អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > បើ​ចង់​ឲ្យ​កូន​ជោគជ័យ​នា​ថ្ងៃ​អនាគត ត្រូវ​ចិញ្ចឹម​កូន​តាម​របៀប​ទំនើប ៥យ៉ាង​ខាង​ក្រោមនេះ

បើ​ចង់​ឲ្យ​កូន​ជោគជ័យ​នា​ថ្ងៃ​អនាគត ត្រូវ​ចិញ្ចឹម​កូន​តាម​របៀប​ទំនើប ៥យ៉ាង​ខាង​ក្រោមនេះ

ប្រ​ភព៖​​ pexel.com

ឪពុក​ម្ដាយ​គ្រប់​រូប​ អ្នក​ណា​ថា​ មិន​ចង់​ឲ្យ​កូន​របស់​ខ្លួន​ឯង​​ជោគជ័យ​នោះ​? ភាព​ជោគជ័យ​របស់​កូន​គឺ​ជា​ក្តី​បំណង​ដ៏​ធំ​មួយ​របស់​ឪពុក​ម្ដាយ​គ្រប់​រូប។ យ៉ាង​ណា​មិញ មិន​ថា​​​អ្នក​​តឹង​រឹង​យ៉ាង​ណា​នោះ​ទេ ​ប្រសិនបើ​​អ្នក​ចិញ្ចឹម​​កូន​ និង​​មិន​បាន​លើក​ទឹក​ចិត្ត​ត្រឹមត្រូវ កូន​របស់​អ្នក​ច្បាស់​ជា​ខូត​ជា​​មិន​ខាន។ ខាង​ក្រោម​នេះ​ ជា​របៀប​ចិញ្ចឹម​កូន​តាម​បែប​សម័យ​ថ្មី​ ​ប្រសិន​អ្នក​ចង់​​ឱ្យ​កូន​របស់​អ្នក​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​និង​ជោគជ័យ​នា​ថ្ងៃ​អនាគត៖

១) ​ឪពុកម្ដាយ​ដែល​បង្ហាញ​សិទ្ធិ​​ តែ​​មិន​ប្រើប្រាស់​សិទ្ធិ​​អំណាច​នោះ​ទេ ( Be Authoritative ) ៖ ឪពុក​ម្ដាយ​គួរ​បង្ហាញ​ក្តី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ចិត្ត​ឲ្យ​បាន​ច្រើន​​​ ប៉ុន្តែ​ត្រូវ​មាន​ច្បាប់​​ទម្លាប់ត្រឹម​ត្រូវ​ ​​ប៉ុន្តែ​មិន​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​គាប​សង្កត់​កូនឱ្យ​ធ្វើ​អ្វី​តាម​តែ​យើង​គិត​ និង​ចង់​បាន​រហូត​នោះ​ទេ។

២) ​ កុំ​ខ្វល់​ពី​រឿង​កិច្ចការ​សាលា​៖ ពិន្ទុ​គឺ​សំខាន់​​​មែន​ទែន​ ប៉ុន្តែ​ សម្រាប់​កូន​ក្មេង ឪពុក​ម្ដាយ​គួរ​បង្រៀន​ពួក​គេ​ឲ្យ​មាន​ទំនួល​ខុសត្រូវ​ និង​មាន​របៀបរៀបរយ​​សិន មុន​នឹង​គិត​​ដល់​​ការ​ចង់​បាន​ពិន្ទុ​ច្រើន​តែ​ម្ដង។ នៅ​ពេល​ដែល​ពួក​គេ​មាន​ទម្លាប់​ល្អ មាន​ទំនួល​ខុស​ត្រូវ​ និង​មាន​របៀបរៀបរយ​កិច្ចការ​សាលា​ហើយ​នោះ​ ចាំ​ដល់​ពេល​ដែល​ឪពុក​ម្ដាយ​គិត​គួរ​ពី​កិច្ចការ​សាលា។

៣) លើក​ទឹក​ចិត្ត​កូន​ឲ្យ​ហ៊ាន៖ បើ​ពួក​គេ​អ្វី​ក៏​ខ្លាច ពួក​គេ​នៅ​តែ​ស្ថិត​នៅ​​ស្ថាន​ភាព​ដដែល​ហ្នឹង ដែល​ភាសា​អង់គ្លេស​ហៅ​ថា Comfort Zone។ ដូច្នេះ​ហើយ​ ត្រូវ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ហ៊ាន​សាកល្បង​អ្វី​​ថ្មី​ ពោល​គឺ​ហ៊ាន​ឱ្យ​ពួក​គេ​ដើរ​ចេញ​ពី​ comfort zone។  ​

៤) ចំណេះ​ដឹង​​ហិរញ្ញវត្ថុ៖ ​អ្នក​គួរ​បង្រៀន​ពួក​គេ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​វត្ថុ​និង​សារៈសំខាន់​​នៃ​ការ​សន្សំ​លុយ។ ដូច្នេះ​ហើយ ពេល​ពួក​គេ​ធំ​ឡើយ ពួក​គេ​មិន​​ចាយ​លុយ​ខ្ជះខ្ជាយ​​និង​ចេះ​ថែរក្សា​វត្ថុ​ដែល​ពួក​គេ​មាន​ថែម​ទៀត​ផង។ ជាក់​ស្ដែង លោក​អ្នក​អាច​ចាប់​ផ្ដើមពី​ការ​ទិញ​កូនជ្រូក ដោយ​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​សន្សំលុយ។ ការ​ចេះ​សន្សំ​ពី​តូច​ទៅ នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ទម្លាប់​ដ៏​ល្អ​លើ​ការ​សន្សំ​នេះ​រហូត​ដល់​ធំ។

៥) ឲ្យ​កូន​ធ្វើ​កិច្ច​ការ​ផ្ទះ​៖ ​ កូន​របស់​លោក​អ្នក​នឹង​ត្រូវ​​ចេះ​ធ្វើ​កិច្ចការ​ផ្ទះ ចេះ​ជួយ​សម្រួល​ការងារ​ក្នុង​គ្រួសារ​ ព្រោះ​ថា​ពួក​គេ​ត្រូវ​​មាន​ទំនួល​ខុស​ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន​នា​ពេល​ដែល​ធំ​ឡើង៕

ដោយ៖ អឹុង មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031