អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អត្ថប្រយោជន៍ ៤យ៉ាងដែលអ្នកទទួលបានពីការហាត់ប្រាណ

អត្ថប្រយោជន៍ ៤យ៉ាងដែលអ្នកទទួលបានពីការហាត់ប្រាណ

ការ​ធ្វើ​លំហាត់​ប្រាណ​មាន​ច្រើន​ប្រភេទ​ណាស់​ដូចជា ការ​ធាក់កង់ ការ​ហែល​ទឹក ការ​ដើរ ការ​រត់ និង​ការ​រាំ​ជាដើម។ វា​ក៏​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជាច្រើន​គាំទ្រ​ថា​មាន​ប្រយោជន៍​ទាំង​ចំពោះ​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ​របស់​អ្នក។ តើ​អត្ថប្រយោជន៍​ទាំងនោះ​មាន​អ្វីខ្លះ ?

១) ជួយ​ធ្វើឲ្យ​អ្នក​គេង​លក់​ស្រួល៖ ការ​កើន​ឡើង​កម្ដៅ​នៅ​ក្នុង​រាងកាយ​នៅ​ពេល​អ្នក​ធ្វើ​លំហាត់​ប្រាណ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ដោយ​វា​ត្រូវ​បាន​ធ្លាក់​ចុះ​មក​វិញ​នៅ​ពេល​អ្នក​គេង។ មាន​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា រយៈពេល​១៦​សប្ដាហ៍​បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​បាន​ធ្វើ​លំហាត់​ប្រាណ គុណភាព​នៃ​ការ​គេង​របស់​ពួកគេ​ត្រូវ​បាន​កើន​ឡើង ព្រម​ទាំង​បាន​ជួយ​មនុស្ស​១៧​នាក់​ដែល​ធ្លាប់​មាន​បញ្ហា​គេង​មិន​លក់​ឲ្យ​គេង​បាន​យូរ​ជាង​មុន និង​លង់លក់​ស្កប់ស្កល់​ជាង​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​មិន​ទទួល​បាន​ការ​ធ្វើ​លំហាត់​ប្រាណ។

២) អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​ធ្ងន់ធ្ងរ៖ កង្វះ​ការ​ហាត់ប្រាណ អាច​នាំ​ទៅ​រក​ការ​ដុះ​ខ្លាញ់​នៅ​ក្នុង​ក្បាល​ពោះ ដែល​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះដូង។ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​បង្កើន​សុខភាព​បេះដូង​ឲ្យ​ល្អ​ប្រសើរ និង​អាច​កាត់បន្ថយ​សម្ពាធ​ឈាម និង​កម្រិត​ខ្លាញ់​ក្នុង​ឈាម។

៣) ជះ​ឥទ្ធិពល​ល្អ​សម្រាប់​ឆ្អឹង​និង​សាច់ដុំ​របស់​អ្នក៖ ការ​ហាត់ប្រាណ​អាច​ជួយ​ធ្វើឲ្យ​ឆ្អឹង​របស់​ក្មេងៗ​រឹងមាំ​និង​អាច​ជួយ​ការពារ​ពី​ជំងឺ​ពុក​ឆ្អឹង​នៅ​ពេល​ពួកគេ​មាន​អាយុ​ច្រើន។ ដូច្នេះ​ការ​បណ្ដុះ​ទម្លាប់​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ នឹង​មាន​ប្រយោជន៍​សម្រាប់​សាច់ដុំ​និង​រក្សា​ថែទាំ​ភាព​រឹងមាំ​នៃ​រាងកាយ​របស់​អ្នក។

៤) ជួយ​ធ្វើឲ្យ​អារម្មណ៍​អ្នក​ប្រសើរ​ឡើង៖ ការ​ហាត់ប្រាណ​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​ជួយ​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរ​ជាង​មុន និង​អាច​កាត់បន្ថយ​ភាព​តប់ប្រមល់​ពី​ការងារ។ ការ​ហាត់ប្រាណ​មិន​ចាំបាច់​ទាល់តែ​ខ្លាំងក្លា​អ្វី​នោះ​ទេ គ្រាន់តែ​ជា​សកម្មភាព​សាមញ្ញ​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ផ្ទះ​ឬ​ជុំវិញ​ទីធ្លា​ផ្ទះ ក៏​អាច​ឲ្យ​អ្នក​ទទួល​យក​អត្ថប្រយោជន៍​ពី​វា​បាន​ដែរ៕

ដោយ៖ ស្រីពៅ

សូមអាន៖ គុណសម្បត្តិ​នៃ​ការហាត់ប្រាណ ទៅលើដំណើរការណ៍​អភិវឌ្ឍ​ ខួរក្បាល​​មនុស្ស​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930