្យល់កខ្វក់ស្មើនឹងបារីតែ ៦ដើមប៉ុណ្ណោះ។

អង្កការសុខភាពពិភពលោក (World Health Organization) បានប្រកាសថា មានមនុស្ស ៣លាននាក់ស្លាប់ជារៀងរាល់ថ្ងៃដោយសារតែខ្យល់កខ្វក់ក្នុងបរិយាកាស។ បើយោងតាមអង្គការសុខភាពពិភពលោក ដើម្បីរក្សាសុខភាពពីគ្រោះថ្នាក់បង្កឡើងដោយខ្យល់កខ្វក់ ទីក្រុងនីមួយៗត្រូវកំណត់សារធាតុល្អិតឆ្មារៗត្រឹម ១០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់៕

ចុចអាន៖ ​ចិន​នៅ​តែ​ឈរ​លេខ​ ២ខាង​ចំណាយ​លើ​វិស័យការពារជាតិ​ឆ្នាំ២០១៧ តែ​នៅ​តែ​តិច​ជាង​អាមេរិកជិត ៣​ដង

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031