អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើជីវជាតិបំប៉នពីអាហារអ្វីខ្លះ ដែលចាំបាច់សម្រាប់សុខភាពស្ត្រី?

តើជីវជាតិបំប៉នពីអាហារអ្វីខ្លះ ដែលចាំបាច់សម្រាប់សុខភាពស្ត្រី?

ស្ត្រី​ត្រូវការ​ជីវជាតិ​បំប៉ន​ច្រើន​សម្រាប់​ទ្រទ្រង់​សុខភាព​របស់​ពួក​គាត់​ឲ្យ​មាន​ភាព​រឹងមាំ ជាពិសេស​គឺ​អំឡុង​ពេល​ពពោះ​កូន ពេល​មក​រដូវ និង​បំបៅ​ដោះ​កូន​ជាដើម។ ជីវជាតិ​បំប៉ន​ទាំងនោះ​អាច​ទទួល​បាន​តាមរយៈ​អាហារ​ល្អៗ​ដែល​មិន​ថា​ជា​ផ្លែឈើ បន្លែ សាច់​សត្វ ឬ​ភេសជ្ជៈ​នោះ​ទេ។ បើយោងទៅតាមប្រភពពីគេហទំព័រ www.webmd.com ខាងក្រោម​នេះ​គឺជា​ជីវជាតិ​បំប៉ន​ពី​អាហារ​ចំនួន​៥​ប្រភេទ​ដែល​ស្ត្រី​ត្រូវការ៖

១) សណ្ដែក៖ សណ្ដែក​គឺជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ថែមទាំង​សម្បូរ​ជាតិ​សរសៃ​ផង​ដែរ។ លក្ខណៈ​ពិសេស​នេះ​របស់​សណ្ដែក​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ចង្វាក់​បេះដូង។ មិនតែប៉ុណ្ណោះ​ការ​ទទួលទាន​ទឹក​សណ្ដែក​ក៏​អាច​ជួយ​សម្រាល​អាការ​ឈឺ​ចុកចាប់​របស់​ស្ត្រី​នៅ​ពេល​រាំង​រដូវ និង​សុខភាព​ទារក​ក្នុង​ផ្ទៃ។

២) ក្រូចថ្លុង៖ ក្រូចថ្លុង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ប្រភេទ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នែក​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរក្បាល និង​អាច​ជួយ​ដល់​សុខភាព​បេះដូង​របស់​អ្នក។ ផ្លែ​ក្រូច​ក៏​មាន​គុណសម្បត្តិ​បែប​នេះ​ដែរ ប៉ុន្តែ​ក្រូចថ្លុង​មាន​ជាតិ​ស្ករ​ទាប​ជាង ដូចនេះ​វា​ក៏​ជា​ជម្រើស​ប្រសើរ​មួយ​សម្រាប់​សុខភាព​ដែរ។

៣) ផ្លែ​ល្ហុង៖ ផ្លែ​ល្ហុង​មាន​សារធាតុ​Lycopene ដែល​សារធាតុ​នេះ​អាច​មាន​ប្រយោជន៍​ក្នុង​ការ​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់។ ម្យ៉ាងទៀត​វា​ក៏​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែរ ដែល​មាន​តួនាទី​ជួយ​រក្សា​កម្រិត​កូឡេស្តេរ៉ុល និង​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​កម្រិត​ល្អ​មួយ​សម្រាប់​សុខភាព។

៤) អាវ៉ូកាដូ៖ ផ្លែឈើ​ដែល​មាន​រសជាតិ​ដ៏​ផ្អែម​មួយ​នេះ សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​ល្អ ដែល​អាច​ការពារ​ភ្នែក​និង​ស្បែក​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​បាន។ ម្យ៉ាងទៀត វា​ក៏​អាច​ទៅ​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​មិន​ល្អ​ដែល​មាន​នៅ​ក្នុង​រាងកាយ​អ្នក និង​ជួយ​បង្កើន​កម្រិត​កូឡេស្តេរ៉ុល​ល្អ​មក​វិញ​បាន​ដែរ។

៥) ដំឡូង​ជ្វា៖ នៅ​ក្នុង​ដំឡូង​ជ្វា​ពោរពេញ​ដោយ​ជីវជាតិ​បំប៉ន​ជាច្រើន​ប្រភេទ​ដូចជា ទង់ដែង ជាតិ​សរសៃ វីតាមីនB៦ ប៉ូតាស្យូម ជាតិ​ដែក និង​វីតាមីនA ទាំងអស់​នៅ​ចូល​ផ្សំ​គ្នា។ អំឡុង​ពេល​អ្នក​ពពោះ​កូន​ក្នុង​ផ្ទៃ និង​បំបៅ​ដោះ​កូន ជីវជាតិ​បំប៉ន​ដែល​មាន​នៅ​ក្នុង​ដំឡូង​ជ្វា​ទាំងនេះ​ហើយ​ដែល​ជួយ​ថែទាំ​សួត​របស់​ទារក​ឲ្យ​មាន​សុខភាព​ល្អ​និង​រឹងមាំ៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ តើ​គួរ​ធ្វើ​បែប​ណា​ទើប​ទប់ស្កាត់​ជំងឺ​ចាស់​ភ្លេចភ្លាំង​ ​នៅ​ពេល​វា​មិន​ទាន់​យ៉ាប់យ៉ឺន​បាន?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031