អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សំណួរសំខាន់ៗចំនួន ៣ ដែលអ្នកសម្ភាសគួរសួរដើម្បីគាស់រំលងរកបុគ្គលិកដែលមានសក្ដានុពលពិតប្រាកដ

សំណួរសំខាន់ៗចំនួន ៣ ដែលអ្នកសម្ភាសគួរសួរដើម្បីគាស់រំលងរកបុគ្គលិកដែលមានសក្ដានុពលពិតប្រាកដ

ប្រ​ភព៖​​ pixabay.com

១) សូម​ប្រាប់​យើង​អំពី​គោលដៅ​ដែល​អ្នក​ទើប​នឹង​សម្រេច​បាន​ថ្មីៗ​នេះ។ តើ​ការ​គ្រោង​ទុក​ដំបូង​របស់​អ្នក​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច ? តើ​អ្វី​ខ្លះ​ទៅ​ដែល​ដំណើរការ​ដោយ​រលូន​ជាងគេ ?

ក្នុង​ការ​ឆ្លើយតប​នឹង​សំណួរ​នេះ អ្នក​ចូល​មក​សម្ភាស​មួយ​ចំនួន​នឹង​រៀបរាប់​អំពី​គោលដៅ​ទាំងឡាយ ដែល​គេ​ត្រូវ​បាន​ចាត់ចែង​ឲ្យ​ធ្វើ និង​បាន​សម្រេច​ទៅ​ដល់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត។ ប៉ុន្តែ ចំណុច​ដែល​សំខាន់​ជាង​នេះ​ទៀត គឺ​នៅ​ត្រង់​ដែល​អ្នក​ចូល​សម្ភាស​មួយ​ចំនួន​ទៀត​នឹង​រៀបរាប់​អំពី​គោលដៅ​ឬ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ផ្សេងៗ ដែល​ពួកគេ​បាន​ដាក់​កំណត់​ចំពោះ​ខ្លួនឯង​ថា​នឹង​សម្រេច​ឲ្យ​បាន។ អ្នក​ត្រូវ​សង្កេត​មើល​ថា​តើ​បុគ្គល​នេះ​ចេះ​បត់បែន​សម្រប​តាម​ស្ថានការណ៍​យ៉ាង​ដូចម្ដេច​ខ្លះ ដើម្បី​រក្សា​គោលជំហរ​ដែល​គេ​បាន​កំណត់​ឲ្យ​ខ្លួនឯង​នោះ។ បុគ្គលិក​ឆ្នើម​មិន​ត្រឹមតែ​ចេះ​រៀបចំ​ផែនការ​បាន​ល្អ​នោះ​ទេ តែ​គេ​ក៏​ត្រូវ​ចេះ​ឆ្លើយតប​និង​សម្រប​តាម​ស្ថានការណ៍​បាន​ល្អ​ផង​ដែរ។

បានអានឬនៅ ? ដំបូន្មាន​​ដ៏​មាន​តម្លៃ​​អំពី​អាជីព​ការងារ​​ទាំង​ ៥​ពី​ស្ត្រី​ជោគជ័យ​​លើ​​លោក

២) សូម​ប្រាប់​យើង​អំពី​គោលដៅ​ដែល​អ្នក​មិន​ទាន់​អាច​សម្រេច​បាន។ តើ​មាន​អ្វី​កើតឡើង ? តើ​អ្នក​ឆ្លើយតប​នឹង​វា​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្វីៗ​ប្រព្រឹត្ត​ទៅ​ដោយ​ងាយស្រួល អ្នក​នឹង​មិន​អាច​ដឹង​បាន​ទេ​ថា​តើ​បុគ្គល​ម្នាក់​នោះ​មាន​ភាព​រឹងមាំ​ឬ​យ៉ាងណា និង​មាន​ធាតុ​ពិត​ខាងក្នុង​យ៉ាង​ណា​នោះ​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​ដែរ​មនុស្ស​ខ្លះ​តែង​សម្លឹង​មើល​កត្តា​ខាងក្រៅ​ដើម្បី​ទម្លាក់​កំហុស​នៅ​ពេល​អ្វីៗ​មិន​សម​តាម​បំណង​របស់​ខ្លួន មនុស្ស​ខ្លះ​វិញ​បែរ​ជា​អាច​មើល​ឃើញ​តម្លៃ​ដែល​បង្កប់​នៅ​ក្នុង​កាល​ដែល​អ្វីៗ​មិន​សម​ទៅ​តាម​បំណង​របស់​ខ្លួន​នោះ​ទៅវិញ និង​អាច​រៀន​សូត្រ​ពី​បទពិសោធន៍​របស់​ខ្លួន​មិន​ថា​ជា​បរាជ័យ​ឬ​ជោគជ័យ​ក៏​ដោយ។ បុគ្គល​ដ៏​កម្រ​បែប​នេះ​គួរតែ​ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​ត្រូវ​ស្វែងរក ព្រោះ​ពួកគេ​នឹង​ក្លាយ​ជា​ធនធាន​ដ៏​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន​អ្នក។

៣) សូម​ប្រាប់​យើង​អំពី​ហេតុការណ៍​ចុងក្រោយ​បំផុត​ដែល​មនុស្ស​ណា​ម្នាក់​បាន​ខឹង​អ្នក។ តើ​អ្នក​ឆ្លើយតប​យ៉ាង​ដូចម្ដេច ? តើ​លទ្ធផល​បាន​ក្លាយ​ជា​បែប​ណា ?

សមត្ថភាព ជំនាញ និង​ទេពកោសល្យ​គឺជា​លក្ខណៈ​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​ស្វែងរក​ក្នុង​អ្នក​ដែល​ចូល​មក​សម្ភាស​ម្នាក់ៗ។ យ៉ាងណាមិញ បើ​ទោះ​ជា​បុគ្គល​នោះ​មាន​សមត្ថភាព​ខ្ពស់​ក៏​ដោយ តែ​បើ​សិន​ជា​គេ​ខ្វះ​ខាត​នូវ​អត្តចរិត​ល្អ ខ្វះ​គុណធម៌ និង​សីលធម៌ និង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ទេ នោះ​ភាព​ខ្ពង់ខ្ពស់​នៃ​សមត្ថភាព​របស់​គេ​ក៏​មិន​អាច​ទប់​គេ​ឲ្យ​ឈរ​នៅ​ទី​ខ្ពស់​បាន​យូរ​អង្វែង​នោះ​ដែរ។ ការ​ចេះ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​គឺ​សំខាន់​ណាស់ ព្រោះ​វា​នឹង​នាំ​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង ជាជាង​ការ​បង្ក​ជម្លោះ​ដែល​មាន​តែ​អ្នក​ឈ្នះ​និង​អ្នក​ចាញ់៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សំណួរដ៏ឆ្លាតវៃទាំង១១ដែលអ្នកគួរសួរនៅគ្រប់ចុងបញ្ចប់កិច្ចសម្ភាសការងារ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031