អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​អ្នកដឹងទេថា ប្រយោជន៍​របស់​គ្រាប់​កៅឡាក់​មាន​អ្វីខ្លះ​ចំពោះសុខភាពអ្នក?

តើ​អ្នកដឹងទេថា ប្រយោជន៍​របស់​គ្រាប់​កៅឡាក់​មាន​អ្វីខ្លះ​ចំពោះសុខភាពអ្នក?

ប្រ​ភព៖​​ pixabay.com

គ្រាប់​កៅឡាក់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រាប់​ធញ្ញជាតិ​ឬ​ក៏​ជា​ផ្លែ​ឈើ​ក៏​បាន។ រសជាតិ​ផ្អែម​ល្មម​របស់​វា​បាន​ក្លាយ​ជា​គ្រាប់ធញ្ញជាតិ​មួយ​ប្រភេទ​ដែល​ជា​ចំណង់ចំណូល​ចិត្ត​របស់​មនុស្ស​ជាច្រើន។ ប៉ុន្តែ​ក្រៅ​ពី​រសជាតិ​ឆ្ងាញ់​របស់​វា វា​នៅ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ថែម​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ទទួលទាន​ផង​ដែរ។ តើ​ប្រយោជន៍​របស់​គ្រាប់​កៅឡាក់​មាន​អ្វីខ្លះ​ទៅ ?

១) គ្រាប់​ធញ្ញជាតិ​មួយ​នេះ​មាន​ជាតិ​សរសៃ ដែល​ជាតិ​សរសៃ​នេះ​មាន​មុខងារ​សម្រួល​ដំណើរការ​រំលាយ​អាហារ​របស់​អ្នក ជួយ​បំបាត់​អាការ​ទល់​លាមក រក្សា​កម្រិត​សម្ពាធ​ឈាម​ឲ្យ​មាន​តុល្យភាព និង​ថែមទាំង​ជួយ​ជំរុញ​ការ​លូតលាស់​របស់​បាក់តេរី​ដែល​មាន​ប្រយោជន៍​ទាំងឡាយ​នៅ​ក្នុង​ពោះវៀន​របស់​អ្នក​ទៀត​ផង។

សូមអាន៖ ទាំងនេះជាលក្ខណៈ ៥យ៉ាង ដែលបង្ហាញថាប្រេងដូងមានប្រយោជន៍សម្រាប់សុខភាព

២) ក្រៅ​ពី​សារធាតុ​ខនិជ​និង​វីតាមីន វា​ក៏​សម្បូរ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​សារធាតុ​នេះ​អាច​ការពារ​រាងកាយ​អ្នក​ពី​ពពួក​រ៉ាឌីកាល់​សេរី ដែល​អាច​បង្ក​បង្កើន​និង​បំផ្លាញ​កោសិកា​របស់​អ្នក​ឲ្យ​ខូចខាត​និង​បង្ក​ជា​ជំងឺ​ផ្សេងៗ​បាន។

៣) ជាតិ​ប៉ូតាស្យូម​ដែល​មាន​នៅ​ក្នុង​គ្រាប់​កៅឡាក់​នេះ ក៏​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង និង​អាច​កាត់បន្ថយ​ហានិភ័យ​ផ្សេង​ៗ​ពី​ការ​ក​កើត​ជំងឺ​បេះដូង​ផង​ដែរ។

៤) លើស​ពី​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​ជាតិ​ម៉ង់ហ្កាណេស ដែល​ចាំបាច់​សម្រាប់​ដំណើរការ​របស់​កោសិកា និង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ការពារ​សុខភាព​ឆ្អឹង។

៥) វីតាមីនB​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​នេះ​ក៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ខួរក្បាល​របស់​អ្នក និង​ជួយ​បង្កើន​សមត្ថភាព​គិត​របស់​ក្មេងៗ​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​លូតលាស់៕

ដោយ៖ ស្រីពៅ

បានអានឬនៅ ? ចំណីអាហារ ៤ប្រភេទដែលអាចមានប្រយោជន៍សម្រាប់បង្កើនថាមពលខួរក្បាល និងការចងចាំរបស់អ្នក

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031